Showing posts with label Android. Show all posts
Showing posts with label Android. Show all posts

Samsung ជោគជ័យ​ជាមួយ Tablet ចង់​បន្ថែម​Tablet PC អេក្រង់​១២.២​អ៊ីង​

ថ្មីៗ​នេះ មាន​ព័ត៌មាន លេចឮ​មក​ថា ក្រុមហ៊ុន​អេឡិចត្រូនិក កូរ៉េ​មួយ​នេះ​ចង់​បង្កើត Tablet អេក្រង់​ទំហំ ១២.២​អ៊ីង ដែល​នេះ​ជា​លើក ដំបូង​ពុំមាន​ឮ​ពីមុនមក ខណៈ​ក្រុមហ៊ុន Samsung បាន​បង្កើត និង​ដាក់លក់​នូវ Tablet ជាច្រើន​ម៉ូ​ដែល នៅលើ​ទីផ្សារ ដោយ​ក្នុងនោះ ក្រុមហ៊ុន​កូរ៉េ​មួយ​នេះ​ក៏​ទទួលបាន​ជោគជ័យ ជាច្រើន​ជាមួយនឹង Tablet អេក្រង់​ទំហំ ៧​អ៊ីង ៨​អ៊ីង និង​១០​អ៊ីង​។​

​យោងតាម​សារព័ត៌មាន SAM Mobile បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Samsung គ្រោង​នឹង​បង្កើត Tablet អេក្រង់​ទំហំ ១២.២​អ៊ីង ដែលមាន​ឈ្មោះថា Samsung Tablet PC និង​មាន​កូដ​ឈ្មោះ “SM-P905” ប៉ុន្តែ​នៅ​មិន ទាន់​ដឹង​ច្បាស់​ថា Samsung Tablet PC ប្រើប្រាស់​នូវ​ប្រព័ន្ធ ដំណើរការ​មួយ ណា​នោះទេ តែ​ប្រហែលជា Windows 8 ច្រើនជាង Android៕ ​

ក្រុមហ៊ុន​ HTC បញ្ចេញ​ទូរស័ព្ទទំនើប Desire 500 តម្លៃ​ប្រហែល $400

HTC Desire ជា​ខ្សែស្រឡាយ​ទូរស័ព្ទទំនើប​តម្លៃ​មធ្យម​របស់​ក្រុមហ៊ុន​ HTC ហើយ​កាល​ពី​ខែមិថុនា​កន្លង​ទៅ​ក្រុមហ៊ុន​បាន​ប្រកាស​ចេញ​​រួច​ហើយ​នូវ​ទូរស័ព្ទ HTC Desire 200 ដោយឡែក​ពេល​នេះ​ HTC បាន​បញ្ចេញ​ទូរស័ព្ទទំនើប​ដែល​ស្ថិត​ក្នុង​ស្រឡាយ​ HTC Desire ដ៏​ថ្មី​សន្លាង​មួយ​​ម៉ូដែល​ទៀត​គឺ​ HTC Desire 500 ។ លក្ខណសម្បត្តិបច្ចេកទេស​​មួយ​ចំនួន​របស់​ HTC Desire 500 រួម​មាន​ដូច​ខាងក្រោម៖
  • អេក្រង់​ទំហំ 4.3-inch
  • កម្រិតភាពច្បាស់ 800 x 480 pixels
  • CPU Quad-core 1.2GHz (Snapdragon 200 Soc)
  • GPU Adreno 205
  • RAM 1 GB
  • អង្គផ្ទុកទិន្នន័យ​ជាប់ម៉ាស៊ីន​ទំហំ 4 GB (អាច​បន្ថែម microSD card)
  • កាមេរ៉ា​មុខ​ទំហំ 1.6 MP និង កាមេរ៉ា​ក្រោយ​ទំហំ 8 MP
  • ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ​ Android Jelly Bean
  • ថាមពលថ្ម 1,800mAh
បញ្ជាក់៖ HTC Desire 500 នឹង​ត្រូវ​ដាក់​​លើ​ទីផ្សារ​ប្រទេស​តៃវ៉ាន់​នៅ​ថ្ងៃទី០១ សីហា ខាងមុខ​នេះ​ដោយ​ប្រគល់សិទ្ធិចែក​ចាយ​ឲ្យ​ក្រុមហ៊ុន Taiwan Mobile រីឯ​តម្លៃ​វិញ​គឹ​ប្រហែល $400 ។ សម្រាប់​ព័ត៌មាន​ទាក់ទង​នឹង​ការ​មក​ដល់​ទីផ្សារ​កម្ពុជា​នា​ថ្ងៃណា​និង​ត្រូវ​លក់ក្នុង​តម្លៃ​ប៉ុន្មាន​នោះ​គ្មាន​ប្រភព​ណា​បញ្ជក់​នៅ​ឡើយ​ទេ ៕

