ប្លែកម្យ៉ាងដែរ! បើមិនបានប៉ូលីសសង្ហារម្នាក់មកថ្នាក់ថ្នម នារីម្នាក់ស៊ូក្រាញននៀលឲ្យឡានបុកស្លាប់
យោងតាមប្រភពព័ត៌មានបរទេស បានឲ្យដឹងថា នារីត្រកូល Shi អាយុ ២៧ ឆ្នាំ ម្នាក់ បានប៉ុនប៉ងធ្វើអត្តឃាតឲ្យរថយន្តបុកស្លាប់ ដោយដើរមកអង្គុយនៅកណ្តាលផ្លូវចរាចរណ៍កកកុញមួយ ស្ថិតនៅទីក្រុងKaohsiung, តៃវ៉ាន់ ។
ប៉ូលីសប្រុសម្នាក់ដែលមានត្រកូលឈ្មោះ Chang បានមកដល់កន្លែងកើតហេតុ បន្ទាប់ពីទទួលបានការហៅទូរស័ព្ទពីសាធារណៈជន ។ នោះពេលនោះ នារីកំសត់ស្នេហ៍រូបនេះ បាននិយាយថា នាងកំពុងកើតទុក្ខ និងចង់តែសម្លាប់ខ្លួន ។
នៅពេល Chang ព្យាយាមលួងលោមនាងៗ ក៏បានយំ និងស្រែកខ្លាំងៗតែម្តង ។
ប៉ុន្តែ ខណៈពេលប៉ូលីសប្រុសម្នាក់ទៀត ឈ្មោះ Tseng Su-ren ដែលមានរូបរាងសង្ហារមកដល់កន្លែងកើតហេតុភ្លាម ស្រាប់តែនារីរូបនេះបានក្រោកឡើងយ៉ាងលឿន ហើយចាប់ឱបគាត់ស្អិតរមួតតែម្តង ។
ការផ្លាស់ប្តូរអត្តចរិករបស់នារីរូបនេះ បានធ្វើឲ្យលោក Chang និង អ្នកដំណើរទាំងឡាយ ភ្ញាក់ផ្អើលជាខ្លាំង នៅនាងត្រូវបានស្នើឲ្យពន្យល់ ហើយនាងក៏បាននិយាយថាៈ “ដោយសារគាត់ (Tseng) សង្ហារជាងអ្នក (Chang)” ។
ពិតជាគួរឲ្យអស់សំណើចមែន នៅពេលនោះ Chang ក៏បានដកដង្ហើមធំ ហើយនិយាយថា គាត់មិននឹកស្មានថាការច្រានការលួងលោមរបស់គាត់ពីនាង ដោយសាររូបសម្រស់របស់គាត់សោះឡើយ ៕
