សំនួរ-ចម្លើយក្តៅគគុក ជុំវិញអាថ៌កំបាំងបាត់ខ្លួន យន្តហោះម៉ាឡេស៊ី
ការបាត់ខ្លួនយន្តហោះម៉ាឡេស៊ីអស់រយៈពេល៦ថ្ងៃមកនេះ
កំពុងបង្កើតភាពអាថ៌កំបាំង និងចម្ងល់
កាន់តែច្រើនឡើងដល់ពិភពលោកទាំងមូល
ដែលនេះធ្វើឲ្យមានការលើកឡើងខុសៗគ្នាទៅតាមការយល់ឃើញរៀងៗ
ខ្លួន។ ខាងក្រោមនេះគឺជាសំនួរសំខាន់ៗជាច្រើន
ដែលត្រូវចោទសួរជុំវិញការបាត់ស្រមោលយន្តហោះប៊ូអ៊ីង៧៧៧ខាងលើ។
តើយន្តហោះប៊ូអ៊ីង៧៧៧ ហោះបកក្រោយឬ យ៉ាងណា?
ពិតជាអាច ក៏ប៉ុន្តែមិនច្បាស់១០០% នោះឡើយ។ ប្រភពមិនច្បាស់លាស់មានកាន់តែច្រើនឡើងធ្វើឲ្យមានភាពខ្វែងគំនិត គ្នារវាងរដ្ឋាភិបាលម៉ាឡេស៊ី និង មន្ត្រីកងទ័ពជើងអាកាសរបស់ខ្លួន។ មន្ត្រីកងទ័ពជើងអាកាសបានអះអាងថា រ៉ាដាយោធាចាប់បានដានយន្តហោះចុងក្រោយនៅជ្រោយMalacca នៅភាគខាងលិចប្រទេស រយៈពេល២ម៉ោងក្រោយពេលហោះហើរចេញពីអាកាសយានដ្ឋាន ខណៈរដ្ឋាភិបាលវិញបានបដិសេធន៍ហើយអំពាវនាវឲ្យរង់ចាំលទ្ធផល ស្រាវជ្រាវរបស់ក្រុមរុករក។
វាជាឧបករណ៍ទំនាក់ទំនងជាមួយសញ្ញារ៉ាដានៅលើដី ដើម្បីផ្ដល់លេខកូដទីតាំងយន្តហោះ រយៈកម្ពស់ហោះហើរ និង ការហៅទៅវិញទៅមក។ ក្រុមអ្នកគ្រប់គ្រងចរាចរណ៍ដែនអាកាសប្រើប្រាស់សញ្ញានេះ ដើម្បីកំណត់ល្បឿនយន្តហោះ និងទិសដៅហោះហើររបស់វា។
ហេតុអ្វីឧបករណ៍មិនដំណើរការ?
ឧបករណ៍នេះ ត្រូវបានបំពាក់នៅចន្លោះអ្នកបើកបរយន្តហោះ និងអាចបានបិទបានដោយអ្នកបើកយន្តហោះ។ ក៏ប៉ុន្តែសំនួរបានចោទឡើងនោះគឺថា ហេតុអ្វីបានជាឧបករណ៍នេះត្រូវបានបិទ មិនដំណើរការ ឬ ជាចេតនារបស់អ្នកបើកយន្តហោះ? ឬ ក៏មានក្រុមប្លន់យន្តហោះចូលទៅបន្ទាប់អ្នកបើកបរ ឬ វាមិនដំណើរការដោយសារបង្កឡើងពីហានិភ័យណាមួយភ្លាម? នេះហើយជាអ្វីដែលបានបង្កើតចម្ងល់រាប់មិនអស់យ៉ាងអាថ៌កំបាំង រហូតមកដល់នៅពេលនេះ។
តើការរុករកធ្វើឡើងដោយរបៀបណា?
