មន្ដ្រីមន្ទីររ៉ែនិងថាមពលខេត្ដ នាំកម្លាំងចុះទៅបង្ក្រាបពលរដ្ឋ រែងមាសជាលក្ខណៈគ្រួសារត្រូវ ពលរដ្ឋបង្ក្រាបវិញរត់បះសក់ច្រូង
លោក គង់ មករា ប្រធានមន្ទីររ៉ែនិង
ថាមពលខេត្ដបាននិយាយឱ្យដឹងថា លោកបានទទួលព័ត៌មានថា នៅចំណុច
ឈើភ្លើង ស្ថិតក្នុងភូមិភ្នំដែកឃុំរមណីយ
ស្រុករវៀងខេត្ដព្រះវិហារមានប្រជាពលរដ្ឋយ៉ាងច្រើនមកពីខេត្ដផ្សេងៗ
និងរួម ទាំងពលរដ្ឋក្នុងខេត្ដបានមកជីកកកាយ
រករ៉ែមាសដោយខុសច្បាប់ ហើយលោក
ក៏បានរៀបចំកម្លាំងសហការជាមួយនឹងសមត្ថកិច្ចចុះទៅបង្ក្រាប
តែបែរជាពល រដ្ឋទាំងនោះប្រតិកម្មតវ៉ាយ៉ាងខ្លាំងទើប
លោកសម្រេចចិត្ដដកកម្លាំងត្រឡប់មក
វិញរង់ចាំខេត្ដមានវិធានការបន្ដទៀត ។
លោកប្រធានមន្ទីររ៉ែនិងថាពលខេត្ដបានឱ្យ
ដឹងបន្ដទៀតថា ពលរដ្ឋភាគច្រើន
ជាអ្នកចំណាកស្រុកមកពីខេត្ដនានាហើយ
បានបង្ករឿងដែលធ្វើឱ្យកម្លាំងចុះទៅទប់ស្កាត់មានការលំបាកក្នុងការ
បង្ក្រាប។ តាមពិតទៅប្រជាពលរដ្ឋទាំងនោះមិន
មែនធ្វើជាលក្ខណៈគ្រួសារនោះទេ ពួក
គាត់បានដាក់ម៉ាស៊ីនដើម្បីរែងយករ៉ែមាស
និងបានជីកដីយករ៉ែដោយខុសបច្ចេកទេស
ដែលជាការបង្កគ្រោះថា្នក់ខ្លាំងណាស់ ។
ជាពិសេសកូនក្មេងតូចៗមិនបានចូលរៀន ព្រោះមកនៅជាមួយឪពុកម្ដាយ
។ ម្យ៉ាងទៀតរដូវនេះជារដូវភ្លៀងធ្លាក់
ហើយបងប្អូនមិនទៅធ្វើស្រែចម្ការទេ បែរ
ជានាំគ្នាមករុករករ៉ែមាសទៅវិញ ។
ប្រជាពលរដ្ឋដែលមករករ៉ែមាសនៅចំណុចខាងលើ
បានចោទប្រធានមន្ទីររ៉ែនិងថាមពលខេត្ដថាកាន់ជើងតែចិននិង
វៀតណាមដែលមានលុយតែចំពោះជនជាតិខ្មែរក្រីក្រដែលគ្មានលុយឱ្យវិញ
ធ្វើអ្វីក៏ខុសច្បាប់ដែរសូម្បីពលរដ្ឋធ្វើជាលក្ខណៈ
គ្រួសារក៏ខុសច្បាប់ដែរ ។ ពលរដ្ឋបានបន្ដ ទៀតថា
ធ្វើរ៉ែជាលក្ខណៈគ្រួសារនេះបាន
មាសក្នុងមួយថ្ងៃច្រើនបំផុត៣លីប៉ុណ្ណោះ
ពួកគាត់មិនចង់មករករបរនេះទេ ប៉ុន្ដែ
ដោយសារពួកគាត់គ្មានការងារធ្វើក៏នាំគ្នាមកប្រកបរបរផ្សងព្រេងនេះ
ទៅ ៕
ប្រភពពី នគរវត្ត