ក្រុមហ៊ុន LG នឹង​លក់​​ទូរស័ព្ទទំនើប G2 ឲ្យ​បាន​ចំនួន​ ១០លានគ្រឿង

7/19/2013 0 Comments A+ a-

បើ​ទោះ​បី​ជា​ទូរស័ព្ទទំនើប​ចម្បង​ (Flagship smartphone) ជំនាន់​ថ្មី​របស់ក្រុមហ៊ុន​ LG មិ​ន​​ទាន់​ត្រូវ​បាន​ប្រកាស​ចេញ​ជាផ្លូវការ​ក៏ដោយ​ ក៏​រូបភាព​និង​លក្ខណសម្បត្តិបច្ចេកទេស​របស់​វា​ត្រូវ​បាន​បង្ហាញ​​​រួច​ហើយ​កាល​ពី​​​ជាង​មួយ​សប្ដាហ៍​មុន​នេះ ។ បើ​យោង​តាម​ប្រភព​ព័ត៌មាន​ដែល​ចេញ​នា​ពេល​កន្លង​មក​សុទ្ធតែ​បាន​គិត​ថា​​ទូរស័ព្ទទំនើប​មួយ​នេះ​​ស្ថិត​ក្នុង​ស្រឡាយ​ LG Optimus ដោយ​​គិត​ថា​វា​ជា​ជំនាន់​ទីពីរ​របស់​ Optimus G គឺ​​ Optimus G2 ប៉ុន្តែ​អ្វី​ដែល​​ខុសប្លែក​នោះ​ពេល​នេះ​ក្រុមហ៊ុន​ LG បាន​បញ្ជាក់​ហើយ​ថា​ទូរស័ព្ទទំនើប​មួយ​នេះ​​មាន​ឈ្មោះ​ថា LG G2 ដូច្នេះ​វា​មិន​ស្ថិត​ក្នុង​ស្រឡាយ​ LG Optimus នោះ​ទេ ។ ក្រុមហ៊ុន​ LG ក៏​រំពឹង​ដែរ​ថា​នឹង​លក់​​ទូរស័ព្ទ LG G2 ឲ្យ​ចំនួន ១០លានគ្រឿង ។ លក្ខណសម្បត្តិបច្ចេកទេស​មួយ​ចំនួន​របស់​ Optimus G2 រួម​មាន​ដូច​ខាង​ក្រោម៖
  • អេក្រង់​ទំហំ 5.2-inch
  • កម្រិតភាពច្បាស់ 1,080p(Full HD)
  • CPU 2.3GHz ( Snapdragon 800)
  • RAM 2 GB
  • កាមេរ៉ា​ទំហំ 13 MP
  • ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Android 4.2.2 Jelly Bean
សម្រាប់​លក្ខណសម្បត្តិបច្ចេកទេស​លម្អិត​ជាង​នេះ​ទៀត​របស់​​ទូរស័ព្ទទំនើប LG G2 សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​ជា​មួយ​ពពក ។ ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​លក្ខណសម្បត្តិ​បច្ចេកទេស​ទាំង​នោះ​នឹង​ត្រូវ​បង្ហាញ​បន្ទាប់​ពី​ក្រុមហ៊ុន​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​​​ទូរស័ព្ទទំនើប G2 នា​ថ្ងៃទី០៧​ ខែសីហា​ ខាង​មុខ​នេះ ៕
សូម​ទស្សនា​វីឌីអូ​ខាង​ក្រោម៖