ក្រុមអ្នករុករកបានបំពេញបេសកកម្មរបស់ខ្លួន ដោយបែងចែកដែនសមុទ្រដ៏ធំល្វឹងល្វើយជាតំបន់តូចៗនៅតំបន់យន្តហោះ បាត់ខ្លួន ដើម្បីធានាថាការរុករកត្រូវធ្វើឡើងដោយល្អិតល្អន់។ បន្ទាប់មកយន្តហោះដែលមានរហូតដល់៤២គ្រឿង និងនាវារួមទាំងកប៉ាល់៣៩គ្រឿងមកពី១២ប្រទេសនៅពេលនេះត្រូវចូល រុករកតាមតំបន់ដែលបានចែកទាំងនោះ ដែលពួកគេកំពុងពង្រីកដែនរុករកកាន់តែធំឡើងៗនៅដែនសមុទ្រចិន ខាងត្បូង និងដល់ជ្រោយMalacca ភាគខាងលិចដែនគោកម៉ាឡេស៊ី។
វាជាការពិត ព្រោះថាប្រភពទាំងនេះនឹងផ្ដល់តម្រុយបន្ថែមទៀតជាជាងរកនៅកន្លែង ចាស់ដែលមិនបានផ្ដល់លទ្ធផលអ្វីគួរឲ្យកត់សម្គាល់។ តួយ៉ាងដូចជាផ្កាយរណបចិន រួមទាំងក្រុមហ៊ុនផ្កាយរណបColorado ជាបច្ចេកវិទ្យាផ្កាយរណបទំនើបឈានមុខគេលើលោក និងអាចរួមចំណែកយ៉ាងសំខាន់ផ្ដិតយករូបភាពផ្សេងៗជុំវិញករណីនេះនៅ លើឈូងសមុទ្រថៃ សមុទ្រចិនខាងត្បូង និងជ្រោយMalacca។
តើនេះជាករណីបាត់យន្តហោះយូរបំផុតក្នុងលោកឬ យ៉ាងណា?
ចម្លើយគឺទេ! កាលពីឆ្នាំ១៩៨៨ យន្តហោះ Pan Am Flight 103 បានផ្ទុះឆេះនៅតំបន់ Lockerbie ប្រទេស ស្កុតឡែន សម្លាប់មនុស្ស២៤៣នាក់។ ៣ឆ្នាំក្រោយការស៊ើបអង្កេតទើបគេរកឃើញថា យន្តហោះនេះ ត្រូវបានបំផ្ទុះដោយគ្រាប់បែករបស់ក្រុមភេរវជន។ ករណីយន្តហោះ TWA 800 ក្នុងឆ្នាំ ១៩៩៦ ការធ្លាក់យន្តហោះអេហ្សីបAir 990 កាលពីឆ្នាំ១៩៩៩ និងចុងក្រោយគឺយន្តហោះAir France 447 នៅមហាសមុទ្រអាត្លង់ទិចគឺសុទ្ធតែជាបញ្ហាស្មុគស្មាញក្នុង ប្រវត្តិសាស្ត្រធ្លាក់យន្តហោះដែលបានប្រើពេលស៊ើបអង្កេត និងរុករកអស់រយៈពេលជាច្រើនឆ្នាំ។
តើយន្តហោះនេះបាត់ខ្លួនដោយរបៀបណា?
នេះពិតជាសំនួរមិនធម្មតាមួយដែលគ្មានអ្នកណាអាចឆ្លើយបានរហូតមក ទល់ថ្ងៃនេះ។ វាកំពុងបង្កើតភាពអាថ៌កំបាំងមិនគួរឲ្យជឿមួយដល់ពិភពលោកទាំងមូល ខណៈដែលបច្ចេកវិទ្យាទំនើបបច្ចុប្បន្នមិនទាន់រកឃើញដានអ្វី ឡើយពីយន្តហោះនេះ ពោលគឺអ្វីៗស្ថិតនៅលើការសន្និដ្ឋានតែប៉ុណ្ណោះ។
ពិតជាមាន ហើយក៏មិនមែនចេះស្ទើរៗនោះដែរ ត្បិតអីលោក Zaharie Ahmad Shah ជាអ្នកបើកយន្តហោះមានវ័យ៥៣ឆ្នាំ មានបទពិសោធន៍កាន់ចង្កូតយន្តហោះអស់រយៈពេល៣៥ឆ្នាំហើយ ដែលគិតសរុបជើងហោះហើរមានរហូតដល់ ១៨.៣៦៥ជើងហោះហើរឯណោះ។
តើករណីនេះអាចចាត់ទុកជាអំពើភេរវកម្ម ឬ ប្លន់យន្តហោះ?
