សិល្បៈករដែលមានលុយរាប់ សិបពាន់លានបែរជា ប្រើប្រាស់ទូរស័ព្ទ Nokia ដ៏កញ្ចាស់
បុរសម្នាក់ដែលជាអ្នកមានទ្រព្យសម្បត្តិរាប់សិបលាន ដុល្លារ
ដែលជាតារាកំប្លែងដ៏ល្បីល្បាញនៅចិន តែនៅតែស្មោះត្រង់
និងពេញចិត្តប្រើប្រាស់ទូរស័ព្ទ ទំនើបដ៏កញ្ចាស់របស់គាត់។
តារាកំប្លែង Zhao គឺជាសិល្បៈករតំបូង ដែលមាន យន្តហោះឯកជនផ្ទាល់ខ្លួន ។ គេនៅចាំបានថាកាលពីឆ្នាំ ២០០៩ តារាកំប្លែងរូបនេះ បានទំនាក់ទំនងទៅកាន់ក្រុមហ៊ុន Canadian Airline ដើម្បីទិញយន្តហោះឯកជនមួយគ្រឿង ដែលមានតម្លៃ ២០០ លានយន់ ។ បើទោះបីជាមានទ្រព្យសម្បត្តិច្រើនរាប់សិបពាន់លាន ក្តី ដោយថ្មីៗនេះ តារាកំប្លែង Zhao បានធ្វើឲ្យ អ្នកសារព័ត៌មានភ្ញាក់ផ្អើល ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ សិល្បៈករជាតិ ក្នុងប្រទេសចិន ដោយនៅតែប្រើប្រាស់ ទូរស័ព្ទ Nokia ស៊េរីឡើងកញ្ជាស់អ៊ែល ខណៈសម័យនេះគេប្រើប្រាស់ iPhone សឹងគ្រប់ដៃទៅហើយនោះ។
គាត់បានបង្ហើបឲ្យដឹងថា ទូរស័ព្ទ Nokia ដ៏កញ្ជាស់របស់គាត់កាលទិញ ក្នុងតម្លៃ ១០០ យន់តែប៉ុណ្ណោះ ហើយគាត់បានប្រើប្រាស់វាជាយូរណាស់មកហើយ ។ ដោយមូលហេតុដែលនៅតែប្រើប្រាស់ ទូរស័ព្ទ ដ៏កញ្ជាស់នេះ ព្រោះតែខ្លួនមិនចង់ប្រើប្រាស់បណ្តាញសង្គមដ៏ពេញនិយម នាពេលបច្ចុប្បន្នដូចជា Weibo Facebook ជាដើម ។