Showing posts with label Windows. Show all posts
Showing posts with label Windows. Show all posts

តុលាការ​បារាំង បញ្ជា​ឲ្យ Google , Microsoft និង Yahoo បិទ​គេហទំព័រ​មួយ​ចំនួន

យោងតាមគេហទំព័រ Bloomberg បានចុះផ្សាយថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន តុលាការប្រទេសបារាំង បានបញ្ជាឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សចំនួនបី គឺ Google , Microsoft និង Yahoo ធ្វើការបិទគេហទំព័រ ចំនួន១៦ ដោយសារតែ ប្រព័ន្ធផ្សព្វផ្សាយឯកជននោះ ធ្វើឲ្យមានការប៉ះពាល់ទៅ ដល់ផលប្រយោជន៍ក្រុមហ៊ុន Paramount និង Sony។
ប្រភពព័ត៌មានខាងលើបាន បន្ថែមថា ក្រុមហ៊ុនផ្តល់សេវាអ៊ីធើណេត នៅក្នុងប្រទេសបារាំង មានដូចជា Orange, Free, Bouygues Telecom, SFR, Numericable និង Darty Telecom ក៏បានទទួលបទបញ្ជាពីតុលាការ ដើម្បីអនុវត្តន៍ ឲ្យមានប្រសិទ្ធិភាពក្នុង ការបិទគេហទំព័រមួយចំនួននោះផងដែរ។ជាមួយនោះផងដែរ Google , Microsoft ,Yahoo ក្រុមហ៊ុនផ្តល់សេវាអ៊ីធើណេត មានរយៈពេល ២សប្តាហ៍ដើម្បី បិទគេហទំព័រទាំង១៦នោះ បន្ទាប់ពីតុលាការរកឃើញ ទោសពីបទរំលោភ លើច្បាប់កម្មសិទ្ធិបញ្ញា។
គួរបញ្ជាក់ផងដែរថា មានលក្ខណៈស្រដៀងគ្នានេះដែរ រដ្ឋាភិបាលប្រទេសអង់គ្លេស បានសម្តែងនូវ ការចាប់អារម្មណ៍ លើក្រុមហ៊ុន Google ចំពោះការបិទគេហទំព័រ ដែលបង្ហោះរូបភាព រំលោភបំពានលើកុមារ៕

លេច​ចេញ​​កុំព្យូទ័រ​បន្ទះ​ ស្ដើង​​ Nokia Sirius ​(10.1-inch) ​តម្លៃ​​ប្រហែល​ $49​9​

