គយគល់ប្រាសាទឈ្មោះ យិន ផល្លី និង អ៊ី ឃីម គាបរទេះអ្នកក្រចំហ ឲ្យអ្នកមានដឹកទំនិញគេចពន្ធ ដើម្បីផលប្រយោជន៏ផ្ទាល់ខ្លួន
ប៉ោយប៉ែត៖
ប្រជាពលរដ្ឋដែលជាកម្មករអូសរទេះនៅតំបន់ប៉ោយប៉ែ
ត កំពុងតែក្រពុលមុខនិងមន្ត្រីគយពីរនាក់ដែល
ប្រចាំការនៅចំណុចមាត់ទ្វារព្រំដែនកម្ពុជាថៃស្ថិតក្នុងភូមិ
ក្បាលស្ពាន១សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
។ក្រុមអ្នកអូសរទេះដែលប្រកបមុខរបរស៊ីឈ្នួលដឹកទំនិញពីដីថៃមក
កាន់កម្ពុជាបានលើកឡើងថា៖
សព្វថ្ងៃនេះមន្ត្រីគយដែលប្រចាំការនៅច្រកទ្វារព្រំដែនក្បែរគល់
ប្រាសាទបានកំពុងតែចងកម្មចងពៀរជាមួយនិងកម្មករក្រីក្រដូចជាពួកគាត់
ព្រោះថាពួកគយទាំងនោះបានប្រើរូបភាពគាបសង្កត់កម្មករយកលេសថា៖
ខ្លួនជាអ្នករកលុយបើកឲ្យមន្ត្រីរាជការ
។តែធាតុពិតពួកគេកំពុងតែបំផ្លាញប្រជាប្រិយភាពរបស់បក្សគ្រប់គ្រង
អំណាចយ៉ាងច្បាស់ក្រឡែត
ពោលគឺពួកគេបានគំរាមគំហែងកម្មករគ្រប់រូបភាពដូចជាចាប់រទេះ
ដឹកទំនិញបន្តិចបន្តួចបង្គាប់ឲ្យបង់ប្រាក់ខុសប្រក្រតីជាដើម ។
ជាក់ស្តែងកាលពីថ្ងៃទី១១ខែមិនាឆ្នាំ២០១៤ លោកយិន ផល្លី និងអ៊ីឃីម
បានចាប់រទេះដឹកទំនិញចំនួនពីររទេះ
ក្នុងចំណោមរទេះដឹកទំនិញ៦រទេះនេះបើតាមការណ៏ឲ្យដឹងពីកម្មករ
ម្នាក់ឈ្មោះ
ណាងភេទប្រុសអាយុ២៨ឆ្នាំបានប្រាប់ឲ្យដឹកកាលពីព្រឹកមិញ ។
កម្មករខាងលើបានបន្តថា៖
១ថ្ងៃខ្លួនបានចំណាយពេលនៅក្នុងផ្សាររោងក្លឿប្រទេសថៃដើម្បីរកម៉ូយ
ដឹកទំនីញមកកាន់ដីខ្មែរគាត់ថា៖ទំនិញដែលគាត់បានដឹកនោះគឺជា
ទឹកដោះគោសញ្ញារូបគោក្រហម ចំនួន១៥០ដុំ ក្នុង១ដុំថ្លៃឈ្នួល៤០០រៀល
ដូច្នេះទឹកដោះគោ១៥០ដុំគាត់ទទួលបានកំរ៉ៃតែ៦០០០០រៀលពេលដឹកមកដល់ដី
ខ្មែរ ។
ប៉ុន្តែការចំណាយរបស់គាត់ក្នុង១ជើងបង់គយប្រចាំការនៅគល់ប្រាសាទ
អស់ចំនួន២០០០០រៀលស្ថាបន័នាយកដ្ឋានកាំកុងត្រូលចំនួន៥០០០រៀល
នគរបាលអន្តោប្រវេសន៏ចំនួន៥០០០រៀលថ្លៃសំបុត្រចូលផ្សារថៃ១០០០
រៀលថ្លៃជូលរទេះចំនួន៣០០០រៀលសរុបការចំណាយទាំងអស់ក្នុង១លើកៗ
អស់ប្រាក់ចំនួន៣៤០០០រៀល
ដូច្នេះដែលគាត់នៅសល់ក្នុងខ្លួនត្រឹមតែ២៦០០០រៀលនេះបើគយមិនចា
ប់រទេះជំរិតយកទេនោះ ។
កម្មករដដែលបាននាំម្តាយជរានិងកូនចំនួន៤នាក់ព្រមជាមួយប្រពន្ធស
សៃខ្ចីបានមកឳបដៃសំពះគយនៅមុខការិយាល័យដោយនិយាយថា៖ខ្ញុំគ្មាន
ប្រាក់បង់ពន្ធទេ
ព្រោះពួកបងទារថ្លៃពន្ធថ្លៃពេកសំណាងនិយាយរៀបរាប់ថា៖
