បុរសម្នាក់ ទៀតហើយ ដែលត្រូវឆ្នាំង សាកថ្ម iPhone ឆក់ដល់សន្លប់
អ្នកបម្រើលើយន្តហោះចិនម្នាក់បានស្លាប់ក្រោយនិយាយទូរសព្ទពេលបញ្ចូលថ្មមិនទាន់បានមួយអាទិត្យស្រួលបួលផង ពេលនេះបុរសចិនម្នាក់ទៀតបានដួលសន្លប់ខណៈពេលដោតឌុយឆ្នាំងសាកបញ្ចូលទៅទូរសព្ទ iPhone 4 របស់ខ្លួន។
បុរសឈ្មោះ Wu Jiantong បានដួលសន្លប់ប្រហែលម៉ោង ១០ ព្រឹក កាលពីថ្ងៃចន្ទកន្លងទៅ ពេលកំពុងដោតបញ្ចូលថ្មទៅទូរសព្ទ iPhone 4 ក្នុងផ្ទះរបស់គេក្នុងទីក្រុងប៉េកាំង។ ជនរងគ្រោះបានប្រើទូរសព្ទនេះអស់ ២ ឆ្នាំមកហើយ។
| ឆ្នាំងសាកទូរសព្ទ ដែលបានឆក់ Wu |
បងស្រីរបស់ Wu កំពុងយំរង់ចាំដំណឹងប្អូនប្រុសក្នុងមន្ទីរពេទ្យ (ឆ្វេង) និង
ពេលកើតហេតុជនរងគ្រោះបានស្រែកថា ”ខ្សែភ្លើងឆក់” ហើយក៏ដួលទៅលើឥដ្ឋតែម្ដង។ នេះបើតាមការលើកឡើងរបស់បងស្រីរបស់ Wu ប្រាប់សារព័ត៌មានចិនស៊ីនហួរ ហើយគាត់បន្ថែមថា គាត់មានអារម្មណ៍ថា ត្រូវអគ្គិសនីឆក់មកលើខ្លួនបន្តិចដែរពេលព្យាយាមដកឆ្នាំងសាកដែលមានបញ្ហានោះចេញ។
ទោះជាយ៉ាងណា បងស្រីជនរងគ្រោះបានប្រាប់ថា ឆ្នាំងសាកនោះមិនមែនជាផលិតផលដើមដែលទិញពីក្រុមហ៊ុន Apple នោះទេ។ ក្រុមហ៊ុន Apple មិនបានចេញមុខបកស្រាយពាក់ព័ន្ធនឹងបញ្ហានេះទេ៕via: sabay
តើបញ្ហាផ្ទួនៗគ្នាបែបនេះ អាចធ្វើឲ្យប៉ះពាល់ប្រជាប្រិយភាពរបស់ទូរសព្ទ iPhone ដែរឬទេ?
