រថយន្ដក្រុងរិទ្ធិមុន្នីបុកជា មួយរថយន្តកុងតឺន័រ បណ្តាលឱ្យ មនុស្ស១២នាក់របួសធ្ងន់
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់
មួយនេះ បានកើតឡើងកាលពីវេលាម៉ោង១ និង២០នាទីរសៀល ថ្ងៃទី២៥ ខែមិថុនា
ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចគីឡូម៉ែត្រលេខ១២២ និង១២៣
ស្ថិតក្នុងភូមិសាលាឃុំ ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
មន្ដ្រីនគរបាលស្រុកបរិបូរណ៍ បានឱ្យដឹងថា
មុនពេលកើតហេតុគេឃើញរថយន្តដឹកកុងតឺន័របើកក្នុងទិសដៅពីត្បូង
ទៅជើង លុះដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតមកឆ្វេង
ដែលគេសង្ស័យថា អ្នកបើកបរងងុយដេក
ហើយងោកមួយភាំងស្របពេលរថយន្តក្រុងដឹកអ្នកដំណើរក្នុងទិសដៅ
បញ្ច្រាសទិសគ្នាមកដល់ចាប់ហ្វ្រាំងមិនទាន់ក៏បុកពេញទំហឹងបណ្តាល
ឱ្យមានអ្នករបួសធ្ងន់បែបនេះតែម្តង។
ជុំវិញគ្រោះថ្នាក់ ចរាចរខាងលើនេះ
នាយការិយាល័យចរាចរណ៍ជើងគោក ខេត្ដកំពង់ ឆ្នាំង លោក ជា ប៊ុនធឿន បានឱ្យ ដឹងថា
ជនរងគ្រោះ ដែលរងរបួសធ្ងន់ស្រាល មានចំនួន ១២នាក់ ប៉ុន្ដែមិនបណ្ដាលឱ្យ
មានអ្នកស្លាប់នោះឡើយ។
លោក ជា ប៊ុនធឿន មិនទាន់បានបញ្ជាក់ ពីមូលហេតុ
ពិតប្រាកដ ដែលនាំឱ្យមានគ្រោះ ថ្នាក់ចរាចរ ខាងលើនេះទេ ខណៈ ដែលកម្លាំង
សមត្ថកិច្ចជាច្រើននាក់ បាននឹងកំពុងបន្ដជួយ អន្ដរាគមន៍។
ក្រោយកើតហេតុជនរងគ្រោះមួយចំនួន
ត្រូវក្រុមគ្រួសារ និងកម្លាំងសមត្ថកិច្ចដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ
ខេត្តបាត់ដំបង
និងខ្លះទៀតត្រូវគេដឹកទៅមណ្ឌលសុខភាពស្រុកបរិបូណ៌
ហើយបានបន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងបន្តទៀត
៕
ប្រភពពី Free Press Magazine
