ភីហ្សាហឹរបំផុតនៅលើ ពិភពលោកអាចធ្វើឲ្យ អណ្តោតហូរឈាម
ការបង្កើតនំភីហ្សាហឹរបំផុតលើពិភពលោក ដែលគេហៅថា ( pizza Death )
គឺជាអាហារមួយប្រភេទដែលអាចធ្វើឲ្យអណ្តាតរបស់អ្នកហូរឈាមបាន។
នំភីហ្សានេះត្រូវបានបង្កើតឡើងដោយលោក James Broderick វ័យ ២៩ ឆ្នាំ
ដែលជាម្ចាស់ភោជនីយដ្ឋាននៅក្នុងតំបន់ Lincolnshire ប្រទេសអង់គ្លេស។
ក្នុងនំមួយគ្រប់ដណ្តប់ទៅដោយម្ទេសធំ ២០ ផ្លែ
ដែលអាចបង្កឲ្យមានការប៉ះពាល់ដល់បេះដូង។
មិនតែប៉ុណ្ណោះនំភីហ្សាដ៏ហឹរនេះត្រូវបានគេព្រមានថា
អាចធ្វើឲ្យអ្នកបរិភោគហូរភឹកភ្នែក ហូរឈាមតាមមាត់
និងអារធ្វើឲ្យស្លាប់ចំពោះភ្ញៀវមួយចំនួនថែមទៀត។ លោក Broderick
បានអះអាងថានំភីហ្សា (Pizza Death)
សមនឹងទទួលនាមជានំភីហ្សាដែលហឹរបំផុតនៅក្នុងពិភពលោក
ព្រោះវាហឹរជាងនំភីហ្សាដែលជាប់នៅក្នុងកំណត់ត្រា
ឆ្ងាយខ្លាំងណាស់៕