ធ្លាប់​មាន​ពាក្យចចាមអារ៉ាម​​​ជា​បន្ដបន្ទាប់​មក​ហើយ​ថា​ក្រុមហ៊ុន​ Nokia កំពុង​តែមមាញឹក​​​​នឹង​គម្រោង​ផលិត​កុំព្យូទ័របន្ទះស្ដើង​​ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Windows RT និងមាន​អេក្រង់​ទំហំ 10.1-inch ។ កាល​ពី​ខែសីហា កន្លង​ទៅ​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ «កុំព្យូទ័រ​បន្ទះ​ស្ដើង​ Nokia ​នឹង​ត្រូវ​បញ្ចេញ​ចុង​ខែ​​កញ្ញា និង​ Phablet ​នៅ​ខែ​វិច្ឆិកា​» ដោយឡែក​សម្រាប់​​ខែកញ្ញា នេះ​ពិត​ជា​មាន​ការ​លេចចេញ​នូវកុំព្យូទ័របន្ទះស្ដើង​​ដែល​ដំណើរការដោយ​ Windows RT ពិត​មែន​ ប៉ុន្តែ​​មិន​ទាន់ជាការ​ប្រកាស​ចេញ​ជា​ផ្លូវការ​ដោយ​ Nokia នៅ​ឡើយ​ទេ ។ កុំព្យូទ័របន្ទះស្ដើង​នេះ​មាន​ឈ្មោះកូដ​ថា “Sirius” និង​មាន​អេក្រង់ទំហំ 10.1-inch ហើយ​ខាង​ក្រោម​នេះគឺ​ជា​លក្ខណសម្បត្តិបច្ចេកទេស​មួយ​ចំនួន​របស់ Nokia Sirius ៖
- CPU Quad-core 2.3GHz (Qualcomm Snapdragon 800)
- អេក្រង់ទំហំ 10.1-inch
- បច្ចេកវិទ្យាអេក្រង់ IPS
- កម្រិតភាពច្បាស់ 1,920 x 1,080 pixels (Full HD)
- កាមេរ៉ាទំហំ​ 6.7 MP
- មាន​គម្រប​ដែល​អាច​បំពេញ​មុខ​ងារ​បាន​ច្រើន​ (Multi-function cover) ដែល​ភ្ជាប់មក​ជា​មួយ​ថ្ម​ថែម​ទៀត
- ថាមពលថ្ម​ ១០ ម៉ោង
- ទម្ងន់ 0.59 kg
- កម្រាស់ 0.31 mm
Nokia-Sirius-Win-RT
បើ​យោង​តាម​ប្រភព​ពី UnwiredView បាន​បញ្ជាក់ថា​​លក្ខណសម្បត្តិបច្ចេកទេស​របស់ Nokia Sirius ពិត​ជា​​ល្អ ប៉ុន្តែ​ចំពោះ​តម្លៃ​ $499 វា​ហាក់ដូច​ជា​ខ្ពស់​បន្តិច​ហើយ​សម្រាប់កុំព្យូទ័របន្ទះស្ដើង​ដែល​ដំណើរការ​ដោយ​ Windows RT ព្រោះ​ថា​ក្រុមហ៊ុន​ Microsoft មិន​ទទួល​បាន​ជោគជ័យ​ទេ​ចំពោះ​ Surface RT តម្លៃ​ $500 កាល​ពី​ឆ្នាំទៅ ។ សូម​បញ្ជាក់ថា​នេះ​​គឺ​ជា​​ការ​លេច​ចេញ​មិន​ទាន់​ផ្លូវការ​នៅ​ឡើយ​ទេ ដូច្នេះ​សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​មើល​ថា​តើ​ Nokia Sirius (Windows RT) នឹង​មាន​​លក្ខណសម្បត្តិបច្ចេកទេស​ពិសេស​អ្វី​ខ្លះ​នោះ ៕
ប្រភព Porpok

Nokia Lumia 520 ជួយបង្កើន ទីផ្សារអាមេរិច




Microsoft Surface RT 32GB ​ធ្លាក់​តម្លៃ​មក​ត្រឹម​តែ $349 (នៅ US)

