លេចចេញ លក្ខណសម្បត្តិ របស់ Sony Xperia i1 កាមេរ៉ា 20MP
Sony Xperia i1 ដែលមានឈ្មោះកូដថា “Honami” ត្រូវបានពាក្យចចាមអារ៉ាមកាលពីពេលមុននិយាយថា នឹងត្រូវប្រកាសចេញនាថ្ងៃទី៤ កក្កដា នៅទីក្រុងបារី ប្រទេសបារាំង ប៉ុន្តែរហូតមកដល់ពេលនេះទូរស័ព្ទនេះមិនទាន់ត្រូវបានប្រកាសចេញនៅឡើយទេ ។ យ៉ាងណាមិញសម្រាប់លក្ខណសម្បត្តិលំអិតរបស់ទូរស័ព្ទទំនើប Sony Xperia i1 ក៏គេទើបតែទទួលបាននូវក្នុងពេលនេះផងដែលតាមរយៈប្រភព ePrice ។
អស់រយៈម្ដងហើយ ម្ដងទៀត ជាពិសេសកាលពីខែមិថុនា និងដើម ខែកក្កដា នេះយើងបានទទួលនូវព័ត៌មានជាច្រើនទាក់ទងទៅនឹងទូរស័ព្ទ Sony Xperia i1 ប៉ុន្តែព័ត៌មានទាំងនោះមិនមានការបញ្ជាក់លំអិតពីលក្ខណសម្បត្តិរបស់ទូរស័ព្ទនេះទេ ។ ដោយឡែកពេលនេះប្រភពគេហទំព័រព័ត៌មាន ePrice របស់ តៃវ៉ាន ទើបតែបានចេញនូវរបាយការណ៍ថ្មីពីលក្ខណសម្បត្តិដែលអាចនឹងត្រូវបំពាក់នៅលើទូរស័ព្ទ Sony Xperia i1 ។
យោងតាម ePrice ទូរស័ព្ទ Sony Xpeira i1 នឹងមានលក្ខណសម្បត្តិ៖
- អេក្រង់ 5-inch
- កម្រិតភាពច្បាស់ Full HD (1080p)
- កាមេរ៉ាថតរូប 20.7MP និង 2MP សម្រាប់ Webcam
- CPU 2.2GHz Qualcomm Snapdragon 800
- RAM 2GB
- បំពាក់ដោយ NFC
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីន 16GB មានបន្ថែម microSD card
- ថាមពលថ្ម 3000 mAh
សូមបញ្ជាក់ថា Sony Xperia i1 ត្រូវបានគេរាយការណ៍ថា ជាទូរស័ព្ទទំនើបដែលមានជំនាញខាងថតរូបរបស់ក្រុមហ៊ុន Sony ហើយទូរស័ព្ទនេះនឹងត្រូវជាគូប្រកួតជាមួយនឹងទូរស័ព្ទ Nokia Lumia 1020 និង Samsung Galaxy S4 Zoom នាពេលឆាប់ៗខាងមុខ ។ ដោយឡែកក្រៅពីព័ត៌មានខាងលើយើងនូវទទួលបាននូវព័ត៌មានមួយទៀតថា ទូរស័ព្ទទំនើប Sony Xperia i1 នឹងត្រូវប្រកាសចេញនា ខែកញ្ញា នៅក្នុងពិពណ៌ពាណិជ្ជកម្មគ្រឿងអេឡិចត្រូនិក IFA 2013 ក្នុងទីក្រុង បែកឡាំង ប្រទេសអាល្លឺម៉ង់ ៕