រថយន្តបុក រទេះអីវ៉ាន់ អូសស្រ្តីម្នាក់ ៥០០ម៉ែត្រ បុកម៉ូតូស្ទេប ស្លាប់ម្នាក់ របួសធ្ងន់ ៤នាក់

7/19/2013 0 Comments A+ a-

ភ្នំពេញ ៖ គ្រោះថ្នាកចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅតាមបណ្តោយវិថីព្រះមុនីរ៉េត បណ្តាលឲ្យមនុស្សស្រីប្រុស ចំនួន ៤នាក់ ត្រូវរងរបួសធ្ងន់ធ្ងរ និងស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិត បង្កឡើងដោយសារបុរសម្នាក់ស្រវឹងស្រា ចេញ ពីក្លឹបបើករថយន្តស្ព័រ ១គ្រឿង ក្នុងល្បឿនលឿន ទៅបុករទេះដឹកក្រូចឆ្មានៅមុខវត្តស្ទឹងមានជ័យ ហើយបន្តបុកម៉ូតូ ស្ទេប នៅក្លឹបឡេហ្ស៊ី ក្នុងសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រួចរថយន្តបើករត់គេចដល់ចំណុចមុខសាកលវិទ្យាល័យ ភូមិន្ទកសិកម្មចំការដូង ជ្រុលបុកគំនរសំរាម ទៅមុខលែងរួច ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍ភ្ញាក់ផ្អើលនេះបានបង្កឡើង កាលពីវេលាម៉ោង
២:៥០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៣ ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុបុរស​ម្នាក់ ឈ្មោះ សៀង រស្មីមុនី អាយុ ៤៧ឆ្នាំ ជាមេការទូទៅក្នុងក្លឹបស៊ីធី
ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ បានបើកបរ​រថ​យន្ត​ស្ព័រ​ ១គ្រឿង​ ពណ៌​ស​ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ ២V-
៤០០៣ ធ្វើ​ដំណើរ​តាម​បណ្តោយវិថី​ព្រះ​មុនី​រ៉េត​ ពី​កើត​ទៅ​លិច ​ក្នុង​ល្បឿន​យ៉ាង​លឿន​ ។

ខណៈ​ពេលរថយន្តខាងលើមក​ដល់​មុខ​វត្ត​ស្ទឹង​មា​នជ័យ ​រថ​យន្ត​ក៏​បា​នរេ​ចង្កូតទៅ​បុក​រ៉ឺម៉ក​ដឹក​ក្រូច​ឆ្មារ ១គ្រឿង ធ្វើ​ឱ្យ
​បុរស​អ្នក​បើក​រ៉ឺម៉ក ត្រូវ​បោក​ក្បាល​នឹង​ថ្នល់​ សន្លប់​របួស​ធ្ងន់​ និ​ងស្រ្តី​ម្នាក់បានប៉ោងទៅ​ទើ​រលើ​រថ​យន្ត​បង្ក​ បើកអូសពី
​ចំណុច​កើត​ហេតុ​ជាង ​៥០០​ម៉ែត្រ​ ទើប​ធ្លាក់​ពី​លើ​រថ​យន្ត ​រង​របួស​ធ្ងន់​ ។ បន្ទាប់​មក​រថ​យន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​​
ជ្រុល​ទៅ​បុក​ម៉ូតូ​ស្តេប ​១គ្រឿង​ទៀត​ ជិត​ទីស្នាក់​ការ​នគរ​បា​លប៉ុស្តិ៍​ស្ទឹង​មា​នជ័យ ​បណ្តាល​ឱ្យ​បុរសម្នាក់ ​និងស្រ្តីម្នាក់
រង​របួស​បាក់​ដៃ​បាក់​ជើង​ ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ ហើយស្រ្តីម្នាក់​ទៀតដែលរួមដំណើរជាមួយគ្នាត្រូវស្លាប់បាត់បង់ជីវិត
ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

ចំណែក​រថ​យន្តបង្ក​បាន​បន្ត​បើកអូស​ម៉ូតូ​ស្តេប ​ពី​ចំណុច​កើត​ហេតុ​ជាង ​៣គីឡូ​ម៉ែត្រ​រហូតទៅដល់ចំណុចមុខខ្លោងទ្វារ
​វត្តសំបួរមាស ក្នុងសង្កាត់ដង្កោ ខណ្ឌ​ដង្កោ  ទើប​ម៉ូតូ​ខ្ទាត​ចេញ​ពី​រថ​យន្ត​ ហើយ​រថ​យន្ត​បង្ក​បានបន្ត​បើ​កគេចខ្លួន រហូត
​ដល់​មុខ​សាលាសាកលវិទ្យាល័យ​ភូមិន្ទ​កសិ​កម្ម​ចំការ​ដូង​ បានរេចង្កូត​ជ្រុល​ទៅ​បុក​គំនរ​សំរាម ​ទៅ​មុខ​លែង​រួច​ 
       
បន្ទាប់ពីបន្តដំណើរទៅមុខលែងរួច ជនបង្កខាងលើត្រូវបាននគរបាលប៉ុស្តិ៍ស្ទឹងមានជ័យដែលជិះម៉ូតូដេញតាមក្រោយ
បានចាប់បុរសអ្នកបើកបរ វាយខ្នោះយកទៅកាន់ទីស្នាក់ការ ​នគរ​បា​ល​ប៉ុស្តិ៍​ស្ទឹងមាន​ជ័យ​ រង់​ចាំ​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​
ជំនាញ​ដែល​ចុះ​ធ្វើ​កា​រវាស់​វែង​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បុក​រះ​នេះ ដើម្បីនាំយក​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ការិយា-
​ល័យ​ចរា​ចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំពេញ ៕ 

រថយន្តបុករទេះអីវ៉ាន់ អូសស្រ្តីម្នាក់ ៥០០ម៉ែត្រ បុកម៉ូតូស្ទេប ស្លាប់ម្នាក់ របួសធ្ងន់ ៤នាក់

ប្រភព : NewsToday