ក្រុមហ៊ុន HTC បញ្ចេញទូរស័ព្ទទំនើប Desire 500 តម្លៃប្រហែល $400
HTC Desire ជាខ្សែស្រឡាយទូរស័ព្ទទំនើបតម្លៃមធ្យមរបស់ក្រុមហ៊ុន HTC ហើយកាលពីខែមិថុនាកន្លងទៅក្រុមហ៊ុនបានប្រកាសចេញរួចហើយនូវទូរស័ព្ទ HTC Desire 200 ដោយឡែកពេលនេះ HTC បានបញ្ចេញទូរស័ព្ទទំនើបដែលស្ថិតក្នុងស្រឡាយ HTC Desire ដ៏ថ្មីសន្លាងមួយម៉ូដែលទៀតគឺ HTC Desire 500 ។ លក្ខណសម្បត្តិបច្ចេកទេសមួយចំនួនរបស់ HTC Desire 500 រួមមានដូចខាងក្រោម៖
- អេក្រង់ទំហំ 4.3-inch
- កម្រិតភាពច្បាស់ 800 x 480 pixels
- CPU Quad-core 1.2GHz (Snapdragon 200 Soc)
- GPU Adreno 205
- RAM 1 GB
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 4 GB (អាចបន្ថែម microSD card)
- កាមេរ៉ាមុខទំហំ 1.6 MP និង កាមេរ៉ាក្រោយទំហំ 8 MP
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Jelly Bean
- ថាមពលថ្ម 1,800mAh
បញ្ជាក់៖ HTC Desire 500 នឹងត្រូវដាក់លើទីផ្សារប្រទេសតៃវ៉ាន់នៅថ្ងៃទី០១ សីហា ខាងមុខនេះដោយប្រគល់សិទ្ធិចែកចាយឲ្យក្រុមហ៊ុន Taiwan Mobile រីឯតម្លៃវិញគឹប្រហែល $400 ។ សម្រាប់ព័ត៌មានទាក់ទងនឹងការមកដល់ទីផ្សារកម្ពុជានាថ្ងៃណានិងត្រូវលក់ក្នុងតម្លៃប៉ុន្មាននោះគ្មានប្រភពណាបញ្ជក់នៅឡើយទេ ៕
