
ផ្តល់សិទ្ធិដោយ ៖ Lookingtoday.com
តើអ្នកធ្លាប់មានចម្ងល់ទេថា ហេតុអ្វីបានជាខែកុម្ភៈ មានត្រឹ
មតែ២៨ថ្ងៃលើកលែងតែរយៈពេល៤ឆ្នាំ
ម្តង ដែលមានខែនេះ មានរហូតដល់២៩ថ្ងៃ? ហេតុអ្វីបានជាវាមិនមានរយៈពេលរហូ
តដល់៣០ថ្ងៃដូចខែដទៃ?
តាមរយៈរឿងព្រេងពីរដែលត្រូវបានដំ
ណាលក្នុងទ្វីបអឺរ៉ុប ដែលអាចឆ្លើ
យតបនឹងសំណួរខាងលើនេះបាន
តាមរយៈរឿងព្រេងទីមួយបានលើកឡើងពី
ហេតុផលទាក់ទង នឹងខែកុម្ភៈដែលមា
នត្រឹមតែ២៨ថ្ងៃ ព្រោះ តែការច្រណែនគ្នា។ លោកAugustus Caesar មានភាពច្រណែននឹងបងប្អូនរបស់ខ្លួ
ន ព្រោះខែកំណើត របស់លោកជាខែសីហា (ខែមួយនេះបានដា
ក់ឈ្មោះតាមឈ្មោះរបស់លោក គឺ August) មានត្រឹមតែ៣០ថ្ងៃ ចំណែកលោក Julius Caesar បានចាប់កំណើតនៅក្នុងខែកក្កដា (ខែ
មួយនេះក្រោយមកបានដាក់ឈ្មោះតាម
ឈ្មោះរបស់លោក
គឺខែJuly) មានរហូតដល់៣១ថ្ងៃ។ លោកAugusta បានដកយកថ្ងៃមួយថ្ងៃពីខែកុម្ភៈ
មកដាក់ក្នុងខែសីហា។ ហេតុនេះហើយបានជាខែកុម្ភៈ មានត្រឹមតែ២៨ថ្ងៃ
លើកលែងតែរយៈពេលបួនឆ្នាំម្តង ដែលខែកុម្ភៈមានរហូតដល់២៩ថ្ងៃ។
ពេលនេះអ្នកនឹងយល់ហើយថា ខែខ្លះមាន៣០ថ្ងៃហើយនៅខែបន្ទា
ប់ តែងតែមានរយៈពេល៣១ថ្ងៃ លើកលែងតែខែកក្កដា និងខែសីហាដែលមានរហូតដល់៣១ថ្ងៃ
ជាប់គ្នា ដោយ ឡែកខែកុម្ភៈដែលមានត្រឹមតែ
២៨ថ្ងៃ។
ដោយឡែករឿងព្រេងទីពីរ បានបង្ហាញថា ជនជាតិរ៉ូម៉ាំងជាជនជាតិដំបូងដែ
លបានបង្កើតប្រតិទិន។ ប្រតិទិនរបស់ពួកគេក្នុងពេលនោះ មានលក្ខណៈស្រដៀងទៅនឹងប្រតិទិន
ដែលយើងកំពុងប្រើប្រាស់បច្ចុប្បន្ន ប៉ុន្តែកាលនោះមិនទាន់មានខែកុម្ភៈ នោះទេ។ ការពិត ក្នុងប្រតិទិនដំបូងមានត្រឹមតែ
១០ខែ និងមានចំនួន៣០៤ថ្ងៃ ប៉ុណ្ណោះក្នុ
ងមួយឆ្នាំ។
ក្នុងរឿងព្រេងដដែលបានបន្តថា ព្រះរាជា Numa Pompilius ជាមនុស្សទីមួយដែលបានបន្ថែមខែ
មករា និងខែកុម្ភៈ ទៅក្នុងឆ្នាំនីមួយៗ ។ ទោះបីជាយ៉ាងនេះក្តី ក្នុងមួយឆ្នាំៗមានត្រឹមតែ៣៥៥ថ្ងៃប៉ុណ្ណោះ ហើយដំណើរវិលជុំ របស់ព្រះខែ ត្រឹ
មតែ១២ជុំតែប៉ុណ្ណោះ។ ជាអកុសលការបន្ថែមនេះ មិនគ្រប់តាមរយៈពេលនៃដំណើរវិ
លរបស់ផែនដីជុំវិញព្រះអាទិត្យនៅ
ឡើយទេ ដោយវានៅតែខ្វះរហូតដល់១០ទៅ១១ថ្ងៃ
។ ដើម្បីកែតម្រូវបញ្ហានេះ ព្រះរាជាបានបន្ថែមខែមួយទៀតទៅក្នុងឆ្នាំនីមួយ ដែលត្រូវបានគេស្គាល់ថាជាខែ Mercedinus។
ប្រតិទិនថ្មីនេះ មានលក្ខណៈកាន់តែស្រដៀងនឹងបច្ចុ
ប្បន្នជាងលើកមុន ប៉ុន្តែវានៅតែមិនទាន់ស្របតាម ដំណើរវិលរបស់ព្រះច័ន្ទដដែល។ ហេតុនេះ លោក Julius Caesar បានសម្រេចចិត្តមិនខ្វល់ពីប្រតិ
ទិនថ្មី
ដោយលោកមិនបានយកខែ Mercedinus ចាត់ចូលក្នុងឆ្នាំនីមួយៗនោះឡើយ។
ផ្ទុយទៅវិញលោកបានកំណត់ខែកុម្ភៈ ត្រឹម២៨ថ្ងៃ លើកលែងតែបួនឆ្នាំម្តងដែលមានរហូ
តដល់២៩ថ្ងៃ។ ហេតុនេះ ក្នុងប្រតិទិនថ្មីនេះ មានលក្ខណៈពិតប្រាកដគឺ ៣៦៥ថ្ងៃបូកនឹង១/៤ថ្ងៃ ក្នុងមួយឆ្នាំ។
ទាក់ទិននឹងរឿនេះ មានរឿងមួយគួរឲ្យចាប់អារម្មណ៍
ដោយក្នុងរយៈពេលក្រោយមកមានមនុស្ស
បានស្នើសុំឲ្យផ្លាស់ប្តូរប្រតិទិនសារជាថ្មី។
ដោយសំណើរនោះបានសុំឲ្យក្នុងមួយឆ្នាំមាន១៣ខែ ហើយក្នុងមួយខែមាន២៨ថ្ងៃ។
បើសិនជាយកតាមការស្នើរនេះ ក្នុងមួយឆ្នាំមាន៣៦៤ថ្ងៃ និងសល់មួយថ្ងៃ
សម្រាប់រយៈពេល
ពីរឆ្នាំម្តង។
តើអ្នកដឹងពីគោលដៅពិតប្រាកដពីបុ
ព្វការីជនរបស់យើងដែរទេថា អ្វីជាគោលដៅពិតប្រាកដនៃការបង្កើ
ត ប្រតិទិនេះ? ការពិតមនុស្សជំនាន់មុនបានប្រើប្រាស់វា ជាមធ្យោបាយមួយ
សម្រាប់កំណត់ថ្ងៃនៃការធ្វើកសិ
កម្ម។ ពួកគេប្រើប្រាស់វាដើម្បីកំណត់ថា តើពេលវេលា ឬរដូវកាលណាជាពេលវេលាដែល សមស្របបំផុតសម្រាប់ការដាំដំណាំ៕