Showing posts with label Tablet. Show all posts
Showing posts with label Tablet. Show all posts

មិន​គួរ​ឮ​ឲ្យ​ជឿ! ត្រឹម​ ៤ នាទី​សោះ MiPad លក់​ដាច់​ ៥ ម៉ឺន​គ្រឿង

ក្រុមហ៊ុន​ចិន Xiaomi បាន​ដាក់​លក់ Tablet MiPad ដំណើរការ​ដោយ Android របស់​ខ្លួន​កាល់​ពី​ដើម​សប្ដាហ៍​នេះ បន្ទាប់​ពី​ប្រកាស​ចេញ​ជា​ផ្លូវការ​កាល​ពី​ជិត ២ ខែ​មុន។
គ្រាន់​តែ​លក់​ភ្លាម MiPad លក់​ដាច់​អស់ ៥០.០០០ គ្រឿង​ឯណោះ​ក្នុង​រយៈពេល ៣ នាទី ៥៩​ វិនាទី។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុមហ៊ុន។
MiPad ដែល​គេ​ល្បី​ថា​ចម្លង​តាម iPad របស់ Apple គឺ​ជា​គូ​ប្រកួត​ប្រជែង​នឹង iPad Mini ដោយ​សារ​វា​មាន ៥ ពណ៌​តាម​ចំណូល​ចិត្ត​អ្នក​ប្រើប្រាស់ និង​ពិសេស​គឺ​តម្លៃ​ថោកជាង iPad Mini។
បច្ចុប្បន្ន MiPad មាន​លក់​នៅ​តែ​ចិន​ប៉ុណ្ណោះ។ ម៉ូដែល 16GB តម្លៃ ២៤០ ដុល្លារ ឯ 64GB តម្លៃ ២៧០ ដុល្លារ។ ចុច​ត្រង់​នេះ ដើម្បី​មើល​លក្ខណៈ​សម្បត្តិ​របស់ MiPad…
ដោយ៖ សុផាត
ប្រភព៖ Androidcentral

លេចចេញបណ្តារូបភាព Galaxy Tab S 10.5 inch ថ្មី

គណនី Twitter @evleaks ទើបតែបង្ហើបចេញបណ្តារូបភាព Galaxy Tab S 10.5, tablet លំដាប់ កំពូល ដែលនឹងបង្ហាញខ្លួននៅក្នុងរយះពេលខាងមុខរបស់ Samsung បំពាក់នូវលក្ខណៈសម្បត្តិខ្លាំង រចនាម៉ូតស្អាតជាមួយនឹងសំបកខាងក្រោយ គឺដូចទៅនឹង ការរចនាម៉ូតរបស់ Galaxy S5។

Samsung Galaxy Tab S 10.5 បំពាក់សំបកក្រោយ ត្រូវបានរចនាម៉ូតរាងប្រហោងៗដូចទៅនឹង Samsung Galaxy S5។ ការរចនាម៉ូតបែបនេះ រាងប្លែកភ្នែកគួរសម។ ផលិតផលនៅបានបំពាក់នូវ លោហធាតុព័ទ្ធជុំវិញតួ Tablet ដែលធ្វើឲ្យ Galaxy Tab S កាន់តែស្អាតមួយកំរិតថែមទៀត។
រូបភាពចចាមអារាម បានបង្ហាញឲ្យឃើញថា Samsung Galaxy Tab S 10.5 មានកម្រាស់ស្តើង គួរឲ្យ ចាប់អារម្មណ៍ បើទោះជាវិមាត្ររបស់វាមកដល់ពេលនេះ នៅមិនទាន់មានប្រភពបញ្ជាក់ច្បាស់លាស់ នៅឡើយ។

Samsung Galaxy Tab S 10.5 នឹងត្រូវបានបំពាក់នូវអេក្រង់ AMOLED 10.5 inch កំរិតរីសូលុយហ្សិន 2560 x 1600 pixel។ នេះគឺជាជំនាន់ Tablet ទី២ ដែលត្រូវបានបំពាក់អេក្រង់ AMOLED គិតចាប់តាំង ពីពេលដែល Samsung Galaxy Tab 7.7 បង្ហាញខ្លួនកាលពីឆ្នាំ ២០១១។ ទន្ទឹមនឹងការបំពាក់នូវ អេក្រង់ ដ៏ភ្លឺច្បាស់នេះ Galaxy Tab S 10.5 នៅបំពាក់នូវ CPU 8 Core Exynos 5420, RAM 3GB និង មាន Sensor ស្គែនម្រាមដៃ។ កាមេរ៉ាក្រោយមានទំហំ 8MP និងកាមេរ៉ាមុខ 2.1 MP។ ពេលដែល បង្ហាញខ្លួនជាផ្លូវការ លទ្ធភាពច្រើន Samsung Galaxy Tab S 10.5 នឹងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.4.2 KitKat រួមជាមួយ interface Magazine UX ថ្មីបំផុត៕



