ក្រុមហ៊ុន Lenovo ចាប់ផ្ដើមចេញ លក់ទូរស័ព្ទទំនើប K900 ពណ៌ទឹកក្រូច
កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ ដើមឆ្នាំនេះមានក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកជាច្រើនជុំវិញពិភពលោកបានទៅប្រមូលផ្ដុំគ្នានៅឯមហាព្រឹត្តិការណ៍ពិព័រណ៍ផលិតផលអេឡិចត្រូនិក CES 2013 ដែលបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត Las Vegas, U.S.A ។
នៅក្នុងព្រឹត្តិការណ៍នោះគេក៏សង្កេតឃើញក្រុមហ៊ុន Lenovo បានបញ្ចេញផលិតផលរបស់ខ្លួនផងដែរ ហើយបើនិយាយពីទូរស័ព្ទទំនើបចម្បង (flagship smartphone) សម្រាប់ឆ្នាំ២០១៣ របស់ Lenovo ដែលបានយកទៅប្រកាសចេញជាផ្លូវការនៅទីនោះវិញគឺទូរស័ព្ទ Lenovo K900 ។ កាលដើមឡើយក្រុមហ៊ុនបានបញ្ចេញ Lenovo K900 តែពីរពណ៌នោះទេគឺ ពណ៌ខ្មៅ និង ពណ៌ប្រាក់ ដោយឡែកសម្រាប់ពេលនេះក្រុមហ៊ុនបានចាប់ផ្ដើមបញ្ចេញ Lenovo K900 មួយជម្រើសទៀតហើយគឺ Lenovo K900 ពណ៌ទឹកក្រូច ដែលមើលទៅពិតជាស្រស់ស្អាត និងជាទីចាប់អារម្មណ៍យុវវ័យ ។
លក្ខណសម្បត្តិបច្ចេកទេសរបស់ Lenovo K900 មានដូចខាងក្រោម៖
- អេក្រង់ទំហំ 5.5-inch
- បច្ចេកវិទ្យាអេក្រង់ IPS
- កម្រិតភាពច្បាស់ 1,920 x 1080 pixels (FullHD)
- កម្រាស់ 6.9 mm
- ទម្ងន់ 162 g
- CPU Intel Clover Trail+ 2GHz
- RAM 2 GB
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 16 GB (អាចបន្ថែម microSD card 32 GB)
- ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2 Jelly Bean
- កាមេរ៉ា 13 MP
- សូមបញ្ជាក់ថាបច្ចុប្បន្នទូរស័ព្ទទំនើប Lenovo K900 ពណ៌ទឹកក្រូចមានលក់នៅទីផ្សារប្រទេសចិត្ត ចំពោះតម្លៃទូរស័ព្ទនេះគឺប្រហែល $540 ។ សម្រាប់ទីផ្សារកម្ពុជាសូមប្រិយមិត្តរង់ចាំសាកសួរតាមហាងលក់ទូរស័ព្ទនានាក្នុងរាជធានីភ្នំពេញ ៕