ស្មាតហ្វូន Blackphone កំពូលអ្នកការពារទិន្នន័យ មានតម្លៃ ជាង ៦០០ដុល្លារ

3/01/2014 0 Comments A+ a-

ស្មាតហ្វូន Blackphone ដែលត្រូវបានគេចាត់ទុកថា ជាកំពូលអ្នកការពារឯកជនភាព (ជាលទ្ធ
ផលនៃកិច្ចសហការណ៍រវាង Geeksphone និង Silent Circle) ទើបត្រូវបានឧទ្ទេសនាម នៅឯ ព្រឹត្តិការណ៍ពិពរណ៍បច្ចេកវិទ្យា  MWC 2014 ដែលកំពុងធ្វើឡើងនៅក្នុងក្រុង Barcelona ដូចទៅនឹងផែនការណ៍កាលពីចុងឆ្នាំមុន។

Blackphone ត្រូវបានបំពាក់អេក្រង់ 4,7 inch ប្រូសេសឺរ quad core 2 GHz , RAM 2 GB និង
អង្គចងចាំក្នុងម៉ាស៊ីន 16 GB ។ ម៉ាស៊ីននេះ មានកាមេរ៉ាក្រោយ 8 Mpx ។

ប៉ុន្ដែ ចំណុចពិសេសរបស់ Blackphone គឺសមត្ថភាពការពារសុវត្ថិភាពនៃទិន្នន័យ និងសិទ្ធិជា
ឯកជន ភាពរបស់អ្នកប្រើប្រាស់។ បើទោះជាប្រើប្រាស់ Android ប៉ុន្ដែ ប្រព័ន្ធដំណើរការនេះ
ត្រូវបានគេកែប្រែជាច្រើនចំណុច និងដាក់ឈ្មោះថា PrivatOS។
ទន្ទឹមនឹងនេះ សបវ៉ែរ ​ដែល​មាន​លក្ខណៈ​ឯកជន និងកម្មវិធីផ្ដាច់មុខ ដូចជា Blackphone Security
Center, Blackphone Activation Wizard និង Blackphone Remote Wipe ជាដើម នឹងជួយឱ្យអ្នក
ប្រើប្រាស់ អាចនឹងចូលទៅកាន់គេហទំព័រផ្សេងៗ និងផ្ញើសារ ឬសន្ទនាវីដេអូ ជាដើម ក្នុងស្ថាន
ភាព​មានសុវត្ថិភាពជាដាច់ខាត។

យោងតាម Geeksphone Blackphone នឹងត្រូវបានលក់ក្នុងតម្លៃ ៦២៩ដុល្លារ (មិនទាន់គិតពន្ធ
និងថ្លៃដឹកជញ្ជូន) ហើយអនុញ្ញាតឱ្យអតិថិជនបញ្ជាទិញបាន ពីអឺរ៉ុប។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Genk