ធ្លាយដំណឹងថា សាសា កំពុងសាងស្នេហ៍ ជាមួយបុរសឆ្លងទ្វីប
ភ្នំពេញ៖ តារាចម្រៀងធ្លាប់លេចមុខលេចមាត់ មានឈ្មោះល្បីនៅផលិតកម្មថោន កញ្ញា សាសា មួយរយៈចុងក្រោយនេះ ត្រូវបានទស្សនិកជន គ្រប់មជ្ឈដ្ឋានមើលឃើញថា នាងហាក់ដូចជាបាត់វត្តមាន ឈឹងតែម្តង ពីវិស័យសិល្បៈតែម្តង ខណៈមុននេះបន្តិចក៏មាន ព័ត៌មានលេចឭថា នាងចង់ផ្អាកពី សិល្បៈដោយ មិនដឹងពីមូលហេតុច្បាស់។
ទន្ទឹមជាមួយគ្នា និងការបាត់មុខពីសិល្បៈ យ៉ាងស្ងប់ស្ងាត់របស់ តារាចម្រៀងស្រីសាច់ស ម៉ដ្តរលោងកញ្ញា សាសា អស់មួយរយៈធំមកនោះ ពេលនេះក៏ស្រាប់តែមាន លេចឮព័ត៌មានរអេចរអូចដ៏រសើបថា បច្ចុប្បន្ននេះនាងកំពុងតែមាន ទំនាក់ទំនងស្នេហ៍ដ៏ផ្អែមល្ហែម ជាមួយបុរសរស់នៅបុរសក្រៅស្រុកម្នាក់។
ប្រភពពីអ្នកដែលស្និទ្ធ នឹងតារាស្រីរូបនេះ បានបង្ហើបថា ការស្ងប់ស្អាត់បាត់មុខពី សិល្បៈអស់មួយរយៈរបស់កញ្ញា សាសា មកនេះគេមិនបានដឹងថា មកពីមូលហេតុអ្វីនោះឡើយ ។ ប៉ុន្តែផ្ទុយទៅវិញក្នុង ពេលដំណាលគ្នានេះ គេក៏ស្រាប់តែបានឮដំណឹងថា មានបុរសម្នាក់ជាអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក បានទាក់ទងមានទំនាក់ទំនងស្នេហា ជាមួយនឹងតារាស្រីរូបនេះទៅវិញ។
បើតាមប្រភពខាងលើបានបន្តថា ទំនងប្រហែលជាបុរសម្នាក់នេះ មិនចង់ឱ្យនាងចូលប្រឡូកប្រឡាក់ ជាមួយនឹងអាជីពសិល្បៈហើយមើលទៅ ទើបបានជាមួយរយៈនេះ សាសា នៅសម្ងំលាក់ខ្លួនពូនអាត្មា ដើម្បីបន្ទុំសម្រស់ ផ្គាច់តាមចិត្តបុរសម្នាក់នៅ ឬមួយអាចមកពីចិត្តរបស់ នាងចប់ផ្អាកពីសិល្បៈ ដើម្បីយកឱកាសនេះ បើកជំនួញរកស៊ីផ្ទាល់ខ្លួនក៏ថាបាន។
គួររម្លឹកថា មួយរយៈចុងក្រោយនេះកញ្ញា សាសា ហាក់ដូចជាឃ្លាតចាកឆ្ងាយពីសិល្បៈ រហូតស្ទើរតែហៅលែងឮតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្មីៗមកនេះ ក៏ធ្លាប់មានការសង្ស័យថា នាងចង់ផ្អាកលាឈប់ពីសិល្បៈ ហេតុនេះហើយទើបបាន ជាអំឡុងពេលនេះនាងមិនសូវជា ខ្វាយខ្វល់ពីសិល្បៈដូចមុនទៀត ៕via:lookingtoday