Samsung ចុះឈ្មោះ Brand GEAR អាច​នឹង​ប្រើ​សំរាប់ Smartwatch របស់ខ្លួន​ក្នុងពេល​ឆាប់ៗ​

7/08/2013 0 Comments A+ a-

តាម​ប្រភពពី Phandroid ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យ​ដឹងថា Samsung បាន​ចុះឈ្មោះ​យក Brand “GEAR”​។ នៅក្នុង​ឯកសារ​របស់ខ្លួន Samsung ក៏បាន​រំលឹក​ដល់​ការដែល​ប្រើប្រាស់​ឈ្មោះ​នេះ​សំរាប់​ឧបករណ៍​បច្ចេកវិទ្យា​មួយ រួមជាមួយ​នឹង​បណ្តា Software មួយចំនួន​។ ក្រៅពីនេះ នៅមាន​ចំនុច​មួយចំនួន​ពាក់ព័ន្ធ​នឹង Smartwatch ដូចជា “bracelet” (​ខ្សែដៃ​), “wrist watch” (​នាឡិកាដៃ​), “clocks” (​ម៉ោង​) និង “watchbands” (​ខ្សែ​នាឡិកា សំរាប់​ពាក់​ដៃ​)​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ Samsung ក៏បាន​រៀបរាប់​ឲ្យ​ដឹងថា GEAR នឹង​ប្រើ​សំរាប់តែ “​នាឡិកា​មួយ​ដែល​អាច​ផ្លាស់ប្តូរ​ឯកសារ ជាមួយ​បណ្តា​ឧបករណ៍​គិត​លេខ​, ស្មា​ត​ហ្វូ​ន​, tablet PC, PDA និង​កុំព្យូទ័រ​តាមរយះ Website, Internet…”​។​ ​
អ្វីដែល​និយាយ​ទាំងអស់​ខាងលើនេះ គឺ​លទ្ធភាព​ច្រើន​គំរូ Smartwatch ដែល Samsung ធ្លាប់​បញ្ជាក់ថា​នឹងមាន​វត្តមាន នៅលើ​ទីផ្សារ អាច​នឹងមាន​ឈ្មោះថា Samsung GEAR​។​ ​ក្រៅពី Samsung, Apple ក៏​ទើបតែ​បាន​ចុះឈ្មោះ​យក Brand “iWatch” នៅ​ជប៉ុន​។ Foxconn, Qualcomm, Intel ក៏​កំពុងតែ​ពិសោធ​សាកល្បង​បណ្តា Smartwatch របស់​ពួកគេ​រៀងៗ​ខ្លួន​។
ចំណែក Dell និង Acer ក៏បាន​បង្ហើប​ឲ្យ​ដឹងថា ពួកគេ​ក៏​ចាប់ អារម្មណ៍​ជាមួយ​បណ្តា​ឧបករណ៍​ដែល​អាច​ពាក់​ដៃ​បាន ហើយ​សន្យាថា​នឹងមាន​ផលិតផល​ប្រភេទ​នេះ នៅលើ​ទីផ្សារ​ក្នុងពេល​អនាគត​ផងដែរ​៕ ​