លក្ខណសម្បត្តិ បច្ចេកទេស​ពិត​ របស់​ Motorola Droid Ultra ត្រូវ​បាន​បង្ហាញ

Droid Ultra ​ជា​ទូរស័ព្ទទំនើប​ស្ថិត​ក្នុង​ខ្សែស្រឡាយ​ Motorola Droid ដែល​ប្រិយមិត្តកំពុង​រង់ចាំ​ ។ សម្រាប់​ពេល​នេះ​លក្ខណសម្បត្តិ​បច្ចេកទេស​ពិត​ប្រាកដ​របស់​ទូរស័ព្ទទំនើប​មួយ​នេះ​ត្រូវ​បាន​បញ្ជាក់យ៉ាង​ច្បាស់ហើយ​ជា​មួយ​និងទូរស័ព្ទទំនើប​ពីរ​ម៉ូដែលទៀត​គឺ Motorola Droid mini និង Motorola Droid Maxx ។ ទូរស័ព្ទទំនើប​ទាំង​បី​ត្រូវ​បាន​ប្រកាស​ចេញ​លក់នៅ​​ក្រុមហ៊ុន​ Verizon ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់ប្រព័ន្ធសេវា​​ដ៏​ធំរបស់​សហរដ្ឋ ។
លក្ខណសម្បត្តិបច្ចេកទេស​របស់​ទូរស័ព្ទទំនើប Motorola Droid Ultra រួម​មាន​ដូច​ខាង​ក្រោម៖
  • វិមាត្រ 137.4 x 71.1 x 7.1 mm
  • ទម្ងន់ 140 g
  • អេក្រង់ទំហំ 5-inch
  • បច្ចេកវិទ្យា​អេក្រង់ Super AMOLED
  • កម្រិតភាពច្បាស់ 720 x 1,280 pixels
  • CPU Dual-core 1.7GHz
  • RAM 2 GB
  • អង្គផ្ទុកទិន្នន័យ​ជាប់ម៉ាស៊ីន​ទំហំ 16 GB (អាច​បន្ថែម microSD card 32 GB)
  • មាន​បំពាក់​បច្ចេកវិទ្យា NFC, GPS, Bluetooth, Wi-Fi, 4G LTE,.
  • កាមេរ៉ាមុខ​ទំហំ 2 MP​ និង​កាមេរ៉ា​ក្រោយ​ទំហំ 10 MP (LED Flash)
  • ដំណើរការ​ដោយ​​ប្រព័ន្ធប្រតិបត្តិការ Android 4.2 Jelly Bean
  • ថាមពលថ្ម 2,130mAh (អាច​និយាយ​បាន​រហូតដល់ ២៨ ម៉ោង និង standby បាន​ ១៣ថ្ងៃ)
បញ្ជាក់៖ បច្ចុប្បន្ន​​ទូរស័ព្ទទំនើប​ Motorola Droid Ultra មាន​ដាក់​​លក់​នៅ​ទីផ្សារ​សហរដ្ឋ​ក្នុង​តម្លៃ​ $199 (ជាប់កិច្ចសន្យា​ប្រើប្រព័ន្ធសេវា​របស់​ Verizon ចំនួន​ពីរ​ឆ្នាំ) ស្រប​ពេល​គ្នា​នេះ​ដែរ​ក្រុមហ៊ុន​ក៏​​បាន​បញ្ចេញ​ Droid mini និង​ Droid Maxx ផង​ដែរ​ ដោយ​លក់​ក្នុង​តម្លៃ $99 និង $299 រៀង​គ្នា ៕