សម្រាប់ទីក្រុងកូឡាឡាំពួរ ខ្លួនមិនសង្កត់ធ្ងន់លើករណីនេះនោះឡើយ តែគេក៏មិនត្រូវមើលរំលងនោះដែរ។ CIA និង FBI បានលើកឡើងពីចំណុចនេះ ហើយខ្លួនកំពុងសហការជាមួយអាជ្ញាធរម៉ាឡេស៊ី ដើម្បីស៊ើបអង្កេតលើករណីនេះ។ សម្រាប់អ្នកជំនាញអាកាសចរណ៍វិញ បានបញ្ជាក់ថា វាជាបញ្ហាបច្ចេកទេស ជាជាងអំពើភេរវកម្ម ឬ ប្លន់យន្តហោះ។
អាចទៅរួចដែរឬទេដែលថា អ្នកបើកយន្តហោះនៅពីក្រោយករណីនេះ?
នេះចំណុចមួយដែលគេសង្ស័យផងដែរលើយន្តហោះប៊ូអ៊ីង៧៧៧ខាងលើ ត្បិតអីនៅពេលកន្លងមកក៏មានអ្នកបើកយន្តហោះមួយចំនួនបានធ្វើ អត្តឃាតផងដែរ ខណៈរហូតមកដល់ថ្ងៃពុធម្សិលមិញនេះគ្មានការអះអាងណាមួយមួយបាន លើកឡើងពីករណីនេះ។
នេះជាលទ្ធភាពមួយដែលគេយល់ឃើញថា មានលក្ខណៈសមហេតុផលជាងគេនៅពីក្រោយការបាត់ខ្លួនយន្តហោះនេះ។ អវត្តមានបំណែកយន្តហោះនៅលើផ្ទៃទឹកសមុទ្រ បញ្ជាក់ថាអ្នកបើកយន្តហោះចុះចតជាបន្ទាន់នៅលើទឹក ហើយក្រោយមកបានលិចបាត់ទៅបាតសមុទ្រ។ ប៉ុន្តែនេះនៅតែស្ថិតនៅក្នុងភាពអាថ៌កំបាំងនៅឡើយ ស្របពេលដែលអ្នកបើកយន្តហោះជើងចាស់អាមេរិកលោក Kit Darby វិញបានលើកឡើងពីទ្រឹស្ដីអ្នកបើកយន្តហោះត្រូវសម្រេចចិត្តបើក ត្រលប់ថយក្រោយវិញទៅកាន់អាកាសយានដ្ឋានដែល ខ្លួនចុះចត ជាជាងធ្វើដំណើរឆ្ពោះទៅមុខនៅពេលដាច់ចេញពីប្រព័ន្ធរ៉ាដា។
ការលើកឡើងមួយទៀតបានសន្និដ្ឋានថា បង្អួច ឬ ទ្វាយន្តហោះអាចរបើកធ្វើឲ្យខ្យល់ចូលនៅក្នុងបន្ទប់យន្តហោះ និងធ្វើឲ្យសីតុណ្ហភាពចុះត្រជាក់ភ្លាមៗបង្កទៅជាអ័ព្ទ ផ្ដល់លទ្ធភាពឲ្យអ្នកបើកយន្តហោះ និងអ្នកដំណើរមានពេលតិចតួចតែប៉ុណ្ណោះដើម្បីស្រូបយកខ្យល់ អុកស៊ីហ្សែន។
ជាបញ្ហាអាកាសធាតុ?
គេអាចកំណត់បានពីលក្ខណអាកាសធាតុនៅពេលយន្តហោះនេះចាកចេញពី អាកាសយានដ្ឋាន ក៏ប៉ុន្តែគ្មានទិន្នន័យណាមួយច្បាស់លាស់អាចទទួលយកបានពី អាកាសធាតុនៅអំឡុងពេលយន្តហោះនេះបាត់ខ្លួននោះឡើយ។

ហេតុអ្វីបានសាច់ញាតិជនរងគ្រោះនៅតែអាចហៅទូរស័ព្ទចូលបាន?
