Update ទៅ iOS 7.1.1 ថ្ម iPhone កាន់​តែ​បាន​យូរ

4/25/2014 0 Comments A+ a-

ក្រៅ​ពី​បញ្ហា Touch ID និង​បញ្ហា​ចន្លោះ​ប្រហោង​ផ្សេងៗ (bug) ត្រូវ​បាន​ Apple កែ​លម្អ​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី iOS 7.1.1 អ្នក​ប្រើប្រាស់​ជា​ច្រើន​ក៏​បាន​បញ្ជាក់​ថា ក្រោយ​ពេល update ពួកគេ​សង្កេត​ឃើញ​ថា អាយុ​កាល​ថ្ម​របស់ iPhone បាន​យូរ​ជាង​មុន។
Apple បាន​បញ្ចេញ​ iOS 7.1.1 ជា​ផ្លូវការ​កាល​ពី​អង្គារ​កន្លង​ទៅ​នេះ…ព័ត៌មាន​លម្អិត​ចុច​ត្រង់​នេះ
អ្នក ​ប្រើប្រាស់​ម្នាក់​ឈ្មោះ Adrian Kingsley-Hughes បាន comment ក្នុង​គេហទំព័រ​ ZDNet ថា អាយុកាល​ថ្ម​របស់ iPhone 5 របស់​លោក បាន​ថយ​ចុះ​យ៉ាង​ខ្លាំង​បន្ទាប់​ពី update ទៅ iOS 7.1 កាល​ពី​ខែ​មុន ប៉ុន្តែ​បន្ទាប់​ពី update ទៅ iOS 7.1.1 អាយុកាល​ថ្ម​បែរ​ប្រែ​ជា​បាន​យូរ​វិញ។
លោក ​បាន​អះអាង​ថា៖ “កាល​ប្រើ iOS 7.1 ថ្ម​ទូរសព្ទ​ធ្លាក់​មក​សល់ ៤៨​ភាគរយ បន្ទាប់ពី​ប្រើ​បាន ៦ ម៉ោង។ បន្ទាប់​មក​ក្រោយ​ update មក iOS 7.1.1 ថ្ម​ទូរសព្ទ​ធ្លាក់​មក​សល់ ៧៦​ភាគរយ​វិញ បន្ទាប់​ប្រើ​បាន ៦ ម៉ោង​ដូច​គ្នា”។
ម្យ៉ាងទៀត អ្នក comment ជាច្រើន​ក៏​បាន​គាំទ្រ​ការអះអាង​របស់​លោក Hughes ផង​ដែរ ដោយ​ពួកគេ​និយាយ​ថា ពួកគេ​ក៏​សង្កេត​ឃើញ​ប្រហាក់ប្រហែល​អីចឹង​ដែរ។
ទោះ​បី​យ៉ាង​ណា​ក៏​ ដោយ ប្រិយមិត្ត​ដែល​ jailbreak iPhone រួច​ហើយ គួរ​កុំ update អី ព្រោះ​មិន​ទាន់​មាន tool សម្រាប់​ jailbreak លើ iOS 7.1.1 នៅ​ឡើយ។
ដោយ​ឡែក ចំពោះ​ប្រិយមិត្ត​ដែល​ update ទៅ iOS 7.1.1 រួច តើ​សង្កេត​ឃើញ​ថ្ម​កាន់​បាន​យូរ​ដែរ​អត់?
ដោយ៖ សុផាត
ប្រភព៖ idownloadblog