លេចចេញកុំព្យូទ័របន្ទះ ស្ដើង Nokia Sirius (10.1-inch) តម្លៃប្រហែល $499
ធ្លាប់មានពាក្យចចាមអារ៉ាមជាបន្ដបន្ទាប់មកហើយថាក្រុមហ៊ុន Nokia កំពុងតែមមាញឹកនឹងគម្រោងផលិតកុំព្យូទ័របន្ទះស្ដើងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows RT និងមានអេក្រង់ទំហំ 10.1-inch ។ កាលពីខែសីហា កន្លងទៅធ្លាប់មានពាក្យចចាមអារ៉ាមថា «កុំព្យូទ័របន្ទះស្ដើង Nokia នឹងត្រូវបញ្ចេញចុងខែកញ្ញា និង Phablet នៅខែវិច្ឆិកា» ដោយឡែកសម្រាប់ខែកញ្ញា នេះពិតជាមានការលេចចេញនូវកុំព្យូទ័របន្ទះស្ដើងដែលដំណើរការដោយ Windows RT ពិតមែន ប៉ុន្តែមិនទាន់ជាការប្រកាសចេញជាផ្លូវការដោយ Nokia នៅឡើយទេ ។ កុំព្យូទ័របន្ទះស្ដើងនេះមានឈ្មោះកូដថា “Sirius” និងមានអេក្រង់ទំហំ 10.1-inch ហើយខាងក្រោមនេះគឺជាលក្ខណសម្បត្តិបច្ចេកទេសមួយចំនួនរបស់ Nokia Sirius ៖
- CPU Quad-core 2.3GHz (Qualcomm Snapdragon 800)
- អេក្រង់ទំហំ 10.1-inch
- បច្ចេកវិទ្យាអេក្រង់ IPS
- កម្រិតភាពច្បាស់ 1,920 x 1,080 pixels (Full HD)
- កាមេរ៉ាទំហំ 6.7 MP
- មានគម្របដែលអាចបំពេញមុខងារបានច្រើន (Multi-function cover) ដែលភ្ជាប់មកជាមួយថ្មថែមទៀត
- ថាមពលថ្ម ១០ ម៉ោង
- ទម្ងន់ 0.59 kg
- កម្រាស់ 0.31 mm
បើយោងតាមប្រភពពី UnwiredView បានបញ្ជាក់ថាលក្ខណសម្បត្តិបច្ចេកទេសរបស់ Nokia Sirius ពិតជាល្អ ប៉ុន្តែចំពោះតម្លៃ $499 វាហាក់ដូចជាខ្ពស់បន្តិចហើយសម្រាប់កុំព្យូទ័របន្ទះស្ដើងដែលដំណើរការដោយ Windows RT ព្រោះថាក្រុមហ៊ុន Microsoft មិនទទួលបានជោគជ័យទេចំពោះ Surface RT តម្លៃ $500 កាលពីឆ្នាំទៅ ។ សូមបញ្ជាក់ថានេះគឺជាការលេចចេញមិនទាន់ផ្លូវការនៅឡើយទេ ដូច្នេះសូមប្រិយមិត្តរង់ចាំតាមដានមើលថាតើ Nokia Sirius (Windows RT) នឹងមានលក្ខណសម្បត្តិបច្ចេកទេសពិសេសអ្វីខ្លះនោះ ៕
ប្រភព Porpok