សាច់ញាតិជនរងគ្រោះមួយចំនួននិយាយថា ពួកគេនៅតែអាចហៅទូរស័ព្ទចូលបានទៅសាច់ញាតិដែលបាត់ខ្លួន។ ជាការពិត ទូរស័ព្ទត្រូវបានបិទនៅពេលហោះហើរ តែបន្ទាប់ពីយន្តហោះបាត់ដំណឹង ឬចេញពីគន្លងរ៉ាដា ទូរស័ព្ទមួយចំនួនអាចប៉ះទង្គិចនិងអាចបើកឡើងវិញបានដោយ ស្វ័យប្រវត្តិ។
យោងតាមអ្នកវិភាគក្រុមហ៊ុនបច្ចេកវិទ្យាទូរស័ព្ទអាមេរិកលោកJeff Kagan បានឲ្យដឹងថា ការហៅទូរស័ព្ទចេញត្រូវភ្ជាប់ទៅបណ្ដាញក្រុមហ៊ុនទូរស័ព្ទជាមុនសិន មុននឹងបញ្ជូនបន្តទៅអ្នកហៅចូល។ នៅក្នុងអំឡុងពេលនេះអ្នកហៅចេញបានឭសំឡេងហៅចូលទៅសាច់ញាតិរបស់ ពួកគេ តែការពិតសំឡេងហៅចូលនេះគឺគ្រាន់តែរយៈ ពេលមួយដែលក្រុមហ៊ុនបណ្ដាញទូរស័ព្ទកំពុងស្វែងរកលេខទំនាក់ទំនង ផ្ទាល់ទៅទូរស័ព្ទដែលហៅចូលប៉ុណ្ណោះ ហើយនិយាយដោយឡែកនៅពេលក្រុមហ៊ុនបណ្ដាញទូរស័ព្ទមិនអាចភ្ជាប់ ទំនាក់ទំនងទៅកាន់លេខហៅចូលនោះទេ ២ឬ ៣នាទីក្រោយមកវានឹងដាច់ហើយមិនអាចទាក់ទងបានបន្តទៀត។
ចុះសម្រាប់មិត្តអ្នកអាន ក្នុងនាមជាអ្នកតាមដានព័ត៌មាននេះវិញ តើមានសំណួរអ្វីកំពុងងឿងឆ្ងល់ជុំវិញបញ្ហាបាត់ស្រមោលសូន្យឈឹង របស់យន្តហោះម៉ាឡេស៊ីនេះទេ?
ប្រែសម្រួល៖ Narin
ប្រភព៖ cnn
តើយន្តហោះប៊ូអ៊ីង៧៧៧ ហោះបកក្រោយឬ យ៉ាងណា?
ពិតជាអាច ក៏ប៉ុន្តែមិនច្បាស់១០០% នោះឡើយ។ ប្រភពមិនច្បាស់លាស់មានកាន់តែច្រើនឡើងធ្វើឲ្យមានភាពខ្វែងគំនិត គ្នារវាងរដ្ឋាភិបាលម៉ាឡេស៊ី និង មន្ត្រីកងទ័ពជើងអាកាសរបស់ខ្លួន។ មន្ត្រីកងទ័ពជើងអាកាសបានអះអាងថា រ៉ាដាយោធាចាប់បានដានយន្តហោះចុងក្រោយនៅជ្រោយMalacca នៅភាគខាងលិចប្រទេស រយៈពេល២ម៉ោងក្រោយពេលហោះហើរចេញពីអាកាសយានដ្ឋាន ខណៈរដ្ឋាភិបាលវិញបានបដិសេធន៍ហើយអំពាវនាវឲ្យរង់ចាំលទ្ធផល ស្រាវជ្រាវរបស់ក្រុមរុករក។
យន្តហោះម៉ាឡេស៊ីប៊ូអ៊ីង ៧៧៧ កំពុងបាត់ខ្លួន
តើអ្វីទៅជាឧបករណ៍ទំនាក់ទំនង (Transponder ឬ Black Box)?វាជាឧបករណ៍ទំនាក់ទំនងជាមួយសញ្ញារ៉ាដានៅលើដី ដើម្បីផ្ដល់លេខកូដទីតាំងយន្តហោះ រយៈកម្ពស់ហោះហើរ និង ការហៅទៅវិញទៅមក។ ក្រុមអ្នកគ្រប់គ្រងចរាចរណ៍ដែនអាកាសប្រើប្រាស់សញ្ញានេះ ដើម្បីកំណត់ល្បឿនយន្តហោះ និងទិសដៅហោះហើររបស់វា។
ហេតុអ្វីឧបករណ៍មិនដំណើរការ?
