ក្មេងស្រីអាយុ ១៨ឆ្នាំរងរបួសដោយ Galaxy S III ព្រោះប្រើថ្មខុស ពីក្រុមហ៊ុនដើម
រំលឹកទៅកាន់ករណីក្មេងស្រីជនជាតិស្វីសម្នាក់ឈ្មោះ Schlatter អាយុ ១៨ឆ្នាំ ដែលត្រូវបានរងរបួសដោយសារទូរស័ព្ទ Samsung Galaxy S III ផ្ទុះនៅក្នុងហោប៉ៅក្លាយជាភ្លើង ដែលបង្កឲ្យស្បែកនៅជុំវិញនៃបរិវេណនោះពងបែកពេញទាំងស្រុង ទស្សនារូបភាពខាងក្រោម ។
ពាក់ព័ន្ធទៅនឹងករណីផ្ទុះថ្មទូរស័ព្ទ Galaxy S III ដែលបណ្ដាលឲ្យក្មេងស្រីជនជាតិស្វីសអាយុ ១៨ឆ្នាំរងរបួសនោះ ត្រូវបានគេដឹងថា ថ្មដែលប្រើនៅក្នុងទូរស័ព្ទរបស់នាងគឺ មិនមែនជាថ្មដើមដែលផលិតដោយក្រុមហ៊ុន Samsung នោះទេ នេះបើយោងតាមរបាយការណ៍ចេញផ្សាយនៅថ្ងៃសុក្រដោយ EMPA Materials Science and Technology និងដោយការសិក្សារបស់ក្រុមហ៊ុន Samsung ។
បច្ចុប្បន្នក្រៅពីគ្រឿងដើមរបស់ក្រុមហ៊ុន ផលិតផលបន្ទាប់បន្សំផ្សេងៗក៏ត្រូវបានគេពេញនិយមផងដែរ ដូចជាថ្ម និងឆ្នាំងសាកទូរស័ព្ទជាដើម ដោយហេតុថា នៅពេលផលិតផលដើមត្រូវបានខូចគេអាចនឹងមើលឃើញផលិតក្រៅពីក្រុមហ៊ុនដើម ដោយសារតែពួកវាមានតម្លៃធូរថ្លៃជាង និងពេលខ្លះដូចជាថ្ម ទូរស័ព្ទជាដើម គឺថែមទាំងមានថាមពលខ្លាំងជាងផលិតដើមផងដែរ ។ ដូច្នេះប្រិយមិត្តត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់មុនពេលជ្រើសយកគ្រឿងបន្លាស់ដែលសំខាន់ៗ ក្រៅពីក្រុមហ៊ុន ៕