Eric Schmidt និយាយថា Google និង Apple មាន​ទំនាក់​ទំនង​ ល្អ​នឹង​គ្នា​ ខ្លាំង​ជាង​ឆ្នាំ​មុន

7/12/2013 0 Comments A+ a-

ទំនាក់ទំនងរវាងក្រុមហ៊ុន Google និងក្រុមហ៊ុន Apple បានល្អប្រជាងឆ្នាំកន្លងទៅ ដោយការទំនាក់ទំនងនេះ វាល្អជាងក្រុមហ៊ុន ដែលជាដៃគូផ្សេងៗ។ នេះជាសម្ដីរបស់លោក Eric Schmidt ប្រធានក្រុមហ៊ុន Google។
បើទោះបីជា លោក Eric Schmidt បាននិយាយថា ក្រុមហ៊ុន Google និង Apple មានទំនាក់ទំនងល្អ ជាងឆ្នាំមុនក្ដី ប៉ុន្តែលោក Schmidt មិនបានបញ្ជាក់ថា ទំនាក់ទំនងល្អនោះមាន លើអាជីវកម្មអ្វីខ្លះ ឬលើសេវាកម្មអ្វីខ្លះទេ។ លោក Schmidt បានបន្តទៀតថា ក្រុមហ៊ុនទាំងពីរបាន ពិភាក្សាគ្នាលើមុខ ជំនួញជាច្រើន ទៅតាមគោលការណ៍ របស់ក្រុមហ៊ុនទាំងពីរ បានកំណត់។
បើតាមការសន្និដ្ឋានរបស់ ក្រុមអ្នកឃ្លាំមើល ស្ថានការណ៍ ក្រុមហ៊ុនទាំងពីរនេះ បាននិយាយថា Google និង Apple ប្រហែលជាបានជួសជុល នូវស្ថានការណ៍ល្អក់ កករមួយចំនួន កាលពីឆ្នាំ ២០១២ ដោយក្រុមហ៊ុន Apple បានបោះបង់នូវកម្មវិធី Google Maps និង Youtube របស់ Google ហើយបង្កើតនូវ Apple Maps ផ្ទាល់ខ្លួនវិញ។
លោក Schmidt បាននិយាយថា បើទោះបីជាក្រុមហ៊ុន Google និង Apple មានសេវាកម្ម និងផលិតផល មួយចំនួនដូចគ្នាក្ដី ប៉ុន្តែក្រុមហ៊ុនទាំងពីរ នៅតែសហការគ្នាជា ដៃគូដ៏ល្អដដែល ព្រោះថា យើងទាំងពីរត្រូវពឹង ផ្នែកលើគ្នាទៅវិញ ទៅមកផងដែរ៕