Microsoft Surface RT 32GB ធ្លាក់តម្លៃមកត្រឹមតែ $349 (នៅ US)
កាលពីខែមិថុនា ក្រុមហ៊ុន Microsoft ទើបតែបានធ្វើការបញ្ចុះតម្លៃយ៉ាងពិសេសនូវកុំព្យូទ័របន្ទះស្ដើង Surface RT មានអង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 32GB ដល់ស្ថាប័នអប់រំនៅតាមប្រទេសមួយចំនួន ។ យ៉ាងណាមិញពេលនេះយើងទើបតែទទួលបាននូវព័ត៌មានដ៏ថ្មីថា ចាប់ពីថ្ងៃទី ១៤ កក្កដា គេនឹងអាចសន្សំប្រាក់បានប្រហែល $150 សម្រាប់ការទិញនូវកុំព្យូទ័របន្ទះស្ដើង Surface RT 32GB ថ្មី របស់ក្រុមហ៊ុន Microsoft ។
តម្លៃរបស់ Surface RT ថ្មីត្រូវបានបញ្ចេញដោយប្រភព toStaple ដែលជាប្រភពមានភាពស្និទ្ធស្នាលគ្នាជាមួយនឹងក្រុមហ៊ុន Microsoft ។ បើយោងទៅតាមប្រភព toStaple បានឲ្យដឹងថា កុំព្យូទ័របន្ទះស្ដើង Microsoft Surface RT 32GB ថ្មីនឹងត្រូវធ្លាក់ថ្លៃមកត្រឹម $349 គឺគេអាចទទួលបានការបញ្ចុះតម្លៃរហូតដល់ទៅ $150 បើធៀបទៅនឹងតម្លៃធម្មតា $456 ហើយការបញ្ចុះតម្លៃនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៤ កក្កដា ។
សូមបញ្ជាក់ថា កុំព្យូទ័របន្ទះស្ដើង Surface RT ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 10.6-inch ClearType HD display ដែលមានកម្រិតភាពច្បាស់ 1366×768 pixels និងបំពាក់ដោយ CPU Quad-core NVIDIA Tegra 3 និងមាន RAM 2GB ។