សង្ស័យ​ខ្យល់គ​បើក​ ម៉ូតូ​បុក​ទ្វារផ្ទះ​ប្រជាពលរដ្ឋ បោក​ក្បាល​ស្លាប់​ភ្លាមៗ ​ក្នុង​ថ្លុកឈាម​

3/01/2014 0 Comments A+ a-


Wat-28024រាជធានី ​ភ្នំពេញ ៖ បុរ​ស​​ជា​​ស​ន្ដិ​សុខ​​ឯក​ជន​​ម្នាក់ បាន​​ស្លាប់​​ភ្លាម​ៗ នៅ​នឹង​ក​ន្លែង​​កើត​ហេតុ បន្ទាប់​ពី​​បើក​​ម៉ូ​តូ​​ខ្វះ​​ការ​ប្រុង​ប្រ​យ័ត្ន ជ្រុល​​ទៅ​បុក​​ទ្វារ​ផ្ទះ​​ប្រ​ជា​ពល​រដ្ឋ កាល​ពី​វេ​លា​​ម៉ោង ១​​រំ​លង​អ​ធ្រា​ត្រ ឈាន​ចូល​​ថ្ងៃ​ទី​​២៨ ខែ​កុម្ភៈ ឆ្នាំ​​២០​១៤ ស្ថិត​នៅ​​ចំណុច មុខផ្ទះ​លេខ​៧ ផ្លូវ​លេខ​២៦១ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ហើយ​សាកសព​បុរសរងគ្រោះ មាន​ស្នាមរបួស​នៅលើ​ក្បាល បោក​ទៅនឹង​ជញ្ជាំង ដោយ​សមត្ថកិច្ច​បា​នស​ន្និ​ដ្ឋា​ន​ថា ជនរងគ្រោះ​មាន​ជំងឺ​ខ្យល់គ​ផងដែរ​។​
​ជនរងគ្រោះ​មានឈ្មោះ យ៉ែម ណៃ អាយុ ៣៤​ឆ្នាំ មុខរបរ​ជា​មេ​សន្ដិសុខ​ឯកជន ស្នាក់នៅ​ភូមិ​វត្ដ​ចាស់ ឃុំ​ព្រែក​ដំបង ស្រុក​ខ្សាច់កណ្ដាល ខេត្ដ​កណ្ដាល ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1O-7595 ។ សាក្សី​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​តែម្នាក់ឯង ធ្វើដំណើរ​តាម បណ្ដោយ​ផ្លូវ​២៦១ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​បើក​មកដល់​ចំណុចកើតហេតុ បាន​ហោះ​ទៅបុក​ទ្វារផ្ទះ​ប្រជាពលរដ្ឋ បណ្ដាលឱ្យ​រងរបួស​ធ្ងន់​រហូត​ដល់​ស្លាប់ នៅនឹងកន្លែង​កើតហេតុ​តែម្ដង​៕
ប្រភពពី វត្តភ្នំ