ឧបករណ៍នេះ ត្រូវបានបំពាក់នៅចន្លោះអ្នកបើកបរយន្តហោះ និងអាចបានបិទបានដោយអ្នកបើកយន្តហោះ។ ក៏ប៉ុន្តែសំនួរបានចោទឡើងនោះគឺថា ហេតុអ្វីបានជាឧបករណ៍នេះត្រូវបានបិទ មិនដំណើរការ ឬ ជាចេតនារបស់អ្នកបើកយន្តហោះ? ឬ ក៏មានក្រុមប្លន់យន្តហោះចូលទៅបន្ទាប់អ្នកបើកបរ ឬ វាមិនដំណើរការដោយសារបង្កឡើងពីហានិភ័យណាមួយភ្លាម? នេះហើយជាអ្វីដែលបានបង្កើតចម្ងល់រាប់មិនអស់យ៉ាងអាថ៌កំបាំង រហូតមកដល់នៅពេលនេះ។
តើការរុករកធ្វើឡើងដោយរបៀបណា?
ក្រុមអ្នករុករកបានបំពេញបេសកកម្មរបស់ខ្លួន ដោយបែងចែកដែនសមុទ្រដ៏ធំល្វឹងល្វើយជាតំបន់តូចៗនៅតំបន់យន្តហោះ បាត់ខ្លួន ដើម្បីធានាថាការរុករកត្រូវធ្វើឡើងដោយល្អិតល្អន់។ បន្ទាប់មកយន្តហោះដែលមានរហូតដល់៤២គ្រឿង និងនាវារួមទាំងកប៉ាល់៣៩គ្រឿងមកពី១២ប្រទេសនៅពេលនេះត្រូវចូល រុករកតាមតំបន់ដែលបានចែកទាំងនោះ ដែលពួកគេកំពុងពង្រីកដែនរុករកកាន់តែធំឡើងៗនៅដែនសមុទ្រចិន ខាងត្បូង និងដល់ជ្រោយMalacca ភាគខាងលិចដែនគោកម៉ាឡេស៊ី។
ការពង្រីកដែនរុករកនៅ ទីតាំងដែលយន្តហោះ បាត់ខ្លួន (Last Known Location) និងជ្រោយMalacca
តើប្រភពផ្សេងៗគ្នាកាន់តែច្រើនឡើងអាចផ្ដល់តម្រុយឈានដល់ការរកឃើញយន្តហោះនេះដែរឬទេ?វាជាការពិត ព្រោះថាប្រភពទាំងនេះនឹងផ្ដល់តម្រុយបន្ថែមទៀតជាជាងរកនៅកន្លែង ចាស់ដែលមិនបានផ្ដល់លទ្ធផលអ្វីគួរឲ្យកត់សម្គាល់។ តួយ៉ាងដូចជាផ្កាយរណបចិន រួមទាំងក្រុមហ៊ុនផ្កាយរណបColorado ជាបច្ចេកវិទ្យាផ្កាយរណបទំនើបឈានមុខគេលើលោក និងអាចរួមចំណែកយ៉ាងសំខាន់ផ្ដិតយករូបភាពផ្សេងៗជុំវិញករណីនេះនៅ លើឈូងសមុទ្រថៃ សមុទ្រចិនខាងត្បូង និងជ្រោយMalacca។
តើនេះជាករណីបាត់យន្តហោះយូរបំផុតក្នុងលោកឬ យ៉ាងណា?
ចម្លើយគឺទេ! កាលពីឆ្នាំ១៩៨៨ យន្តហោះ Pan Am Flight 103 បានផ្ទុះឆេះនៅតំបន់ Lockerbie ប្រទេស ស្កុតឡែន សម្លាប់មនុស្ស២៤៣នាក់។ ៣ឆ្នាំក្រោយការស៊ើបអង្កេតទើបគេរកឃើញថា យន្តហោះនេះ ត្រូវបានបំផ្ទុះដោយគ្រាប់បែករបស់ក្រុមភេរវជន។ ករណីយន្តហោះ TWA 800 ក្នុងឆ្នាំ ១៩៩៦ ការធ្លាក់យន្តហោះអេហ្សីបAir 990 កាលពីឆ្នាំ១៩៩៩ និងចុងក្រោយគឺយន្តហោះAir France 447 នៅមហាសមុទ្រអាត្លង់ទិចគឺសុទ្ធតែជាបញ្ហាស្មុគស្មាញក្នុង ប្រវត្តិសាស្ត្រធ្លាក់យន្តហោះដែលបានប្រើពេលស៊ើបអង្កេត និងរុករកអស់រយៈពេលជាច្រើនឆ្នាំ។
តើយន្តហោះនេះបាត់ខ្លួនដោយរបៀបណា?
