ទូរស័ព្ទទំនើប HTC 8XT នឹងត្រូវចេញលក់នៅថ្ងៃទី១៩
HTC 8XT គឺជាទូរស័ព្ទទំនើបដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows Phone 8 និងជាទូរស័ព្ទទំនើបដែលមានតម្លៃទាបបើធៀបទៅនឹងទូរស័ព្ទទំនើបដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows Phone 8 ផ្សេងៗទៀត ។ សូមរំលឹកថាទូរស័ព្ទទំនើបមួយម៉ូដែលនេះត្រូវបានក្រុមហ៊ុន HTC ប្រកាសចេញជាផ្លូវការកាលពីខែមិថុនាកន្លងទៅនេះ កាលនោះក្រុមហ៊ុនមិនទាន់បានបង្ហើបឲ្យពីវត្តមាន HTC 8XT នៅលើទីផ្សារនៅថ្ងៃណានោះទេ ។
ដោយឡែកសម្រាប់ពេលនេះប្រភពពីគេហទំព័រ UnwiredView បានឲ្យដឹងថា HTC 8XT នឹងមានវត្តមាននៅក្រុមហ៊ុន Sprint នាថ្ងៃទី១៩ ខាងមុខនេះដោយលក់ក្នុងតម្លៃប្រហែល $100 (ជាតម្លៃជាប់កិច្ចសន្យាប្រើសេវារបស់ក្រុមហ៊ុនចំនួនពីរឆ្នាំ) ។
លក្ខណសម្បត្តិបច្ចេកទេសរបស់ HTC 8XT រួមមានដូចខាងក្រោម៖
- អេក្រង់ទំហំ 4.3-inch
- កម្រិតភាពច្បាស់ 480 x 800 pixels
- CPU Dual-core 1.4GHz (Snapdragon 400)
- GPU Adreno 305
- RAM 1 GB
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 8 GB (អាចបន្ថែម microSD card 64 GB)
- កាមេរ៉ាមុខទំហំ 8 MP និង កាមេរ៉ាក្រោយទំហំ 1.6 MP
- មានជម្រើសប្រព័ន្ធសេវា 4G LTE
- ថាមពលថ្ម 1,800mAh
- ដំណើរការដោយ Windows Phone 8
បញ្ជាក់៖ កាលបរិច្ឆេទចេញលក់និងតម្លៃទូរស័ព្ទទំនើប HTC 8XT ដែលបានបង្ហាញខាងលើគឺសម្រាប់ទីផ្សារសហរដ្ឋ ដោយឡែកព័ត៌មានទាក់ទងនឹងការមកទីផ្សារកម្ពុជានៃទូរស័ព្ទទំនើបមួយម៉ូដែលនេះគ្មានប្រភពណាអាចបញ្ជាក់នៅឡើយទេ ។ សម្រាប់ព័ត៌មានបន្ថែមសូមប្រិយមិត្តរង់ចាំសាកសួរតាមហាងលក់ទូរស័ព្ទនានាក្នុងរាជធានីភ្នំពេញ ៕