Apple ចំណេញជាង ១០០លានដុល្លារ អាមេរិកក្នុង១ថ្ងៃ
យោងតាមតួលេខនៅក្នុង របាយការណ៍ស្រាវជ្រាវរបស់
World Pay Zonc បានឲ្យដឹងថា ក្រុមហ៊ុន Apple ចំណេញជាង ៧០.០០០ដុល្លារអាមេរិក
ក្នុងរយៈពេល ១នាទី និងក្នុង១ថ្ងៃ ចំណេញ ១០០.៨០០.០០០ ដុល្លារអាមេរិក ។
ក្នុង១ថ្ងៃ Apple ចំណេញជាង ១០០លានដុល្លារអាមេរិក តើក្នុង១ឆ្នាំ Apple
ចំណេញប៉ុន្មាន ? World Pay Zonc បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល ១ឆ្នាំ
Apple ចំណេញរហូតដល់ ទៅ ៣៦,៧៩ពាន់លានដុល្លារអាមេរិក ។
តើអាចជឿបានទេថា Apple ចំណេញជាង
១០០លានដុល្លារអាមេរិក ក្នុង១ថ្ងៃ និងជិត ៣៧ពាន់លាន ដុល្លារអាមេរិក
ក្នុង១ឆ្នាំ? នេះជាប្រាក់ចំណេញមួយដែលមិនគួរឲ្យជឿទាល់តែសោះ ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ
ចេញផ្សាយដោយក្រុមហ៊ុន Apple បានឲ្យដឹងថា កាលពីឆ្នាំ ២០១៣ Apple
ទទួលបានប្រាក់ចំណូលជាង ១៧០ពាន់លានដុល្លារអាមេរិក និងចំណេញជាង ៣៧ពាន់លាន
ដុល្លារអាមេរិក ដូច្នេះ បើធៀបជាមួយនឹងរបាយការណ៍របស់ World Pay Zonc ឃើញថា
មានតួលេខ ប្រហាក់ប្រហែលគ្នា ៕
_________________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday
ផ្តល់សិទ្ធិដោយ៖ Lookingtoday
