Nokia Lumia 625​ នឹង​បំពាក់​ដោយ​អេក្រង់ 4.7-inch

7/19/2013 0 Comments A+ a-

ទូរស័ព្ទ​ទំនើប​​​ដំណើរការ​ដោយ Windows Phone ​ជំនាន់​ក្រោយ​​ដែល​ជា​​ស្រឡាយ​ទូរស័ព្ទ Nokia នឹង​​ត្រូវ​បំពាក់​ដោយ​អេក្រង់​ធំ​ជាង​​​ស៊េរី Lumia បច្ចុប្បន្ន​ ។ ទូរស័ព្ទ​ស៊េរី Lumia របស់​ក្រុមហ៊ុន Nokia មិន​ទាន់​ត្រូវ​បាន​បំពាក់​ដោយ​អេក្រង់​ធំ​នៅ​ឡើយ​ទេ ​​​ហើយ​អេក្រង់​ដែល​ធំ​បង្អស់​របស់​ស៊េរី​ទូរស័ព្ទ​នេះ​ គឺ​មាន​ទំហំ​ត្រឹម​តែ 4.5-inch ប៉ុណ្ណោះ សូម្បី​តែ​ទូរស័ព្ទ Lumia 1020 ដែល​ទើប​ប្រកាស​ចេញ​កាល​ពី​ថ្មីៗ​​​នេះ​ក៏​​ត្រូវ​បាន​បំពាក់​ដោយ​​​អេក្រង់​ទំហំ 4.5-inch ផង​ដែរ​ ។
Lumia 625 ត្រូវ​បាន​គេ​រាយការណ៍​ថា ជា​ទូរស័ព្ទ​ទំនើប​របស់​ក្រុមហ៊ុន​ Nokia ដែល​ដំណើរការ​ដោយ​ Windows Phone ​​​និង​មាន​​បំពាក់​ដោយ​អេក្រង់​ទំហំ​ 4.7-inch ។ ​បើ​តាម​ប្រភព Cnet បាន​ឲ្យ​ដឹង​ថា ទូរស័ព្ទ Lumia 625 ត្រូវ​បាន​ឆ្លង​ផុត​ពី​គណៈកម្មការ​ FCC ​រួច​​ហើយ​កាល​ពី​ខែ​មុន​ ។ ​​​ដោយ​ឡែក​គេ​រំពឹង​ថា ទូរស័ព្ទ​នេះ​នឹង​ត្រូវ​ប្រកាស​ចេញ​​នៅ​ក្នុង​ប្រទេស​ចិន​នា ​ចុង​ខែ​នេះ​ហើយ​ ជា​មួយ​តម្លៃ​ប្រហែល 1,999 yuans ឬ ប្រហែល $325 ។
លក្ខណសម្បត្តិ​របស់ Lumia 625 ៖
  • អេក្រង់​ទំហំ 4.7-inch SuperSensitive LCD
  • កម្រិត​ភាព​ច្បាស់ 800×480 pixels
  • កាមេរ៉ា 5MP
  • CPU dual-core 1.2GHz Snapdragon S4
  • RAM 512MB
  • បំពាក់ 3G, 4G LET
​សូម​បញ្ជាក់​​ថា កាល​ពី​​ខែ​ឧសភា​ យើង​​ក៏​ធ្លាប់​​​ទទួល​​បាន​នូវ​ពាក្យ​ចចាមអារ៉ាម​ពី​ទូរស័ព្ទ Lumia 625 ​នេះ​​ផង​ដែរ​​ ​ដែល​កាល​នោះ​ទូរស័ព្ទ​នេះ ត្រូវ​បាន​​ពាក្យ​ចចាមអារ៉ាម​និយាយ​ថា​ Nokia Max 4.7-inch ជា​ទូរស័ព្ទ​ LTE មាន​តម្លៃ​ទាប​​ ។ យ៉ាង​ណា​មិញ​​​ជា​មួយ​នឹង​អេក្រង់​ដែល​មាន​ទំហំ​​ធំជាង​មុន តើ​ក្រុមហ៊ុន​ពិត​ជា​ចេញ​លក់​នៅ​ក្នុង​តម្លៃ​ដូច​មាន​បញ្ជាក់​ខាង​លើ​ ឬ​ទេ​ ? ស្រប​​ដែល​ទូរស័ព្ទ​នេះ​ត្រូវ​បាន​​គេ​រាយការណ៍​ថា ​មាន​បំពាក់​កាមេរ៉ា​ទំហំ​ត្រឹម​តែ 5MP និង​ មាន​​​ RAM 512 ៕