កាល​ពី​​​ខែ​មិថុនា ក្រុមហ៊ុន Microsoft ទើប​តែ​​បាន​ធ្វើ​ការ​បញ្ចុះ​តម្លៃ​យ៉ាង​ពិសេស​នូវ​កុំព្យូទ័រ​បន្ទះ​​ស្ដើង Surface RT មាន​អង្គ​ផ្ទុក​ទិន្នន័យ​ជាប់​​ម៉ាស៊ីន​ទំហំ 32GB ​​​ដល់​ស្ថាប័ន​អប់​រំ​​នៅ​តាម​ប្រទេស​មួយ​ចំនួន ។ ​យ៉ាង​ណា​មិញ​ពេល​នេះ​យើង​ទើប​តែ​ទទួល​បាន​​នូវ​ព័ត៌មាន​ដ៏​ថ្មី​ថា ​​ចាប់​ពី​ថ្ងៃ​ទី ១៤ កក្កដា គេ​នឹង​អាច​សន្សំ​ប្រាក់​​បាន​ប្រហែល​ $150 ​​សម្រាប់​ការ​ទិញ​នូវ​កុំព្យូទ័រ​បន្ទះ​ស្ដើង​ Surface RT ​32GB ថ្មី​​​ របស់​ក្រុមហ៊ុន​ Microsoft ។
តម្លៃ​របស់ Surface RT ថ្មី​​ត្រូវ​បាន​​បញ្ចេញ​ដោយ​ប្រភព toStaple ​ដែល​​ជា​ប្រភព​​មាន​ភាព​ស្និទ្ធស្នាល​គ្នា​ជា​មួយ​នឹង​ក្រុមហ៊ុន Microsoft ​​​​។ បើ​យោង​​ទៅ​តាម​ប្រភព​ toStaple ​បាន​ឲ្យ​ដឹង​ថា ​​កុំព្យូទ័រ​បន្ទះ​ស្ដើង Microsoft Surface RT 32GB ថ្មី​នឹង​ត្រូវ​ធ្លាក់​ថ្លៃ​មក​ត្រឹម​ $349 ​គឺ​គេ​អាច​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់​ទៅ $150 បើ​ធៀប​ទៅ​នឹង​តម្លៃ​ធម្មតា $456 ​ហើយ​ការ​បញ្ចុះ​តម្លៃ​នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​ ១៤ ​កក្កដា ។
សូម​បញ្ជាក់​ថា​ កុំព្យូទ័រ​បន្ទះ​ស្ដើង Surface RT ត្រូវ​បាន​បំពាក់​ដោយ​អេក្រង់​ទំហំ 10.6-inch ClearType HD display ដែល​មាន​កម្រិត​ភាព​ច្បាស់ 1366×768 pixels និង​បំពាក់​ដោយ CPU Quad-core NVIDIA Tegra 3 និង​មាន​ RAM 2GB ។

នាយក​ប្រតិបត្តិ៖ Windows 8.1 នឹង​លេច​រូប​រាង​ឡើង នៅ​ក្នុង​ខែ​សីហា​ខាង​មុខ​នេះ

ហោស្តុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីពេលថ្មីៗនេះថា Windows 8.1 នឹងលេចចេញរូបរាង នៅក្នុងខែសីហា ខាងមុខនេះ ។
ក្រុមហ៊ុន Microsoft បានរំពឹងយ៉ាងមុតមាំថា នៅក្នុងខែសីហា ឆ្នាំ២០១៣ខាងមុខនេះ Windows 8.1 ត្រូវបានបញ្ចប់ការរចនា នឹងលេចចេញរូបរាង ឡើងមិនខាន ។
លោក Tami Reller អនុប្រធានក្រុមហ៊ុន Microsoft និងជាប្រធានគ្រប់គ្រងការលក់ Windows បានមានប្រសាសន៍ថា ការរៀបចំនឹង Windows 8.1 នឹងបញ្ចប់ហើយលេចចេញរូបរាង នៅក្នុងខែសីហា និងមាន PCs សម្រាប់ចែកចាយលើទីផ្សារ ។ នេះជាការលើកឡើងមួយ ដែលត្រូវបានដាក់បង្ហោះឲ្យដឹងលើ គេហទំព័រ Houston Chronicle បានឲ្យដឹងយ៉ាងដូច្នេះ ។
សូមបញ្ជាក់ថា សម្រាប់គំរូ Windows 8.1 គឺមានលក្ខណៈស្រដៀងគ្នានឹង Windows 8 ដែរ តែខុសត្រង់ការរចនា មានការផ្លាស់ប្តូរ ទីតាំងខ្លះៗឧបករណ៍ ដោយផ្តល់សំឡេងច្បាស់ល្អ ។
មិនតែប៉ុណ្ណោះ សម្រាប់ Windows ជំនាន់ថ្មីនេះនឹងមាន Start button នៅផ្នែកខាងក្រោយ ដែលអាចឲ្យអ្នកប្រើប្រាស់ boot to desktop បាន ។
ក្នុងនោះក៏មានការដាក់បញ្ចូលនូវ Smart Search និងឧបករណ៍ជាច្រើនងាយ ស្រួលប្រើប្រាស់ជាងមុន ៕