នេះពិតជាសំនួរមិនធម្មតាមួយដែលគ្មានអ្នកណាអាចឆ្លើយបានរហូតមក ទល់ថ្ងៃនេះ។ វាកំពុងបង្កើតភាពអាថ៌កំបាំងមិនគួរឲ្យជឿមួយដល់ពិភពលោកទាំងមូល ខណៈដែលបច្ចេកវិទ្យាទំនើបបច្ចុប្បន្នមិនទាន់រកឃើញដានអ្វី ឡើយពីយន្តហោះនេះ ពោលគឺអ្វីៗស្ថិតនៅលើការសន្និដ្ឋានតែប៉ុណ្ណោះ។
ទីតាំងដែលគេសង្ស័យថា ជាកន្លែងយន្តហោះបាត់ចេញពីរ៉ាដា
តើអ្នកបើកយន្តហោះមានបទពិសោធន៍ដែរឬទេ?ពិតជាមាន ហើយក៏មិនមែនចេះស្ទើរៗនោះដែរ ត្បិតអីលោក Zaharie Ahmad Shah ជាអ្នកបើកយន្តហោះមានវ័យ៥៣ឆ្នាំ មានបទពិសោធន៍កាន់ចង្កូតយន្តហោះអស់រយៈពេល៣៥ឆ្នាំហើយ ដែលគិតសរុបជើងហោះហើរមានរហូតដល់ ១៨.៣៦៥ជើងហោះហើរឯណោះ។
តើករណីនេះអាចចាត់ទុកជាអំពើភេរវកម្ម ឬ ប្លន់យន្តហោះ?
សម្រាប់ទីក្រុងកូឡាឡាំពួរ ខ្លួនមិនសង្កត់ធ្ងន់លើករណីនេះនោះឡើយ តែគេក៏មិនត្រូវមើលរំលងនោះដែរ។ CIA និង FBI បានលើកឡើងពីចំណុចនេះ ហើយខ្លួនកំពុងសហការជាមួយអាជ្ញាធរម៉ាឡេស៊ី ដើម្បីស៊ើបអង្កេតលើករណីនេះ។ សម្រាប់អ្នកជំនាញអាកាសចរណ៍វិញ បានបញ្ជាក់ថា វាជាបញ្ហាបច្ចេកទេស ជាជាងអំពើភេរវកម្ម ឬ ប្លន់យន្តហោះ។
អាចទៅរួចដែរឬទេដែលថា អ្នកបើកយន្តហោះនៅពីក្រោយករណីនេះ?
នេះចំណុចមួយដែលគេសង្ស័យផងដែរលើយន្តហោះប៊ូអ៊ីង៧៧៧ខាងលើ ត្បិតអីនៅពេលកន្លងមកក៏មានអ្នកបើកយន្តហោះមួយចំនួនបានធ្វើ អត្តឃាតផងដែរ ខណៈរហូតមកដល់ថ្ងៃពុធម្សិលមិញនេះគ្មានការអះអាងណាមួយមួយបាន លើកឡើងពីករណីនេះ។
ប្រទេសដែលចូលរួមរុករកយន្តហោះ ម៉ាឡេស៊ីដែលបាត់ខ្លួន
បើភេរវកម្មក៏មិនមែន ប្លន់យន្តហោះក៏មិនមែន ដូច្នេះមានតែបញ្ហាបច្ចេកទេស?នេះជាលទ្ធភាពមួយដែលគេយល់ឃើញថា មានលក្ខណៈសមហេតុផលជាងគេនៅពីក្រោយការបាត់ខ្លួនយន្តហោះនេះ។ អវត្តមានបំណែកយន្តហោះនៅលើផ្ទៃទឹកសមុទ្រ បញ្ជាក់ថាអ្នកបើកយន្តហោះចុះចតជាបន្ទាន់នៅលើទឹក ហើយក្រោយមកបានលិចបាត់ទៅបាតសមុទ្រ។ ប៉ុន្តែនេះនៅតែស្ថិតនៅក្នុងភាពអាថ៌កំបាំងនៅឡើយ ស្របពេលដែលអ្នកបើកយន្តហោះជើងចាស់អាមេរិកលោក Kit Darby វិញបានលើកឡើងពីទ្រឹស្ដីអ្នកបើកយន្តហោះត្រូវសម្រេចចិត្តបើក ត្រលប់ថយក្រោយវិញទៅកាន់អាកាសយានដ្ឋានដែល ខ្លួនចុះចត ជាជាងធ្វើដំណើរឆ្ពោះទៅមុខនៅពេលដាច់ចេញពីប្រព័ន្ធរ៉ាដា។