អភិបាលរង ស្រុកកំរៀង ឡើងលប ប្រពន្ធគេ ប្ដីមកទាន់ ចាក់សោរទ្វារពីក្រៅ
បាត់ដំបង ៖ មានរឿងសហាយស្មន់មួយ បានកើតឡើង នៅក្នុងភូមិអូរដាលើ ឃុំបឹង រាំង ស្រុកកំរៀង ខេត្ដបាត់ដំបង ដែលធ្វើឱ្យ ប្រជាពលរដ្ឋនៅក្នុងភូមិហួសចិត្ដ និងនាំគ្នា ទៅចោមរោមមើលគ្រប់ៗគ្នា នៅផ្ទះស្ដ្រី ម្នាក់ ដែលប្ដីរបស់ស្ដ្រីនោះ បានប្រកូក ប្រកាស ឱ្យអ្នកភូមិទៅជួយមើលប្រពន្ធផិត ក្បត់ប្ដី ទៅរកអ្នកផ្សេងគឺជាអភិបាលរង ស្រុកកំរៀង លោក សួង កែវ ។
ហេតុការណ៍ ធ្វើឱ្យមានការភ្ញាក់ផ្អើល និងអាម៉ាស់យ៉ាងពន់ពេក ក្នុងនាមជាថ្នាក់ ដឹកនាំស្រុកមួយរូបខាងលើនេះ បានកើត ឡើង កាលពីព្រឹកព្រលឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅផ្ទះកើតហេតុខាងលើ នេះ ខណៈដែលស្ដ្រីដែលលួចមានសហាយ ស្មន់ ជាមួយលោក សួង កែវ ជាអភិបាល រងស្រុកនោះ នៅផ្ទះម្នាក់ឯង ខណៈដែលប្ដី របស់ខ្លួន ទៅនៅផ្ទះប្រពន្ធចុង ដែលមាន ប្រពន្ធចុងវ័យក្មេង ដល់ទៅ២ក្មេង ហើយ មានកូនម្នាក់ៗមួយទៀតផង ។
យោងតាមប្រភពព័ត៌មាន ពីប្រជាពល រដ្ឋនៅក្នុងភូមិ និងសមត្ថកិច្ចមូលដ្ឋានបាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាម ទូរស័ព្ទថា នៅវេលាម៉ោង ៣ ទាបភ្លឺថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៣ នេះ ស្រាប់តែ ប្រជាពលរដ្ឋនៅក្នុងភូមិ បានមានការភ្ញាក់ ផ្អើល នៅពេលដែលមានបុរសម្នាក់ឈ្មោះ ហុង ពៅ អាយុ ៥៧ឆ្នាំ បានស្រែកឡូឡា នៅពេលដែលរូបគាត់ ឃើញប្រពន្ធរបស់ ខ្លួនឈ្មោះ ហេង ស៊ីនី អាយុ ៥៣ឆ្នាំ កំពុង នៅក្នុងផ្ទះជាមួយគ្នា ដែលជារឿងផិតក្បត់ និងសហាយស្មន់ ។ ប្រជាពលរដ្ឋបានបន្ដថា នៅពេលដែលបុរសជាប្ដី ត្រឡប់មកដល់ផ្ទះ ឃើញមានមនុស្សប្រុស ដែលត្រូវបានគេដឹងថា ជាអភិបាលរងស្រុកកំរៀងនោះ បុរស ជាប្ដីបានចាក់ទ្វារពីក្រៅជាប់ មិនឱ្យពួកគេ ទាំងពីរនាក់ចេញមកក្រៅបាន ដើម្បីទុក បង្ហាញដល់សមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋ ដែលនាំគ្នា មកចោមរោមមើល ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យ ដឹងថា ក្រោយពីមានហេតុការណ៍ដ៏គួរឱ្យ អាម៉ាស់ខាងលើនេះកើតឡើង សមត្ថកិច្ច មូលដ្ឋាន និងអាជ្ញាធរបាននាំគ្នាទៅជួយអន្ដ រាគមន៍ តាមរយៈការឃាត់ខ្លួនលោក សួង កែវ និងស្ដ្រីដែលផិតប្ដី ដើម្បីយកទៅដោះ ស្រាយតាមផ្លូវច្បាប់បន្ដទៀត ។
ប្រជាពលរដ្ឋបាននិយាយថា លោក សួង កែវ ដែលជាអភិបាលរងស្រុកកំរៀងបាន លួចស្រឡាញ់ស្ដ្រីឈ្មោះ ហេង ស៊ីនី យូរ ណាស់មកហើយ ហើយម្យ៉ាងវិញទៀត ដោយដឹងថា ប្ដីរបស់ស្ដ្រីឈ្មោះ ហេង ស៊ីនី នេះ មានប្រពន្ធចុងវ័យក្មេង ដល់ទៅពីរនាក់ និងមានកូនផងនោះ ទើបសម្រេចចិត្ដឡើង មកលើផ្ទះ តែចៃដន្យអាក្រក់បុរសជាប្ដីបាន មកទាន់ ។ យ៉ាងណាក៏ដោយទាំងលោក អភិបាលរងស្រុក និងស្ដ្រីឈ្មោះ ហេង ស៊ីនី ត្រូវបានកម្លាំងនគរបាល នាំខ្លួនបន្ដទៅកាន់ ស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីសម្រប សម្រួល និងដោះស្រាយតាមនីតិវិធីបន្ដទៀត ។
បើយោងតាមប្រជាពលរដ្ឋ ស្ដ្រីឈ្មោះ ហេង ស៊ីនី និងប្ដីរបស់ខ្លួនធ្លាប់បានលែងលះ ជាមួយគ្នាពីរបីដងរួចមកហើយ រហូតដល់ ប្ដឹងផ្ដល់លែងលះគ្នានៅតុលាការ ប៉ុន្ដែតុលាការមិនទាន់ចេញសាលក្រមដាច់សង្វាសនៅឡើយ ដូច្នេះពួកគេទាំងពីរនាក់នៅតែទាក់ ទងគ្នា និងរស់នៅទាំងត្រូវទាំងឈ្លោះជាមួយគ្នាថែមទៀត ។ ដោយមើលឃើញ ឱកាសនៃការបែកបាក់ រវាងពីរនាក់ប្ដី- ប្រពន្ធខាងលើនេះ លោកអភិបាលរងស្រុក កំរៀង ដែលលួចស្រឡាញ់ជាយូរណាស់មក ហើយនោះ បានដាច់ចិត្ដកាត់កេរ្ដិ៍កាត់ខ្មាស់ លួចឡើងទៅលបនៅលើផ្ទះ ប៉ុន្ដែចំថ្ងៃស៊យ ប្ដីគេមិនទាន់ ចាក់សោរទ្វារពីក្រៅចេញអត់ រួចធ្វើឱ្យខ្មាស់គេពេញភូមិតែម្ដង ។ យ៉ាង ណាក៏ដោយ រហូតមកដល់រសៀលថ្ងៃដដែល នេះ មិនទាន់ដឹងថា តើដំណោះស្រាយនៃ បញ្ហាសហាយស្មន់ខាងលើនេះ សម្រេចដូចម្ដេចឡើយ ពីសំណាក់សមត្ថកិច្ចនោះ ៕ប្រភព ដើមអម្ពិល
