លក្ខណសម្បត្តិ បច្ចេកទេស​​​ ទូរស័ព្ទ Oppo U2S (ឬ Ulike2) ត្រូវ​បាន​បង្ហាញ​

7/21/2013 0 Comments A+ a-

ថ្មីៗ​នេះ​មាន​ព័ត៌មាន​ថា​ក្រុមហ៊ុន Oppo កំពុង​តែ​ត្រៀម​នឹង​បញ្ចេញ​ទូរស័ព្ទទំនើប​​ប្រភេទ Phablet មួយ​​ម៉ូដែល​​គឺ Oppo U2S ឬ Oppo Ulike2 ហើយ​​បើ​យោង​តាម​ប្រភព​ពី Gizchina បាន​ឲ្យ​ដឹង​ដែរថា​ Oppo Ulike ជំនាន់​ទី១គឺ​ជា​ទូរស័ព្ទទំនើប​ទីមួយ​ក្នុង​ចំណោម​ទូរស័ព្ទទំនើប​ដែល​មាន​បំពាក់ដោយ​កាមេរ៉ាមុខ​ដែល​មានកម្រិតភាពច្បាស់​ខ្ពស់ ។ នៅ​ខណៈ​ដែល​ក្រុមហ៊ុន​ Oppo កំពុង​តែ​ត្រៀម​ក្នុង​ការ​បញ្ចេញ​ Oppo U2S នោះ​ ពេល​នេះ​លក្ខណសម្បត្តិបច្ចេកទេស​របស់​​​ទូរស័ព្ទទំនើប​មួយ​នេះ​ត្រូវ​បាន​បង្ហាញ​​ខ្លះៗ​ហើយ ។ លក្ខណសម្បត្តិបច្ចេកទេស​របស់​ Oppo U2S មាន​ដូច​ខាង​ក្រោម៖
  • វិមាត្រ 152 x 75.8  x 9.4 mm
  • អេក្រង់​ទំហំ 5.5-inch
  • កម្រិតភាពច្បាស់​ 1,280 x 720 pixels
  • CPU Quad-core 1.2GHz (Mediatek)
  • RAM 1 GB
  • អង្គផ្ទុកទិន្នន័យ​ជាប់​ម៉ាស៊ីន​ទំហំ 16 GB
  • កាមេរ៉ា​មុខ​ទំហំ 5 MP និង កាមេរ៉ា​ក្រោយ​ទំហំ 8 MP
  • ប្រព័ន្ធប្រតិបត្តិការ Android 4.2 Jelly Bean
  • ថាមពលថ្ម 3,000mAh
ក្រុមហ៊ុន​ Oppo មិន​ទាន់​​បាន​បង្ហើប​ឲ្យ​ដឹង​ពី​កាលបរិច្ឆេទ​ប្រកាស​ចេញ​​ទូរស័ព្ទទំនើប Oppo U2S នៅ​ឡើយ​ទេ ប៉ុន្តែ​​ប្រភព​ខាង​លើ​រំពឹង​ថា​ក្រុមហ៊ុន​នឹង​បញ្ចេញ​​​ទូរស័ព្ទ​​នេះ​នា​ពេល​ឆាប់ៗ​ខាង​មុខ​ ដោយ​លក់​ក្នុង​តម្លៃ​ប្រហែល $320 ៕