តូចចិត្ត​ឪពុកម្តាយ​ ស្រឡាញ់​កូន​មិន​ស្មើគ្នា ចងក​.​សម្លាប់ខ្លួន​ទាំង ​ក្មេង​នៅ​ក្នុង​​រោង​មាន់​

3/01/2014 0 Comments A+ a-

ខេត្ត​ព្រះសីហនុ ៖ យុវ​ជន​​ម្នាក់​​បាន​ស​ម្រេ​ច​​ចិត្ត​​ចង​ក​. ស​ម្លាប់​ខ្លួន​​នៅ​ក្នុង​​រោង​​មាន់​ទាំង​​វ័យ​ក្មេង បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល កាល​ពី​​ថ្ងៃ​ទី​​២៨ ខែ​កុម្ភៈ ឆ្នាំ​​២០​១៤ វេ​លា​​ម៉ោង​ ១០​និង​១៥ នា​ទី​​ព្រឹក ស្ថិត​ក្នុង​​ក្រុម​​៤ ភូមិ​​បែក​​ក្រង់ ស្រុក​​ព្រៃ​នប់ ខេត្ត​​ព្រះ​សី​ហនុ ហើយ​សមត្ថកិច្ច មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ ធ្វើអត្តឃាត​នៅឡើយ​ទេ ព្រោះ​កំពុងធ្វើការ​ស្រាវជ្រាវ និង​កោសល្យវិច័យ ។​
​សាច់ញាតិ​បាន​ឲ្យ​ដឹងថា យុវជន​ដែល​ធ្វើអត្តឃាត​សម្លាប់ខ្លួន មានឈ្មោះ មុំ តូង អាយុ ២០​ឆ្នាំ ជា​កសិករ​បាន​យក​ខ្សែ​នីឡុង ពណ៌​ខ្មៅ ចងក​ទៅនឹង​មេដំបូល​រោង​មាន់ ដែល​ស្ថិត​នៅក្បែ​ផ្ទះ​របស់ខ្លួន​ស្លាប់ យ៉ាង​អាណោចអាធ័ម​បំផុត​។ ជនរងគ្រោះ មាន​បងប្អូន ៤​នាក់ ប្រុស​២ ស្រី​២​នាក់ ហើយ​សព​ត្រូវជា​កូន​ទី​៣ មាន​ឪពុក​ឈ្មោះ ភឿង ក្រមុំ ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ ម្តាយ​ឈ្មោះ ភឿន ឡេ អាយុ ៤៨​ឆ្នាំ មុខរបរ​កសិករ​ដូចគ្នា ។
​សាក្សី​បាន​ឲ្យ​ដឹងថា មូល​ហេតុដែល​ធ្វើអោយ ជនរងគ្រោះ​ធ្វើអត្តឃាត​នោះ ដោយសារ​តូចចិត្ត​និង​ឪពុកម្តាយ ដែល​ស្រលាញ់​កូន​មិន​ស្មើ និង​ទាស់សំដី​ជាមួយគ្នា​បន្តិ​ចបន្តួច ហើយក៏​ត្រូវ​ម្តាយ​ស្តី​ប​ន្តោ​ស​អោយ​។ ព្រោះ​មុន​កើតហេតុ គេ​ឮ​ជនរងគ្រោះ​រអ៊ូរទាំ​ថា ម្តាយ​របស់ខ្លួន​ឲ្យ​លុយ​ចាយ តិចជាង​បងប្រុស​របស់ខ្លួន និង​ឮ​ម្តាយ​ស្តី​បន្ទោស​ថា កូន​ឯង​មិនត្រូវ​សំដី​ធំ​ដាក់​ពូ​របស់ខ្លួន​ដូច្នេះ​ទេ ព្រោះ​កូន​ឯង​មាន​ឋានៈ​ជា​ក្មួយ​៕


ប្រភពពី វត្តភ្នំ