Nokia ប្រកាសចេញ ទូរស័ព្ទទំនើប Lumia 625 ជាផ្លូវការ
ក្រុមហ៊ុន Nokia ទើបតែបានធ្វើការប្រកាសចេញនូវទូរស័ព្ទទំនើប Nokia Lumia 625 ដែលបំពាក់ដោយអេក្រង់ធំជាងទូរស័ព្ទផ្សេងៗដែលស្ថិតនៅក្នុងស៊េរី Lumia បច្ចុប្បន្ន និងថែមទាំងជាទូរស័ព្ទមានបំពាក់ដោយ 4G LTE ដែលមានតម្លៃទាបផងដែរ ។
ដូចជាអ្វីដែលយើងធ្លាប់ទទួលបានកាលពីពេលមុនៗ ទូរស័ព្ទទំនើប Nokia Lumia 625 ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 4.7-inch ដែលមានកម្រិតភាពច្បាស់ 480x800pixels និង 201pixels ក្នុង 1-inch ហើយទូរស័ព្ទនេះថែមទាំងបានបន្ថែមនូវបច្ចេកវិទ្យា super-sensitive touch technology ដែលអាចឲ្យអ្នកប្រើធ្វើការ touch ទៅលើទូរស័ព្ទទាំងមានជាប់ស្រោមដៃ ។
លក្ខណសម្បត្តិរបស់ Lumia 625 ៖
- អេក្រង់ទំហំ 4.7-inch
- បច្ចេកវិទ្យាអេក្រង់ IPS LCD
- កម្រិតភាពច្បាស់ 800×480 pixels (201pixels ក្នុង 1-inch)
- កាមេរ៉ាក្រោយ 5MP, LED flash អាចថតវីឌីអូក្នុងកម្រិតភាពច្បាស់ full HD (1080p) និង 3fps (30 frame ក្នុង ១វិនាទី)
- កាមេរ៉ាមុខ VGA សម្រាប់ video call
- CPU dual-core 1.2 GHz Krait Snapdragon S4
- RAM 512MB
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីន 8GB អាចបន្ថែម microSD card 64GB
- បំពាក់ Wi-Fi 802.11 b/g/m, Buetooth 4.0, USB 2.0, A-GPS
- បំពាក់ GSM/GPRS/EDGE, HSPA និង 4G LTE
- វិមាត្រ 133.3 x 72.3 x 9.2 mm
- ទម្ងន់ 159g
- ថាមពលថ្ម 2,000mAh
- ដំណើរការដោយ Windows Phone 8
ទូរស័ព្ទ Lumia 625 អាច stand by បានចំនួន ២៣ថ្ងៃ (៥៥២ ម៉ោង) និងអាចនិយាយបានចំនួន ២៣,៩ ម៉ោង។ អាចបើកវីឌីអូ បានចំនួន ៦,៨ ម៉ោង និង ចាក់ចម្រៀងបានចំនួន ៩០ ម៉ោង ។ សូមបញ្ជាក់ថា ទូរស័ព្ទទំនើប Nokia Lumia 625 នឹងត្រូវចេញលក់នៅលើទីផ្សារជាផ្លូវការនៅក្នុងខែកញ្ញា ជាមួយតម្លៃប្រហែល 220 Euros ឬ $290.82 ដែលនេះគឺជាតម្លៃមិនទាន់គិតពន្ធ ៕