មកមើលសិល្បៈ ថ្ម មាន លំនឹង ដ៏អស្ចារ្យទាំងអស់គ្នា

7/17/2013 0 Comments A+ a-

 វិចិត្រករ ជនជាតិកាណាដាម្នាក់មានឈ្មោះថា មីឆែល ក្រែប (Michael Grab) អាយុ ២៨ឆ្នាំ បានបង្កើតស្នាដៃដ៏ប៉ិនស្រសប់ និងល្អឥតខ្ចោះជាមួយសិល្បៈ “ ថ្ម មាន លំនឹង ” នៅតាមឆ្នេរសមុទ្រ និង ទឹកជ្រោះក្នុងបណ្តាប្រទេសជាច្រើន នៅជុំវិញពិភពលោក ។
លោក មីឆែល កើតនៅទីរួមខេត្ត Edmonton ប្រទេសកាណាដា ក្នុងឆ្នាំ១៩៨៤។ នៅឆ្នាំ ២០០២ គាត់បានប្ដូរទៅរស់នៅ នៅ Boulder ប្រទេស Colorado ដើម្បីបន្តការសិក្សាមហាវិទ្យាល័យ។ ក្រោយពីបញ្ចប់ការសិក្សា គាត់មានចំណូលចិត្តខាង លំនឹងនៃថ្ម។ តាំងពីពេលនោះមក គាត់ក៏បានខិតខំស្រាវជ្រាវ និងសាកល្បងនូវការធ្វើលំនឹងនៃថ្ម។
ការយកថ្មតូចធំ ក្នុងយុគសម័យដើមមកដាក់ តម្រៀបតៗគ្នាក្នុងរូបភាពសិល្បៈផ្សេងគ្នា ប្រកបដោយ “ លំនឹង ” របស់គាត់ បានធ្វើឲ្យមនុស្សនៅទូទាំងពិភពលោក ស្ទើរតែពុំគួរឲ្យជឿ និង មានការស្ងើចសរសើរស្នាដៃរបស់គាត់ មិនដាច់ពីមាត់។ គោលបំណងនៃការធ្វើ “ ថ្ម មាន លំនឹង ” របស់គាត់គឺ ចង់ឲ្យមនុស្សនៅលើពិភពលោក ផ្តល់នូវការដឹងគុណនៃធម្មជាតិ ដែលបានបង្កើតអ្វីគ្រប់យ៉ាងមក។
ខាងក្រោមនេះគឺជារូបភាពទាំង១០ នៃសិល្បៈ ថ្ម មាន លំនឹង របស់លោក មីឆែល សូមទស្សនាទាំងអស់គ្នា៖


















កែសម្រួលដោយ អៀង