ចោរឆក់ កាបូបម្នាក់ត្រូវ ប្រជាពលរដ្ឋ ក្របួចបាន
ជនសង្ស័យដែលឆក់កាបូបមិនបានសម្រេចនោះឈ្មោះញៀន ឈុនស៊ុនហួត អាយុ២០ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។ ចំណែកនារីរងគ្រោះឈ្មោះសាន្ត ថាលីន អាយុ២០ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យភ្នំពេញ ស្នាក់នៅក្នុងសង្កាត់និរោធន៍ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕
