ខ្វះតែប៉ុន្មានថ្ងៃ ចូលរោងការ ដឹកគូរដណ្តឹង ត្រឡប់ពី មើលគេ តាំងពិព័រណ៍ ត្រូវឡាន កិនបែកក្បាល ខាងប្រុសស្លាប់

12/18/2013 0 Comments A+ a-

ផ្តល់សិទ្ទិដោយ៖looking today.com
បន្ទាយមានជ័យៈ គូរដណ្តឹងប្រុសស្រី មួយគូរ រស់នៅខេត្តបាត់ដំបង បានជិះម៉ូតូឌុបគ្នា មើលការតាំងពិព័រណ៍ ពាណិជ្ជកម្ម នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពេលជិះម៉ូតូតាមផ្លូវ ជាតិលេខ៦ ដល់ឃុំ ឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ បានបត់ម៉ូតូត្រឡប់ក្រោយ ត្រូវរថយន្តកៀដួល ភ្លាមនោះមានរថយន្តមួយគ្រឿង ផ្សេងទៀត បានបុក និងកិនខាងប្រុស បែកក្បាលស្លាប់ កាលពីវេលា ម៉ោង២២ និង០៥នាទី យប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣។
លោក កែវ ប៊ុនយឿន អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣នេះថា ជនរងគ្រោះមានឈ្មោះ វង់ ស៊ីណា ភេទប្រុស អាយុ២០ឆ្នាំ បើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1M:7727 និងគូដណ្តឹង ដែលជិះពីក្រោយឈ្មោះ រដ្ឋា ម៉ូនីការ ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិអង់ ឃុំអូរចារ ក្រុងបាត់ដំបង ។
លោកអធិការ កែវ ប៊ុនយឿន បានបន្តថា មុនពេលកើតហេតុជនរងគ្រោះ វង់ ស៊ីណា បានជិះ ម៉ូតូឌុប គូរដណ្តឹង មកមើលគេតាំងពិព័រណ៍ពាណិជ្ជកម្ម នៅក្រុងសិរីសោភណ័ ពួកគេទាំង០២នាក់បាន វង្វេងទៅផ្លូវសៀមរាប ដល់ចំណុច គ្រោះថ្នាក់បានដឹងថា វង្វេងផ្ឡូវជនរងគ្រោះ បានត្រឡប់ក្រោយភ្លាម នោះត្រូវរថយន្ត មួយគ្រឿង កៀឲ្យដួល ហើយមានរថយន្តមួយគ្រឿង ទៀតកំពុងលឿនបានកិនក្បាល ជនរងគ្រោះ បន្ថែមទៀតបណ្តាល ឲ្យជនរងគ្រោះស្លាប់ នៅនឹងកន្លែងកើតហេតុ ភាគីខាងស្រីរងរបួស ធ្ងន់ រថយន្តបានបើករត់គេចខ្លួនអស់។
ក្រោយកើតហេតុសពត្រូវបានសាច់ញាតិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី រីឯនារីរង គ្រោះត្រូវ បានបញ្ជូនទៅសង្គ្រោះ ដោយឡែកម៉ូតូជនរងគ្រោះ ត្រូវបាននគរបាលនាំយកទៅរក្សាទុក ដើម្បីចាត់តាមច្បាប់៕