យុវជនបើកកកាយរឿង Network Marketing ខណៈគណៈកម្មការមូលបត្រ កម្ពុជាចេញវិធានការណ៍ក្ដៅ
យុវជនមួយចំនួន ដែលធ្លាប់រងការអូសទាញ និងខ្លះទៀត បានប្រថុយ ដាក់
លុយវិនិយោគ ដើម្បីទទួលបានប្រាក់ចំណេញ តាមប្រព័ន្ធអនឡាញ
បានទម្លាយឲ្យដឹងពីកិច្ចការងារទាំងនេះ
ខណៈគណៈកម្មការមូលបត្រកម្ពុជាបានចេញវិធានការក្តៅឲ្យមានការ
ប្រយ័ត្នចាញ់បោកអស់ប្រាក់កាស។
កញ្ញា រ័ត្ន និស្សិតវិទ្យាស្ថានវ៉ាន់ដាគណនេយ្យបានរៀបរាប់ថា កន្លងមក កញ្ញាធ្លាប់ត្រូវបានមិត្តភ័ក្ដិបញ្ចុះបញ្ចូលឲ្យដាក់លុយវិនិយោគ តាមអនឡាញដែរ។ ប៉ុន្តែទីបំផុតអត់ហ៊ានប្រថុយ។ “ដំបូងចង់ណាស់ ព្រោះគេថា នឹងអាចទទួលបានប្រាក់ចំណេញច្រើន។ ប៉ុន្តែគិតបន្តិចនឹកថា គ្មានអ្វីមួយបានដោយស្រួលៗនោះទេ”។
សុផាត អតីតនិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងបានរៀបរាប់ដែរថា រឿងនេះ បានកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការឃោសនារកប្រាក់តាមប្រព័ន្ធ Network Marketing នេះបើគិតមិនបានដិតដល់ រួមផ្សំទៅនឹងការចង់មានចង់បានផងនោះ អាចធ្វើឲ្យងាយចាញ់បោកជាទីបំផុត ។

បើតាម សុផាត ការប្រកាសរបស់គណៈកម្មការមូលបត្រកម្ពុជានៅពេលនេះ ហាក់ដូចជាយឺតពេលបន្តិច ទៅហើយ ខណៈដែលយុវជនជាច្រើន បានលង់ខ្លួនជឿតាមការអូសទាញពីក្រុមហ៊ុនបោកប្រាស់ទាំងនោះ។ ប៉ុន្តែទោះយ៉ាងនេះក្តី ការប្រកាសក៏បានធ្វើឲ្យមនុស្សដែលបានចាញ់បោកគេដឹងខ្លួន និងអ្នកដែលមិនទាន់ត្រូវបានគេបោកពិចារណា ក្នុងការបណ្ដាក់ទុនរកស៊ីថា តើគួរដាក់ទុន ឫយ៉ាងណា?។ នេះជាមេរៀន និងបទពិសោធន៍ថ្មី សម្រាប់អ្នកចង់មានបានដោយមិនបាច់ប្រឹងនោះ។ “ការមានបានទាល់តែមានការខំប្រឹង តស៊ូ ជម្នះរាល់ឧបសគ្គលំបាកៗទាំងឡាយ មិនមែនលុយរត់ចូលហោប៉ៅដោយមិនបាច់ខំប្រឹងនោះទេ”។ សុផាត បន្ថែម។
យុវជនមួយរូប ដែលបានប្រថុយដាក់ទុនវិនិយោគ ជាមួយ TelexFree សុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា លោកបានចុះឈ្មោះបង្កើតគណនីរហូតដល់ទៅពី ដោយមួយគណនី អស់ ១៤២៥ដុល្លារ ហើយលោកដឹងថា អ្នកដែលលោកទៅបង្កើតបណ្ដាញជាមួយ ទទួលបាន ១០០ដុល្លារ។ ក្រុមហ៊ុន TelexFree ជាអ្នកបង្កើត Credit (ចំនួនលុយ)ឲ្យ។ ពេលគ្រប់ចំនួន៣០០ដុល្លារ លោកអាចដកលុយនោះបានតាមធនាគារ ក្នុងស្រុកខ្មែរ។ ពេលកំពុងចូលជាសមាជិក Telexfree នេះ លោកអាចឆាតឆ្លងឆ្លើយភ្លាមៗជាមួយបុគ្គលិកគេនៅទីនោះ ដូច្នេះលោកមានការទុកចិត្ត និងបានបបួលឲ្យមិត្តភ័ក្ដិផ្សេងទៀតមកចូលរួមដែរ។ ប៉ុន្តែថ្មីៗនេះ លោកបែរជាបានលេចឮថា ក្រុមហ៊ុន TelexFree ត្រូវបានតុលាការនៅសហរដ្ឋអាមេរិក កំពុងស៊ើបអង្កេត។ មិនយូរប៉ុន្មាន បញ្ហាខុសប្រក្រតីក៏កើតមានឡើង ដូចជា Log មិនចូល។ ពេលលោកទាក់ទងទៅ គេបានប្រាប់ថា មានការប្តូរ Server ដូច្នេះទើបបណ្ដាលឲ្យមានបញ្ហា Error ខ្លះៗ។ ទន្ទឹមនឹងនោះ លោកបានសាកសួរទៅអ្នកដទៃ ក៏មានបញ្ហាអញ្ចឹងដែរ ដូច្នេះលោកកំពុងបារម្ភថា លោកកំពុងចាញ់បោកគេ ។
គណៈកម្មការមូលបត្រកម្ពុជាប្រាប់ឲ្យប្រយ័ត្នចាញ់បោកក្រុម Network Marketing គណៈកម្មការមូលបត្រកម្ពុជា មានតួនាទីគ្រប់គ្រង និងត្រួតពិនិត្យលើរាល់សកម្មភាពពាក់ព័ន្ធវិស័យមូលបត្រកម្ពុជា បានឲ្យសាធារណៈជនប្រយ័ត្នចាញ់បោក ក្នុងការដាក់ប្រាក់វិនិយោគ នៅ ក្នុងគម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំងឡាយណា ដែលធ្វើសកម្មភាពអាជីវកម្មមានលក្ខណៈជាគម្រោងវិនិយោគរួម ឬអាជីវកម្ម ដែលធ្វើការប្រមូលប្រាក់វិនិយោគជាលក្ខណៈបណ្ដាញតៗគ្នា ខណៈក្រុមហ៊ុន TelexFree ដែលធ្វើការប្រមូលប្រាក់ពីសាធារណៈជនជាលក្ខណៈបណ្ដាញតៗគ្នានេះ កំពុងត្រូវបានគណៈកម្មការមូលបត្រសហរដ្ឋអាមេរិក បើកការស៊ើបអង្កេតករណីឆបោកប្រាក់ពីសាធារណៈជន។
គណៈកម្មការមូលបត្រកម្ពុជា ក៏បានបញ្ជាក់ដែរថា ការប្រមូលនិធិ ដើម្បី យកទៅធ្វើការវិនិយោគបែបនេះ គឺជាផលប្រយោជន៍ ក្នុងគម្រោងវិនិយោគរួម ដែលជាប្រភេទនៃមូលបត្រតាមច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន ដោយត្រូវមានអាជ្ញាប័ណ្ណពីគណៈកម្មការមូលប័ត្រកម្ពុជា។ បច្ចុប្បន្ន គណៈកម្មការមូលបត្រកម្ពុជា មិនទាន់ផ្ដល់ការអនុញ្ញាត ឬអាជ្ញាប័ណ្ណដល់ក្រុមហ៊ុនណាមួយធ្វើអាជីវកម្មប្រភេទនេះនៅឡើយទេ ដោយគណៈកម្មការមូលបត្រកម្ពុជា កំពុងសិក្សាលើហានិភ័យផេ្សងៗ និងរៀបចំក្របខ័ណ្ឌច្បាប់លម្អិតឲ្យបានច្បាស់លាស់ជាមុនសិន៕
អត្ថបទ៖មៃ សុខលីម