នាយកប្រតិបត្តិ៖ Windows 8.1 នឹងលេចរូបរាងឡើង នៅក្នុងខែសីហាខាងមុខនេះ
ហោស្តុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីពេលថ្មីៗនេះថា Windows 8.1 នឹងលេចចេញរូបរាង នៅក្នុងខែសីហា ខាងមុខនេះ ។
ក្រុមហ៊ុន Microsoft បានរំពឹងយ៉ាងមុតមាំថា នៅក្នុងខែសីហា ឆ្នាំ២០១៣ខាងមុខនេះ Windows 8.1 ត្រូវបានបញ្ចប់ការរចនា នឹងលេចចេញរូបរាង ឡើងមិនខាន ។
ក្រុមហ៊ុន Microsoft បានរំពឹងយ៉ាងមុតមាំថា នៅក្នុងខែសីហា ឆ្នាំ២០១៣ខាងមុខនេះ Windows 8.1 ត្រូវបានបញ្ចប់ការរចនា នឹងលេចចេញរូបរាង ឡើងមិនខាន ។
លោក Tami Reller អនុប្រធានក្រុមហ៊ុន Microsoft និងជាប្រធានគ្រប់គ្រងការលក់ Windows បានមានប្រសាសន៍ថា ការរៀបចំនឹង Windows 8.1 នឹងបញ្ចប់ហើយលេចចេញរូបរាង នៅក្នុងខែសីហា និងមាន PCs សម្រាប់ចែកចាយលើទីផ្សារ ។ នេះជាការលើកឡើងមួយ ដែលត្រូវបានដាក់បង្ហោះឲ្យដឹងលើ គេហទំព័រ Houston Chronicle បានឲ្យដឹងយ៉ាងដូច្នេះ ។
សូមបញ្ជាក់ថា សម្រាប់គំរូ Windows 8.1 គឺមានលក្ខណៈស្រដៀងគ្នានឹង Windows 8 ដែរ តែខុសត្រង់ការរចនា មានការផ្លាស់ប្តូរ ទីតាំងខ្លះៗឧបករណ៍ ដោយផ្តល់សំឡេងច្បាស់ល្អ ។
មិនតែប៉ុណ្ណោះ សម្រាប់ Windows ជំនាន់ថ្មីនេះនឹងមាន Start button នៅផ្នែកខាងក្រោយ ដែលអាចឲ្យអ្នកប្រើប្រាស់ boot to desktop បាន ។
ក្នុងនោះក៏មានការដាក់បញ្ចូលនូវ Smart Search និងឧបករណ៍ជាច្រើនងាយ ស្រួលប្រើប្រាស់ជាងមុន ៕