ក្រុមហ៊ុន​ Lenovo ចាប់ផ្ដើម​ចេញ លក់​ទូរស័ព្ទទំនើប K900 ពណ៌ទឹកក្រូច

កាល​​ពី​ថ្ងៃ​ទី៨ ដល់​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ ដើម​ឆ្នាំ​នេះ​​មាន​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក​ជា​ច្រើន​ជុំវិញ​ពិភពលោក​បាន​ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ឯ​មហា​ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​អេឡិចត្រូនិក CES 2013 ដែល​បាន​ប្រារព្ធ​ឡើង​នៅ​​មជ្ឈមណ្ឌល​សន្និបាត Las Vegas, U.S.A ។​
នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​គេ​ក៏​​សង្កេត​ឃើញ​ក្រុមហ៊ុន​​ Lenovo បាន​បញ្ចេញ​ផលិតផល​របស់​ខ្លួន​ផង​ដែរ​ ហើយ​បើ​និយាយ​ពី​ទូរស័ព្ទទំនើប​​ចម្បង​ (flagship smartphone) សម្រាប់​ឆ្នាំ២០១៣ របស់​ Lenovo ដែល​បាន​​យក​ទៅ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​ទី​នោះ​វិញ​គឺ​ទូរស័ព្ទ Lenovo K900 ។ កាល​ដើម​ឡើយ​ក្រុមហ៊ុន​បាន​បញ្ចេញ​ Lenovo K900 តែ​ពីរ​ពណ៌​នោះ​ទេ​គឺ ពណ៌ខ្មៅ និង​ ពណ៌ប្រាក់ ដោយឡែក​សម្រាប់​ពេល​នេះ​ក្រុមហ៊ុន​បាន​ចាប់ផ្ដើម​បញ្ចេញ​ Lenovo K900 មួយ​ជម្រើស​ទៀត​ហើយ​គឺ​ Lenovo K900 ពណ៌ទឹកក្រូច​ ដែល​មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត​​ និង​ជា​ទីចាប់អារម្មណ៍​យុវវ័យ ។
លក្ខណសម្បត្តិបច្ចេកទេស​របស់ Lenovo K900 មាន​ដូច​ខាងក្រោម៖
  • អេក្រង់​ទំហំ​ 5.5-inch
  • បច្ចេកវិទ្យា​អេក្រង់​ IPS
  • កម្រិត​ភាព​ច្បាស់ 1,920 x 1080 pixels (FullHD)
  • កម្រាស់ 6.9 mm
  • ទម្ងន់ 162 g
  • CPU Intel Clover Trail+ 2GHz
  • RAM 2 GB
  • អង្គផ្ទុកទិន្នន័យ​ជាប់ម៉ាស៊ីន​ទំហំ 16 GB (អាច​បន្ថែម microSD card 32 GB)
  • ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2 Jelly Bean
  • កាមេរ៉ា 13 MP
  • សូម​បញ្ជាក់ថា​​បច្ចុប្បន្ន​ទូរស័ព្ទទំនើប Lenovo K900 ពណ៌ទឹកក្រូច​មាន​លក់​នៅ​ទីផ្សារ​ប្រទេស​ចិត្ត​ ចំពោះ​តម្លៃ​ទូរស័ព្ទ​នេះ​គឺ​ប្រហែល $540 ។ សម្រាប់ទីផ្សារ​កម្ពុជា​សូម​ប្រិយមិត្ត​រង់ចាំ​សាកសួរ​តាម​ហាង​លក់​ទូរស័ព្ទ​នានា​ក្នុងរាជធានីភ្នំពេញ ៕

លក្ខណសម្បត្តិ បច្ចេកទេស​​​ ទូរស័ព្ទ Oppo U2S (ឬ Ulike2) ត្រូវ​បាន​បង្ហាញ​

ថ្មីៗ​នេះ​មាន​ព័ត៌មាន​ថា​ក្រុមហ៊ុន Oppo កំពុង​តែ​ត្រៀម​នឹង​បញ្ចេញ​ទូរស័ព្ទទំនើប​​ប្រភេទ Phablet មួយ​​ម៉ូដែល​​គឺ Oppo U2S ឬ Oppo Ulike2 ហើយ​​បើ​យោង​តាម​ប្រភព​ពី Gizchina បាន​ឲ្យ​ដឹង​ដែរថា​ Oppo Ulike ជំនាន់​ទី១គឺ​ជា​ទូរស័ព្ទទំនើប​ទីមួយ​ក្នុង​ចំណោម​ទូរស័ព្ទទំនើប​ដែល​មាន​បំពាក់ដោយ​កាមេរ៉ាមុខ​ដែល​មានកម្រិតភាពច្បាស់​ខ្ពស់ ។ នៅ​ខណៈ​ដែល​ក្រុមហ៊ុន​ Oppo កំពុង​តែ​ត្រៀម​ក្នុង​ការ​បញ្ចេញ​ Oppo U2S នោះ​ ពេល​នេះ​លក្ខណសម្បត្តិបច្ចេកទេស​របស់​​​ទូរស័ព្ទទំនើប​មួយ​នេះ​ត្រូវ​បាន​បង្ហាញ​​ខ្លះៗ​ហើយ ។ លក្ខណសម្បត្តិបច្ចេកទេស​របស់​ Oppo U2S មាន​ដូច​ខាង​ក្រោម៖
  • វិមាត្រ 152 x 75.8  x 9.4 mm
  • អេក្រង់​ទំហំ 5.5-inch
  • កម្រិតភាពច្បាស់​ 1,280 x 720 pixels
  • CPU Quad-core 1.2GHz (Mediatek)
  • RAM 1 GB
  • អង្គផ្ទុកទិន្នន័យ​ជាប់​ម៉ាស៊ីន​ទំហំ 16 GB
  • កាមេរ៉ា​មុខ​ទំហំ 5 MP និង កាមេរ៉ា​ក្រោយ​ទំហំ 8 MP
  • ប្រព័ន្ធប្រតិបត្តិការ Android 4.2 Jelly Bean
  • ថាមពលថ្ម 3,000mAh
ក្រុមហ៊ុន​ Oppo មិន​ទាន់​​បាន​បង្ហើប​ឲ្យ​ដឹង​ពី​កាលបរិច្ឆេទ​ប្រកាស​ចេញ​​ទូរស័ព្ទទំនើប Oppo U2S នៅ​ឡើយ​ទេ ប៉ុន្តែ​​ប្រភព​ខាង​លើ​រំពឹង​ថា​ក្រុមហ៊ុន​នឹង​បញ្ចេញ​​​ទូរស័ព្ទ​​នេះ​នា​ពេល​ឆាប់ៗ​ខាង​មុខ​ ដោយ​លក់​ក្នុង​តម្លៃ​ប្រហែល $320 ៕


ក្រុមហ៊ុន LG នឹង​លក់​​ទូរស័ព្ទទំនើប G2 ឲ្យ​បាន​ចំនួន​ ១០លានគ្រឿង

បើ​ទោះ​បី​ជា​ទូរស័ព្ទទំនើប​ចម្បង​ (Flagship smartphone) ជំនាន់​ថ្មី​របស់ក្រុមហ៊ុន​ LG មិ​ន​​ទាន់​ត្រូវ​បាន​ប្រកាស​ចេញ​ជាផ្លូវការ​ក៏ដោយ​ ក៏​រូបភាព​និង​លក្ខណសម្បត្តិបច្ចេកទេស​របស់​វា​ត្រូវ​បាន​បង្ហាញ​​​រួច​ហើយ​កាល​ពី​​​ជាង​មួយ​សប្ដាហ៍​មុន​នេះ ។ បើ​យោង​តាម​ប្រភព​ព័ត៌មាន​ដែល​ចេញ​នា​ពេល​កន្លង​មក​សុទ្ធតែ​បាន​គិត​ថា​​ទូរស័ព្ទទំនើប​មួយ​នេះ​​ស្ថិត​ក្នុង​ស្រឡាយ​ LG Optimus ដោយ​​គិត​ថា​វា​ជា​ជំនាន់​ទីពីរ​របស់​ Optimus G គឺ​​ Optimus G2 ប៉ុន្តែ​អ្វី​ដែល​​ខុសប្លែក​នោះ​ពេល​នេះ​ក្រុមហ៊ុន​ LG បាន​បញ្ជាក់​ហើយ​ថា​ទូរស័ព្ទទំនើប​មួយ​នេះ​​មាន​ឈ្មោះ​ថា LG G2 ដូច្នេះ​វា​មិន​ស្ថិត​ក្នុង​ស្រឡាយ​ LG Optimus នោះ​ទេ ។ ក្រុមហ៊ុន​ LG ក៏​រំពឹង​ដែរ​ថា​នឹង​លក់​​ទូរស័ព្ទ LG G2 ឲ្យ​ចំនួន ១០លានគ្រឿង ។ លក្ខណសម្បត្តិបច្ចេកទេស​មួយ​ចំនួន​របស់​ Optimus G2 រួម​មាន​ដូច​ខាង​ក្រោម៖
  • អេក្រង់​ទំហំ 5.2-inch
  • កម្រិតភាពច្បាស់ 1,080p(Full HD)
  • CPU 2.3GHz ( Snapdragon 800)
  • RAM 2 GB
  • កាមេរ៉ា​ទំហំ 13 MP
  • ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Android 4.2.2 Jelly Bean
សម្រាប់​លក្ខណសម្បត្តិបច្ចេកទេស​លម្អិត​ជាង​នេះ​ទៀត​របស់​​ទូរស័ព្ទទំនើប LG G2 សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​ជា​មួយ​ពពក ។ ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​លក្ខណសម្បត្តិ​បច្ចេកទេស​ទាំង​នោះ​នឹង​ត្រូវ​បង្ហាញ​បន្ទាប់​ពី​ក្រុមហ៊ុន​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​​​ទូរស័ព្ទទំនើប G2 នា​ថ្ងៃទី០៧​ ខែសីហា​ ខាង​មុខ​នេះ ៕
សូម​ទស្សនា​វីឌីអូ​ខាង​ក្រោម៖