ទូរស័ព្ទទំនើប HTC 8XT នឹង​ត្រូវ​ចេញ​លក់​នៅ​ថ្ងៃទី១៩

HTC 8XT ​គឺ​ជា​ទូរស័ព្ទទំនើប​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Windows Phone 8 និង​ជា​​ទូរស័ព្ទទំនើប​ដែល​មាន​តម្លៃ​ទាប​បើ​ធៀប​ទៅ​នឹង​ទូរស័ព្ទទំនើប​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows Phone 8 ផ្សេងៗ​ទៀត​ ។ សូម​រំលឹក​ថា​ទូរស័ព្ទទំនើប​មួយ​ម៉ូដែល​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ HTC ប្រកាស​ចេញ​ជា​ផ្លូវការ​កាល​ពី​ខែមិថុនា​កន្លង​ទៅ​នេះ​​ កាល​នោះ​ក្រុមហ៊ុន​មិន​ទាន់បាន​បង្ហើប​ឲ្យ​ពី​វត្តមាន​ HTC 8XT ​នៅ​លើ​ទីផ្សារ​នៅ​​ថ្ងៃ​ណា​នោះ​ទេ ។
ដោយឡែក​សម្រាប់​ពេល​នេះ​ប្រភព​ពី​គេហទំព័រ ​UnwiredView បាន​ឲ្យ​ដឹង​ថា​ HTC 8XT នឹង​មាន​វត្តមាន​នៅ​ក្រុមហ៊ុន​ Sprint នា​ថ្ងៃទី១៩​ ខាង​មុខ​នេះ​ដោយ​លក់​ក្នុង​តម្លៃ​ប្រហែល​ $100  (ជា​តម្លៃ​ជាប់​កិច្ចសន្យា​ប្រើ​សេវា​របស់​ក្រុមហ៊ុន​ចំនួន​ពីរ​ឆ្នាំ​) ។
លក្ខណសម្បត្តិបច្ចេកទេស​របស់​ HTC 8XT រួម​មាន​ដូ​ច​ខាង​ក្រោម៖
  • អេក្រង់​ទំហំ 4.3-inch
  • កម្រិតភាពច្បាស់ 480 x 800 pixels
  • CPU Dual-core 1.4GHz (Snapdragon 400)
  • GPU Adreno 305
  • RAM 1 GB
  • អង្គផ្ទុកទិន្នន័យ​ជាប់ម៉ាស៊ីន​ទំហំ 8 GB (អាចបន្ថែម​ microSD card 64 GB)
  • កាមេរ៉ាមុខ​​ទំហំ​ 8 MP និង កាមេរ៉ាក្រោយ​ទំហំ​ 1.6 MP
  • មាន​ជម្រើស​ប្រព័ន្ធសេវា 4G LTE
  • ថាមពលថ្ម 1,800mAh
  • ដំណើរការ​ដោយ​ Windows Phone 8

បញ្ជាក់៖ កាល​បរិច្ឆេទចេញ​លក់​​និង​តម្លៃ​ទូរស័ព្ទទំនើប​ HTC 8XT ដែល​បាន​បង្ហាញ​ខាង​លើ​គឺ​សម្រាប់​ទីផ្សារ​សហរដ្ឋ​ ដោយ​​ឡែក​ព័ត៌មាន​ទាក់ទង​នឹង​ការ​មក​ទីផ្សារ​កម្ពុជា​នៃ​​ទូរស័ព្ទទំនើប​មួយ​ម៉ូដែល​នេះ​គ្មាន​ប្រភព​ណា​អាច​បញ្ជាក់នៅ​ឡើយ​ទេ ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ប្រិយមិត្ត​រង់ចាំ​សាកសួរ​តាម​ហាង​លក់​ទូរស័ព្ទ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ ៕