ទំនិញគាត់ដឹក១រទេះទទួលបានប្រាក់តែ២៦០០០រៀលសោះហេតុអីក៏គយគាត់
ទារខ្ញុំដល់ទៅ៣០០ដូល្លារតើខ្ញុំបានប្រាក់មកពីណាបង់ពន្ធ ? ។
កម្មករដដែលបានប្រាប់ទៀតថា៖គយគេបង្គាប់ឲ្យគាត់បង់ពន្ធត្រឹមតែ ២០០ដូល្លារទេចំណែក១០០ដូល្លារទៀតថ្លៃក្រដាស់ពន្ធនាំចូលដូច្នេះ សរុបទាំងអស់ទំនិញប្រភេទទឹកដោះគោសញ្ញារូបគោក្រហមចំនួន១៥០ដុំ សំណាងត្រូវចំណាយប្រាក់អស់៣០០ដូល្លារថ្លៃបង់ពន្ធជូនរដ្ឋ ។
ចំណែកប្រជាពលរដ្ឋដែលធ្លាប់បានប្រើប្រាស់ទឹកដោះគោឆៅសញ្ញារូបគោនោះ បានឲ្យដឹងថា៖ ទឹកដោះគោ១ដុំមានចំនួន៦ដប ក្នុង១ដបលក់ចេញមានតម្លៃ២០០០រៀល ដូច្នេះទឹកដោះគោដែលគយចាប់កាលពីថ្ងៃទី១១នោះមានចំនួនសរុប ៩០០ដបបើលក់ចេញបានប្រាក់សរុបត្រឹមតែ១៨០០០០០រៀលប៉ុណ្ណោះ ប៉ុន្តែហេតុអីក៏គយឈ្មោះយីន ផល្លី និង អ៊ីឃីម ចាប់រទេះបង្គាប់ឲ្យកម្មករបង់ពន្ធចូលរដ្ឋដល់១២០០០០០រៀល? បែបនេះតើជាការត្រឹមត្រូវតែឬយ៉ាងណា ? ។
ពាក់ពន្ធ័បញ្ហាចាប់រទេះកម្មករនេះដែរលោក ថោង សុខាំផូ ប្រធានសាខាគយនិងរដ្ឋករខេត្តបន្ទាយមានជ័យ ធ្លាប់បាននិយាយថា៖ រឿងទំនិញគេចពន្ធគយត្រូវតែចាប់បង្គាប់ឲ្យពន្ធជូនរដ្ឋដើម្បី ការពារភាពអាណាធិបតេយ្យកើតឡើងនាំឲ្យបាត់បង់ប្រាក់ចំណូលរដ្ឋ ប៉ុន្តែលោកថោង សុខាំផូ មិនដែលបានដឹងឡើយថា៖នៅច្រកព្រំដែនប៉ោយប៉ែតនាពេលសព្វថ្ងៃនេះ មានករណីរត់ពន្ធទំនិញធំភ្លួកទឹកភ្លួកដីនោះទេ ជាក់ស្តែងដូចជា៖ ករណីរថយន្តចូលទៅដឹកហ្គាសក្នុងដីថៃ១ថ្ងៃៗមិនតិចជាង៥០០គ្រឿងទេ លើសពីនេះ លោក ហួនហៃ និងយិន ផល្លី ព្រមទាំងអ៊ីឃីម បានបើកដៃឲ្យមានរូបភាពរថយន្តដឹកទំនិញបង្កប់តាមឡានដឹកហ្គាស់ រាប់សិបឡានផងដែរ ប៉ុន្តែ លោក គយ យិន ផល្លី និង អ៊ីឃីម មិនដែលបើកភ្នែកធើ្វឃើញឬបង្ក្រាបម្តងណាឡើយ ។ កត្តាចន្លោះប្រហោងទាំងនេះវាបានធើ្វឲ្យមតិជិតខាងគេមើលឃើញថា៖ គយ ចាប់រទេះអ្នកក្រចំហឲ្យរទេះអ្នកមានប្រព្រឹត្តកំហុសឆ្គងដើម្បី ផលប្រយោជន៏ខ្លួនតែប៉ុណ្ណោះ ។
យ៉ាងណាក៏ដោយ លោក ឈួន ហៃ ប្រធានការិយាល័យគយប្រចាំព្រំដែនអន្តរជាតិប៉ោយប៉ែត មិនអាចសុំការបំភ្លឺបានទេ នាថ្ងៃទី១២មិនាឆ្នាំ២០១៤នេះ សង្ឃឹមថាបញ្ហាពុករលួយនេះនឹងមានការស៊ើបអង្គេតពីសំណាក់អង្គភាព ប្រឆាំងអំពើពុករលួយជាក់ជាមិនខាន ជាងនេះទៅទៀតបើគ្មានចំណាត់ឲ្យបានឆាប់នោះទេ មុខជា យិន ផល្លី និង អ៊ីឃីម បន្តធើ្វព្យុះធើ្វភ្ញៀងនិងកើតមានបាតុកម្មនៅច្រកទ្វារអន្តរជាតិ នេះជាមិនខាន ៕