លក្ខណសម្បត្តិ បច្ចេកទេសពិត របស់ Motorola Droid Ultra ត្រូវបានបង្ហាញ
Droid Ultra ជាទូរស័ព្ទទំនើបស្ថិតក្នុងខ្សែស្រឡាយ Motorola Droid ដែលប្រិយមិត្តកំពុងរង់ចាំ ។ សម្រាប់ពេលនេះលក្ខណសម្បត្តិបច្ចេកទេសពិតប្រាកដរបស់ទូរស័ព្ទទំនើបមួយនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់ហើយជាមួយនិងទូរស័ព្ទទំនើបពីរម៉ូដែលទៀតគឺ Motorola Droid mini និង Motorola Droid Maxx ។ ទូរស័ព្ទទំនើបទាំងបីត្រូវបានប្រកាសចេញលក់នៅក្រុមហ៊ុន Verizon ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធសេវាដ៏ធំរបស់សហរដ្ឋ ។
លក្ខណសម្បត្តិបច្ចេកទេសរបស់ទូរស័ព្ទទំនើប Motorola Droid Ultra រួមមានដូចខាងក្រោម៖
- វិមាត្រ 137.4 x 71.1 x 7.1 mm
- ទម្ងន់ 140 g
- អេក្រង់ទំហំ 5-inch
- បច្ចេកវិទ្យាអេក្រង់ Super AMOLED
- កម្រិតភាពច្បាស់ 720 x 1,280 pixels
- CPU Dual-core 1.7GHz
- RAM 2 GB
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 16 GB (អាចបន្ថែម microSD card 32 GB)
- មានបំពាក់បច្ចេកវិទ្យា NFC, GPS, Bluetooth, Wi-Fi, 4G LTE,.
- កាមេរ៉ាមុខទំហំ 2 MP និងកាមេរ៉ាក្រោយទំហំ 10 MP (LED Flash)
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.2 Jelly Bean
- ថាមពលថ្ម 2,130mAh (អាចនិយាយបានរហូតដល់ ២៨ ម៉ោង និង standby បាន ១៣ថ្ងៃ)
បញ្ជាក់៖ បច្ចុប្បន្នទូរស័ព្ទទំនើប Motorola Droid Ultra មានដាក់លក់នៅទីផ្សារសហរដ្ឋក្នុងតម្លៃ $199 (ជាប់កិច្ចសន្យាប្រើប្រព័ន្ធសេវារបស់ Verizon ចំនួនពីរឆ្នាំ) ស្របពេលគ្នានេះដែរក្រុមហ៊ុនក៏បានបញ្ចេញ Droid mini និង Droid Maxx ផងដែរ ដោយលក់ក្នុងតម្លៃ $99 និង $299 រៀងគ្នា ៕