ឃុំ​ខ្លួន​ឪពុក​ចុង​ កំហូច​​​​ប៉ងរំលោភ​ កូន​ស្រី​ និង​បំផ្លាញ​ទ្រព្យ​ សម្បត្តិ​អ្នក​ដទៃ​

7/24/2013 0 Comments A+ a-

ខេត្ត​ស្វាយ​រៀង​ ៖ មាន​ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើងកាល​ពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​២៤ កក្កដា ២០១៣ នៅ​ភូមិ​ស្រះ ឃុំ​ជ្រៃ​ធំ ស្រុក​រមាស​ហែក ដោយ​បុរស​ម្នាក់​ជា​ឪពុក​ចុង​បាន​លប​លួច​ទៅ​ដេក​ជាមួយ​កូន​ស្រី​(កូន​ស្រីប្តី​មុន)​ តែ​ត្រូវ​ស្ត្រី​ជា​ម្តាយ​ភ្ញាក់​ដឹង​ខ្លួន​ទាន់​​ក៏​ផ្ទុះ​ជម្លោះ​ផ្អើល​អ្នក​ជិត​ខាង​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​ជួយ​អន្តរា​គមន៍​ ក៏​ត្រូវ​ជននេះ​ដេញ​កាប់ និងយក​សាំង​ចាក់​​ដុត​ម៉ូតូ​សមត្ថ​កិច្ច​១​គ្រឿង​​ម៉ាក​យ៉ា​ម៉ាហា​ស៊ី​រូស​​​ដែល​មាន​ដាក់​ឯក​សារ​មួយ​ចំនួន​នៅ​ក្នុង​កែប​ម៉ូតូ​ឆេះ​​ខ្ទេច​អស់​​។
តាម​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ឪពុក​ចុង​​កំហូច​រូប​នេះឈ្មោះ​កែវ ភក្តី អាយុ​៣០​ឆ្នាំ ជា​កសិករ​ រស់​នៅ​ភូមិ​-ឃុំ​កើត​ហេតុ​ខាង​លើ​ ​​ប្រពន្ធ​ឈ្មោះ​ប៉ែន ម៉ៅ អាយុ​៤៣​ឆ្នាំ មាន​កូ​ន​ស្រី​ឈ្មោះ​ម៉ែន សោភ័ណ្ឌ អាយុ​២១​ឆ្នាំ (ជាកូន​​​ជាមួយ​ប្តី​មុន​) ។ សមត្ថ​កិច្ច​បាន​បន្ត​ថា ឯក​សារ​មួយ​ចំនួន​នៅ​ក្នុង​កែប​ម៉ូតូ​​​ត្រូវ​ភ្លើង​ឆេះ​អស់​មាន​បណ្ណ​ត្រួត​ពិនិត្យ​​ក្រប​ខណ្ឌ​លើក​ទី​១ លើក​ទី២ និង​លើក​ទី​៣ ជា​របស់​លោក​អនុ​សេនីយ៍​ត្រី ពៅ សុគន្ធី នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ជ្រៃ​ធំ​ និង​អត្ត​សញ្ញាណ​បណ្ណ​ជន​ជាតិ​ខ្មែរ​ស្ទួន​ចំនួន​១៥​សន្លឹក​។
បច្ចុប្បន្ន​បុរស​ជា​ឪពុក​ចុង​កំហូច​រូប​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​នៅ​ពន្ធ​នា​គារ​ខេត្តពិ​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​​៕