គ្រូពេទ្យមន្ទីរពេទ្យម៉ាលីយ៉ា ចាក់ថ្នាំខុសបណ្ដាលឱ្យព្រះចៅអធិការ វត្ដអង្គអណ្ដែតសុគត
ភ្នំពេញ ៖ ជារឿងគួរឱ្យរន្ធត់មួយ
ដែលព្រះចៅអធិការវត្ដមួយព្រះអង្គ បានសុគត
ខណៈដែលគ្រូពេទ្យមន្ទីរ ពេទ្យម៉ាលីយ៉ាមានទីតាំងស្ថិតនៅតាម
បណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន
ដែលអ្នក ខ្លះអះអាងថា ជាមន្ទីរពេទ្យគ្មានជំនាញ
បានចាក់ថ្នាំព្រះអង្គដែលមានអាពាធ ដុះសាច់បំពង់.កប៉ុណ្ណោះ ។
ព្រះតេជព្រះគុណចៅអធិការវត្ដអង្គ នេះព្រះនាម ងឹម វ៉ាន់នី
មានព្រះជន្ម២៥ ព្រះវស្សាគង់នៅវត្ដអង្គអណ្ដែតស្ថិតនៅភូមិថ្មី
ឃុំជម្ពូវ័ន ស្រុកជុំគិរី ខេត្ដកំពត
បានសុគតនៅវេលាម៉ោង១០ព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៣
នៅក្នុងមន្ទីរពេទ្យ ម៉ាលីយ៉ា បន្ទាប់ពីគ្រូពេទ្យបានពិនិត្យ
ធ្វើតេស្ដឈាមនិងចាក់ថ្នាំមួយម្ជុល
ហើយដោយទំនងជាថ្នាំដែលចាក់នោះ ហួសកាលកំណត់ប្រើប្រាស់(ហួសដឺឡេ)
ទើបធ្វើឱ្យព្រះអង្គប្រកាច់បែកពពុះមាត់ ហើយសុគត ។
នៅពេលដែលគ្រូពេទ្យដឹង ថា ព្រះអង្គចៅអធិការមានសភាពធ្ងន់ធ្ងរ
មិនអាចជួយសង្គ្រោះបានក៏នាំគ្នាដឹក
តាមរថយន្ដទៅកាន់មន្ទីរពេទ្យកាល់ម៉ែត
ដើម្បីបញ្ជៀសការទទួលខុសត្រូវពេល ដែលព្រះអង្គសុគត ។
ក៏ប៉ុន្ដែនៅពេល
ដឹកព្រះអង្គដល់មន្ទីរពេទ្យកាល់ម៉ែតត្រូវបានគ្រូពេទ្យបញ្ជាក់ថា
ព្រះតេជព្រះគុណ ងឹម វ៉ាន់នី បានសុគតតាំងពីមិនទាន់
មកដល់មន្ទីរពេទ្យម្ល៉េះ ។
តាមប្រភពព័ត៌មានពីញោមស្រី ឈ្មោះ កែវ សុខា អាយុ៥០ឆ្នាំដែល និមន្ដព្រះចៅអធិការមកព្យាបាលអាពាធ នៅមន្ទីរពេទ្យម៉ាលីយ៉ាបានប្រាប់ឱ្យដឹង ថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣ ដោយសារព្រះតេជព្រះគុណមានអាពាធដុះសាច់បំពង់.ក(VIDALE) ទើបព្រះ អង្គនិមន្ដពីវត្ដអង្គអណ្ដែតមកគង់ព្យាបាល នៅមន្ទីរពេទ្យឯកជនម៉ាលីយ៉ានេះដើម្បី ធ្វើការវះកាត់សាច់បំពង់.ក ។ លុះមក ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ បន្ទាប់ពី ពិនិត្យវាស់ស្ទង់សុខភាពរួចមកគ្រូពេទ្យបានចាក់ថ្នាំប្រគេនព្រះ អង្គមួយម្ជុលក៏ បណ្ដាលឱ្យប្រកាច់បែកពពុះមាត់សុគតតែម្ដងទៅ ។
ញោមស្រីព្រះចៅអធិការវត្ដអង្គ អណ្ដែតបានសម្ដែងការសោកស្ដាយ ចំពោះព្រះតេជព្រះគុណព្រះនាម ងឹម វ៉ាន់នី ដែលបានសុគតទាំងវ័យក្មេង ដោយគ្រាន់តែមានអាពាធដុះសាច់បំពង់ .កក្រោមស្នាដៃគ្រូពេទ្យគ្មានជំនាញ របស់មន្ទីរពេទ្យម៉ាលីយ៉ាមួយនេះ ។
ញោមស្រីកែវ សុខា បានអំពាវនាវ សូមឱ្យក្រសួងមានសមត្ថកិច្ច ជាពិសេស ក្រសួងសុខាភិបាលមេត្ដាត្រួតពិនិត្យមន្ទីរ ពេទ្យម៉ាលីយ៉ានេះឡើងវិញ សូមកុំគិត តែពីរឿងលុយខ្លាំងពេកគួរតែពិនិត្យឱ្យបាន គ្រប់ជ្រុងជ្រោយរាល់ជំងឺរបស់អតិថិជន ជៀសវាងគ្រោះថ្នាក់ដល់ជីវិតដូចកូន ប្រុសរបស់គាត់នេះ ។
លើសពីនេះទៅទៀតក្រសួងសុខាភិ បាលគួរតែពិនិត្យមើលគុណភាពឱសថ ដែលកំពុងប្រើប្រាស់នៅក្នុងមន្ទីរពេទ្យ នានាក្នុងពេលសព្វថ្ងៃនេះ ព្រោះថាកន្លង មកមានប្រជាពលរដ្ឋរងគ្រោះដល់ជីវិត ឬពិការមួយចំនួនដោយសារតែឱសថ គ្មានគុណភាពកំពុងធ្វើចរាចរណ៍លើ ទីផ្សារនិងគួបផ្សំគ្រូពេទ្យធ្វេសប្រហែសដែលគេសង្ស័យថា ភាគច្រើនពួកគាត់ គ្មានជំនាញច្បាស់លាស់ ។
គ្រូពេទ្យជំនាញបាននិិយាយថា ព្រះ ចៅអធិការវត្ដអង្គអណ្ដែតដែលសុគត យ៉ាងទាន់ហន់នេះដោយសារតែគ្រូពេទ្យ មន្ទីរពេទ្យម៉ាលីយ៉ាធ្វេសប្រហែសនិង មិនបានពិនិត្យមើលគុណភាពឱសថ មុនពេលចាក់ថ្នាំព្យាបាលព្រះអង្គ ។
ទាក់ទិននឹងការសុគតរបស់ព្រះចៅ អធិការវត្ដអង្គអណ្ដែតនេះនគរវត្ដមិន អាចសុំការបំភ្លឺពីនាយកមន្ទីរពេទ្យ ម៉ាលីយ៉ាបានទេកាលពីល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ម្សិលមិញនេះ ៕
Read more: http://www.cambodiapage.info/?p=8713#ixzz2nnHlvnZr