ប្រែសម្រួល៖ សិលា
ប្រភព៖ vreview

Toshiba បញ្ចេញ លេបថប Satellite Radius ស្រដៀងនឹង Lenovo Yoga

Satellite Radius អាចបត់បញ្រ្ចាស បាន ៣៦០អង្សា ដូចទៅនឹងស្រឡាយ  Yoga របស់ Lenovo
ខុសម្យ៉ាង គឺ Satellite Radius មានអេក្រង់ធំជាង គឺ ១៥អ៊ិន្ឈ៍។
ដើម្បីទទួលឆ្នាំសិក្សាថ្មីនាពេលខាងមុខ ក្រុមហ៊ុន Toshiba ទើបបានបញ្ចេញកុំព្យូទ័រយួរដៃ ក៏
ដូចជា ថេប្លេត ថ្មីមួយចំនួន។ ជាក់ស្ដែង Toshiba បានបញ្ចេញ លេបថប កូនកាត់ចំនួន ៣ម៉ូដែល
គឺ Satellite Radius, Satellite Click 2 និង Satellite Click 2 Pro ។ ក្នុងចំណោមកុំព្យូទ័រយូរដៃទាំង
នេះ Satellite Radius ត្រូវបានគេយល់ថា ជាការចម្លងពី លេបថប Yoga របស់ Lenovo ដោយ
វាអាចបត់បញ្ច្រាស ៣៦០អង្សា ថ្វីបើផលិតផលរបស់  Toshiba មានអេក្រង់ធំជាង (១៥អ៊ិន្ឈ៍)។
កាលពីខែកុម្ភៈ HP បានធ្លាប់បានបញ្ចេញ លេបថប ដែលមានលក្ខណៈស្រដៀងគ្នានឹង Yoga
នេះដែរ។
Satellite Radius បំពាក់ប្រព័ន្ធបត់បែន “ប្រែកាយ” ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាច “ប្រែរូប”
ថេបថបនេះ បានចំនួន ៥ប្រភេទ គឺរួមមាន រាងដូច លេបថប ធម្មតា , ថេប្លេត , “Presentation"
(ត្រឡប់ម៉ាស៊ីន ក្ដារចុចនៅពីខាងក្នុង) , "Audience" (អេក្រង់ផ្ងារ ក្ដារចុចផ្កាប់) និង "Tabletop"
(ម៉ាស៊ីនទាំងមូល លាតសន្ធឹងត្រង់ នៅលើតុ)។
Radius នឹងត្រូវបានដាក់លក់ ចាប់ពីដើមខែកក្កដា នៅអាមេរិក ក្នុងតម្លៃ ៩២៦ដុល្លារ។ ចំណែក
គ្រឿងម៉ាស៊ីនរបស់ Radius គេនឹងអាចជ្រើសរើស ឈីប Core i5, Core i7, RAM 8 GB, អង្គចង
ចាំ 1 TB, Wifi ស្ដង់ដា AC, បច្ចេកវិទ្យាសម្លេង Harman Kardon រួមនឹងបច្ចេកវិទ្យាដែលអនុញ្ញាត
អ្នកប្រើប្រាស់ បញ្ចូលថ្មរបស់ឧបករណ៍ដទៃ សូម្បីតែពេលវាកំពុងស្ថិតក្នុងរបបដេក។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ engadget/ pcworld

Tablet Acer Aspire Switch 10 ស្អាត​មិន​ធម្មតា តម្លៃ​​​អាច​ពិចារណា​បាន

Acer បាន​បង្អួត​រាង tablet ថ្មី​ប្រភេទ 2 in 1 Acer Aspire Switch 10 ប្រជែង​នឹង Surface របស់ Microsoft ដោយ​មាន​រាង​ស្ដើង និង​តម្លៃ​នៅ​អាមេរិក​ត្រឹម​តែ ៣៤៩ ដុល្លារ​តែ​ប៉ុណ្ណោះ ធូរ​ថ្លៃ​ជាង Surface ។
Acer Aspire Switch 10 បំពាក់​ដោយ​អេក្រង់ 10.1 ជាមួយ​នឹង resolution 1366 x 768 ដំណើរការ​ដោយ Windows 8.1 32 bit បន្ថែម​កម្មវិធី Microsoft Office Home and Student 2013និង​ថ្ម​មាន​សមត្ថភាព​កាន់​ដល់​ទៅ ៨ ម៉ោង​។
Tablet ស៊េរី​នេះ​មាន​ទំហំ​អង្គ​ចងចាំ​តែ 16GB ប៉ុន្តែ Acer កំពុង​ត្រៀម​ចេញ​ tablet ស៊េរី​ក្រោយ​ដែល​មាន​សមត្ថភាព​កាន់​តែ​ខ្ពស់​ទំហំ 64GB ជាមួយ​នឹង keyboard dock បន្ថែម​ ៕


