ក្បូនសំខាន់ៗចំនួន ៥ ធ្វើឲ្យអ្នកដទៃមើលឃើញថា អ្នកជាមនុស្សឆ្លាត!
ជាការពិតណាស់មនុស្សជាច្រើន មានភាពវៃឆ្លាតតាំងពីកំណើតមកម្ល៉េះ។ ប៉ុន្តែយ៉ាងណាក៏ដោយ លក្ខណៈពិសេសពីកំណើតមកទាន់គ្រប់គ្រាន់នៅឡើយទេ។ មានន័យថា ដើម្បីក្លាយជាមនុស្សឆ្លាតវៃ អ្នកត្រូវតែចេះរៀបចំឥរិយាបថសំខាន់ៗមួយចំនួន ព្រោះថា រាល់សកម្មភាពរបស់យើង តែងត្រូវបានវាយតម្លៃដោយមនុស្សជុំវិញខ្លួនថា យើងជាមនុស្សបែបណា។ ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗមួយចំនួនដែលធ្វើឲ្យអ្នកក្លាយជាមនុស្សឆ្លាត៖
១) ដើរក្នុងល្បឿនមួយដែលប្រហាក់ប្រហែលអ្នកដទៃ
បើយោងតាមការស្រាវជ្រាវរបស់លោក Carey Morewedge សាស្ត្រាចារ្យសាកលវិទ្យាល័យ Boston បានបញ្ជាក់ថា ល្បឿននៃការដើររបស់មនុស្សម្នាក់ៗ អាចបង្ហាញពីទឹកចិត្តរបស់ពួកគេបាន។ ដូច្នេះហើយ បើកាលណាអ្នកដើរលឿន ឬ យឺតជាងអ្នកដទៃក្នុងពេលដើរជាមួយគ្នានោះ មនុស្សភាគច្រើនយល់ឃើញថា អ្នកហាក់ដូចជា ល្ងីល្ងើ។

លោកអូបាម៉ាធ្លាប់មានសង្សារពីរនាក់ដែរ អ្នកទាំងពីរជាអ្នកណា?
២) សរសេរយ៉ាងសាមញ្ញៗ
វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការសរសេរឃ្លា ឬ ប្រយោគលើប្រធានបទអ្វីមួយ ព្រោះថា គោលបំណងធំបំផុតក្នុងការសរសេរគឺធ្វើយ៉ាងណាឲ្យអ្នកអានអាចយល់អំពីគោលបំណងរបស់អ្នកសរសេរ។ ប៉ុន្តែបើសរសេរវែង ហើយមានពាក្យពេចន៍ពិបាកៗច្រើនពេក ប្រាកដជាធ្វើឲ្យអ្នកអានធុញទ្រាន់។ តាមការស្រាវជ្រាវមួយចំនួនបង្ហាញថា សរសេរអ្វីមួយយ៉ាងសាមញ្ញសាមញ្ញនោះ ត្រូវបានគេចាត់ទុកថា ជាមនុស្សឆ្លាត។

៣) និយាយច្បាស់ៗ និង មានថាមពល
ក្នុងការសន្ទនាគ្នាម្តងៗ មនុស្សតែងមានលក្ខណៈនៃការនិយាយផ្សេងៗគ្នា។ អ្នកខ្លះនិយាយអ្វីមួយ តែងធ្វើឲ្យអ្នកដទៃស្តាប់ដោយយកចិត្តទុកដាក់ ខណៈអ្នកផ្សេងវិញតែងធ្វើឲ្យអ្នកស្តាប់មានការធុញទ្រាន់។ ដោយសារតែបែបនេះហើយ ពេលខ្លះមនុស្សពីរនាក់ដែលនិយាយឃ្លាតែមួយដូចគ្នាសោះ តែទាក់ទាញការចាប់អារម្មណ៍ផ្សេងពីគ្នាទៅវិញ។ ដូច្នេះបើតាមការស្រាវជ្រាវ អ្នកដែលនិយាយច្បាស់ៗ និង ប្រកបដោយថាមពល ត្រូវបានគេចាត់ទុកថា ជាមនុស្សឆ្លាត។

ចំណុច៧យ៉ាងដែល ស្ដ្រីយល់ខុសអំពីបញ្ហា ពាក់ព័ន្ធផ្លូវភេទ
៤) សម្លឹងភ្នែកដៃគូពេលកំពុងនិយាយ
មានមនុស្សជាច្រើននៅពេលដែលនិយាយគ្នាម្តងៗ ហាក់ដូចជាមិនហានសម្លឹងចំមុខគ្នាប៉ុន្មានទេ។ ការធ្វើបែបនេះ ត្រូវបានគេចាត់ទុកថា ជាមនុស្សដែលមិនទាន់មានសេចក្តីក្លាហានគ្រប់គ្រាន់ក្នុងការប្រាស្រ័យទាក់ទង។ ដូច្នេះហើយ នៅពេលដែលអ្នកហានសម្លឹងចំភ្នែកដៃគូក្នុងពេលសន្ទនាជាមួយគ្នានោះ គេចាត់ទុកថា ជាមនុស្សឆ្លាត។

៥) ការស្លៀកពាក់សមសួន
ការស្លៀកពាក់ ក៏ជាចំណុចសំខាន់ណាស់ដែរ ព្រោះវាបង្ហាញអំពីអត្តចរិត និង សេចក្តីថ្លៃថ្នូររបស់អ្នកផងដែរ។ ដូច្នេះហើយ នៅពេលដែលអ្នកស្លៀកពាក់មិនសូវសមរម្យ ឬ ខុសគេពេក ធ្វើឲ្យគេវាយតម្លៃថា អ្នកគឺជាមនុស្សដែលមិនសូវឆ្លាតវៃ៕

ប្រែសម្រួល៖ រស្មី
ប្រភព ពី Thebnews.
ប្រភព៖ www.businessinsider.com