វីដេអូ៖ ស្ដ្រីម្នាក់វិះ នឹងស្លាប់ តែសំណាងល្អ មានខ្សែភ្លើង ជួយទប់
កាលពីថ្ងៃដើមសប្ដាហ៍នេះ ស្ដ្រីម្នាក់បានរអិលជើង ធ្លាក់ពីលើ រានហាល ចុះមកក្រោម តែសំណាងល្អដែលនាងមិនស្លាប់នោះ។
យ៉ាងណាមិញ ស្ដ្រីនេះជាអ្នករស់នៅ Hangzhou ខេត្ដ Zhejiang ប្រទេសចិន។ នៅក្នុងហេតុការណ៍នេះ បានឲ្យដឹងថា ស្ដ្រីនេះធ្លាក់ពី រានហាល មកខាងក្រោម តែសំណាងល្អ ដែលនៅខាងក្រោមនោះ មានខ្សែភ្លើងជួយទប់នាង មិនឲ្យនាងបន្ដធ្លាក់ ទៅដីទៀតនោះ។ ម្យ៉ាងវិញទៀត ស្ដ្រីរូបនេះក៏អាចជួយទប់លំនឹងរបស់ខ្លួន នៅលើខ្សែភ្លើងនេះ និងរងចាំរហូតដល់អ្នកជួយសង្គ្រោះបន្ទាន់ ទៅជួយផងដែរ។
នេះសំណាងល្អដែលមានខ្សែភ្លើងនៅខាងក្រោម តែបើសិនជាមិនមាននោះវិញ ស្ដ្រីរូបនេះពិតជាគ្មាននៅសល់ជីវិតនោះទេ ដែលនេះហាក់ដូចជា ការសម្ដែងកុន ដូចនេះសូមអ្នកទាំងអស់គ្នា មេត្ដាប្រុងប្រយ័ត្ន។
សូមទស្សនាវីដេអូទាំងអស់គ្នា៖