Asus ឧទ្ទេសនាម FonePad 7 កំណែតម្លៃ ១៣៧ដុល្លារ

កំណែថ្មី តម្លៃទាប របស់ FonePad 7 ទើបត្រូវបាន​ក្រុម​ហ៊ុន Asus បញ្ចេញលក់ នៅលើទីផ្សារ
ប្រទេស ហ្វ៊ីលីពីន។
ការបង្កើតឡើង​នូវ​កំណែ FonePad 7 ជំនាន់ទី ៣ ដែលមានឈ្មោះកូដថា FE170CG គឺ Asus
មានបំណងវាយលុក ក្នុងទីផ្សារខ្នាតតម្លៃទាប ដូច្នេះ កម្លាំង និងរចនាសម្ព័ន្ធគ្រឿងម៉ាស៊ីន ក៏នឹង
ត្រូវបានកាត់បន្ថយ ក៏ប៉ុន្ដែ FonePad 7 នឹងមានរូបរាងស្ដើង និងស្រាលជាង ធៀបនឹងកំណែ
មូលដ្ឋាន។
ជំនួសឱ្យរីសូលូសឹន WXGA (1200x800 pixel) អេក្រង់របស់ FonePad 7 ត្រូវបានកាត់បន្ថយ
មកនៅត្រឹម WSVGA (1204x600 pixel) ដែលមានដង់ស៊ីតេភីកសែល 170ppi ។ អង្គចងចាំក្នុង
ម៉ាស៊ីន ពី 8GB មកនៅ 4GB និងមានរន្ធ microSD ។ ចំណែក កាមេរ៉ា របស់ FonePad 7  ត្រឹម
តែ 2MP (កំណែមុន 5MP) និងកាមេរ៉ាមុខ 0.3MP ។ ថេប្លេត FonePad 7  បំពាក់ប្រូសេសឺរ
Intel Atom Z2520 2-core (កំណែដើម ប្រើ chipset Z2560) , RAM 1GB , GPU ប្រភេទ PowerVR
SGX544MP2 និងអាចប្រើស៊ីម ២ ។
ដោយសារគ្រឿងម៉ាស៊ីន របស់ FonePad 7 ត្រូវបានកាត់បន្ថយបែបនេះ ទើបធ្វើឱ្យតម្លៃរបស់វា
ថោក គឺប្រមាណជា ១៣៧ដុល្លារអាមេរិក។
រចនាសម្ព័ន្ធ គ្រឿងម៉ាស៊ីន របស់ AsusFonePad 7 កំណែតម្លៃទាប

ប្រែសម្រួលដោយ ៖ តារា
ប្រភព៖ yugatech

Asus ចាប់ផ្ដើម​ដាក់លក់​ VivoTab Note 8 [វីឌីអូ]

VivoTab Note 8 ​គឺ​ជា​កុំព្យូទ័របន្ទះស្ដើង​ដ៏​ថ្មី​សន្លាង​របស់​ក្រុមហ៊ុន​ Asus ដែល​ទើប​តែបាន​ប្រកាស​ចេញ​​ជា​ផ្លូវការ​កាល​ពី​ដើម​ខែមករាឆ្នាំនេះ​ ដោយឡែក​ពេល​នេះ​ក្រុមហ៊ុន​បាន​ចាប់ផ្ដើម​បញ្ចេញ​ VivoTab Note 8 ទៅ​លើទីផ្សារ​ហើយ​ ។ ដោយ​​ចេញ​លក់​នៅ​លើទីផ្សារ​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប និង​ សហរដ្ឋ ចំពោះ​ទីផ្សារ​ផ្សេងៗ​ទៀត​នឹង​ត្រូវ​ចេញ​ជា​បន្តបន្ទាប់​នាពេល​ឆាប់ៗ​ខា​ងនេះ ។
vivotab-note-8
ចំពោះ​លក្ខណសម្បត្តិបច្ចេកទេស​​របស់ VivoTab Note 8 មាន​ដូច​ខាង​ក្រោម៖
  • អេក្រង់ទំហំ 8-inch
  • កម្រិតភាពច្បាស់ 1,280 x 800 pixels
  • CPU 1.33GHz (Intel Atom)
  • RAM 2 GB
  • អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 32 GB/ 64 GB (អាច​បន្ថែម microSD card 8 GB)
  • មាន​បំពាក់ដោយ Bluetooth, WiFi a/b/g/n,.
  • កាមេរ៉ាមុខទំហំ 1.2 MP និងកាមេរ៉ាក្រោយទំហំ 5 MP
  • ដំណើរការដោយ Windows 8.1
  • ថាមពលថ្ម​អា​ចប្រើបាន​រហូត​ដល់ ៨ម៉ោង
VivoTab note 8
សូម​ទស្សនា​វីឌីអូ​ខាង​ក្រោម៖