អ្នកទោសម្នាក់ឡើងចុងដូង ក្នុងពន្ធនាគារ ស្រែកថា អយុត្តិធម៌
ខេត្តកំពត: អ្នកទោសម្នាក់ឡើងដល់ចុងដូងក្នុងបរិវេណពន្ធនាគារខេត្តកំពត ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ដោយបានស្រែកពាក្យថា អយុត្តិធម៌ អយុត្តិធម៌ តាំងពីម៉ោង១រសៀល រហូតដល់ម៉ោង៥ល្ងាច ថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១៣ នៅតែមិនទាន់ចុះពីចុង ដូងវិញឡើយ។
តាមការរៀបរាប់របស់អ្នកឃើញហេតុការណ៍ស្ថិតនៅផ្នែកខាងកើតរបងពន្ធនាគារថា នៅម៉ោង ប្រហែល១រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៣ ពួកគាត់បានឮសំឡេងបុរសម្នាក់ស្រែកថា អយុត្តិធម៌ ណាស់! ជួយទូរស័ព្ទទៅប្រាប់ប្រពន្ធរបស់ខ្លួនផង។
ក្រោយពីបានឮដូចនេះពួកគាត់ងាករកម្ចាស់សំឡេង ស្រាប់តែឃើញបុរសម្នាក់ពាក់អាវជាអ្នកទោស ស្លៀកខោខ្លី ស្ថិតនៅលើចុងដូង ហើយមើលទៅទំនងជា កំពុងយំផង។ ជាមួយនឹងហេតុការណ៍នេះធ្វើឱ្យអ្នកដំណើរឆ្លងកាត់ផ្លូវក្បែររបងពន្ធនាគារនាំគ្នាផ្អាកដំ ណើរ ហើយសម្លឹងទៅកាន់បុរសរូបនោះដោយងឿងឆ្ងល់។ ប្រភពដដែលបញ្ជាក់ថា រហូតដល់ម៉ោង៥ ល្ងាចទៅហើយ នៅមិនទាន់ឃើញ អ្នកទោសរូបនេះ ចុះពីចុងដូងសោះ មិនដឹងថាខាងពន្ធនាគារបានគិត គូរយ៉ាងណាទេ?។
ជុំវិញហេតុការណ៍នេះ ជួបតាមទូរស័ព្ទជាមួយ លោក ឯម បូរ ប្រធានស្តីទីពន្ធនាគារខេត្តកំពត លោកប្រាប់ដោយខ្លីថា កំពុងគិតគូរ កុំអាលសួរនាំ! មិនទាន់អាចឆ្លើយបាននៅឡើយទេ។
ពាក់ព័ន្ធនឹងអ្នកទោសខាងលើ ប្រភពមួយបង្ហើបឱ្យដឹងថា បុរសនេះឈ្មោះកែវ បុត្រា អាយុជាង ៣០ឆ្នាំ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៥ខែមករាឆ្នាំ២០១០ អំពីបទសង្ស័យមនុស្សឃាតគិតទុកជាមុន ក្នុងឃុំទទុង ស្រុកដងទង់ ខេត្តកំពត។
ផ្អែកតាមសវនាការនៅតុលាការសាលាដំបូង ជននេះត្រូវជាប់ ពន្ធនាគាររយៈពេល១៧ឆ្នាំ គិតពីថ្ងៃឃាត់ខ្លួន។ ប៉ុន្តែបច្ចុប្បន្នកំពុងដំណើរការប្តឹងទៅតុលាការសាលា ឧទ្ធរណ៍បន្តទៀតតាមនីតិវិធី៕Via: CEN