នាឡិកាទំនើប Pebble ត្រូវបានគេ បញ្ជាទិញជាង ១៩ម៉ឺនគ្រឿង ជាមួយតម្លៃ $150
បច្ចុប្បន្នស្របពេលដែលទូរស័ព្ទទំនើបកំពុងអភិវឌ្ឍខ្លួនទៅកាន់អេក្រង់ធំៗ និងមានកាមេរ៉ាពោរពេញទៅដោយសមត្ថភាពខ្ពស់ ពេលនេះនាឡិកាទំនើបគឺ ជាឧបករណ៍ថ្មីមួយដែលកំពុងទទួលប្រជាប្រិយភាពបន្តិចម្ដងៗបន្ទាប់ពីទូរស័ព្ទទំនើបទាំងនោះ ។ ដោយឡែកពេលនេះយើងទើបបានទទួលនូវព័ត៌មានថ្មីថា នាឡិកាទំនើប Pebble ត្រូវបានគេបញ្ជាទិញរហូតដល់ទៅជាង ១៩ម៉ឺនគ្រឿងតាមរយៈគេហទំព័ររបស់ក្រុមហ៊ុន ។
យ៉ាងណាមិញចំនួនជាង ១៩ម៉ឺនគ្រឿងគឺ គ្រាន់តែជាការបញ្ជាទិញតាមរយៈគេហទំព័ររបស់ក្រុមហ៊ុនតែប៉ុណ្ណោះ តែបន្ថែមលើនេះក៏នៅមានចំនួនបញ្ជាទិញតាមរយៈ Kickstarter កាលពីឆ្នាំទៅផងដែរ បើតាមសេចក្ដីរាយការ ពេលនេះចំនួននាឡិកាទំនើប Pebble គឺត្រូវបានគេបញ្ជាទិញជាង ២៧៥ ពាន់គ្រឿងហើយ ។ ក្រៅពីការបញ្ជាទិញនូវនាឡិកាទំនើប Pebble ក្រុមហ៊ុនបានបញ្ជាក់ឲ្យដឹងថា ចំពោះកម្មវិធីដែលត្រូវភ្ជាប់ជាមួយទូរស័ព្ទ និង នាឡិកាទំនើបនេះ គឺត្រូវបានគេទាញយករហូតដល់ទៅ ១លាន ដង ដែលចំនួននេះត្រូវបានបូកបញ្ចូលគ្នាទាំង Android និង iOS ។
នាឡិកាទំនើប Pebble គឺជាផលិតផលថ្មីដែលត្រូវបានក្រុមហ៊ុនប្រកាសឲ្យធ្វើការបញ្ជាទិញតាមរយៈគេហទំព័រផ្ទាល់ខ្លួនរបស់គេ កាលពីថ្ងៃទី៧ កក្កដា ថ្មីៗនេះ ហើយនាឡិកាទំនើបនេះថែមទាំងដំណើរការបានទាំងជាមួយនឹងទូរស័ព្ទទំនើប Android និង iOS ។
លក្ខណសម្បត្តិរបស់នាឡិកាទំនើប Pebble ៖
- 144 x 168 pixel display black and white e-paper
- មាន buttons ចំនួន ៤
- ភ្ជាប់ជាមួយទូរស័ព្ទ Android និង iOS តាមរយៈ Bleutooth
- Incoming Caller ID
- SMS បានទាំង Android និង iPhone
- iMessage (សម្រាប់តែ iOS)
- Calendar Alerts
- Facebook Messages
- Weather Alerts (ប្រាប់ពីធាតុអាកាស)
- Silent vibrating alarm and timer
- អាចទាញយក GPS របស់ទូរស័ព្ទដើម្បីវាស់ចម្ងាយផ្លូវ
- អាចធ្វើការបញ្ជាទៅលើ Music
- អាចសាកថ្មបាន និង ប្រើបានលើស ៧ថ្ងៃ
- មាន backlight សម្រាប់មើលពេលងងឹត
- មានអត្រា 5 ATM ដែលអាចការពារទឹកបាន
- ចំណាយថាមពលថ្មទូរស័ព្ទពី 5-10% ក្នុងមួយថ្ងៃ(ដូចកាស Bluetooth)
- ប្រើខ្សែ USB ដើម្បីសាកថ្ម
- មានតម្លៃ $150 នៅលើគេហទំព័ររបស់ក្រុមហ៊ុន
ទស្សនាវីឌីអូខាងក្រោម ៖
សូមបញ្ជាក់ថា នាឡិកាទំនើប Pebble អាចភ្ជាប់ជាមួយនឹងទូរស័ព្ទ iPhone 3GS, 4, 4S, 5 ឬ iPod Touch ចំនួនដែលដំណើរការដោយ iOS 5 ឬ iOS 6 និង ឧបករណ៍ Android ដែលដំណើរការចាប់ពី OS 2.3 ឡើងទៅ ហើយវាមានដំណើរការកាន់តែប្រសើរជាងមួយនឹង Android 4.0 (Ice Cream Sandwich) ។ យ៉ាងណាមិញ នាឡិកានេះមិនអាចដំណើរការជាមួយនឹង Blackberry, Windows Phone 7 ឬ Palm នោះទេក្នុងពេលបច្ចុប្បន្ន ៕