បញ្ជូនក្មេងប្រុសអាយុ១៥ឆ្នាំ ទៅតុលាការពីបទរំលោភក្មេងស្រី២នាក់
ប្រភពពីសមត្ថកិច្ចស្រុកត្រាំកក់បានអោយដឹងថា ជនសង្ស័យឈ្មោះ សាន់ សារុង អាយុ១៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ ចំណែកក្មេងស្រីរងគ្រោះទាំងពីនាក់ជាបងប្អូនជីដូនមួយគ្នា ឈ្មោះ រ.ស.ន អាយុ៣ឆ្នាំ និងឈ្មោះ ហ.ស.ម អាយុ៦ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
សមត្ថកិច្ចស្រុកត្រាំកក់បន្តអោយដឹងទៀតថា យោងតាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ បានរៀបរ៉ាប់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី២៣ ខែមិថុនា វេលាម៉ោង១២និង២២នាទីថ្ងៃត្រង់ ក្មេងស្រីទាំងពីរ(ជាកូននិងក្មួយ)បានដើរលេងនៅតាមប្រឡាយពោះ ព្រៃ
ចម្ងាយខាងលិចភូមិ៣០០ម៉ែត្រ នៅពេលនោះក៏បានជួបជនសង្ស័យ ដើរបាញ់សត្វម្នាក់ឯង រួចជនសង្ស័យបានទៅកាន់ពួកគេទាំង២នាក់ថា តោះរួមរ័កគ្នាលេង ហើយក្មេងស្រីទាំពីរនាក់បាននិយាយថាមានអីបាន ។
ក្នុងពាក្យបណ្តឹងបន្តទៀតថា ក្រោយមកជនសង្ស័យបាននាំក្មេងស្រីប្អូនចូលទៅក្នុងព្រៃ រួចអ្វើសកម្មភាពរំលោភតែមិនបានសម្រេចនោះទេ ដោយក្មេងស្រីរងគ្រោះមានការឈឺចាប់ខ្លាំងពេក ហើយបន្ទាប់មកជនសង្ស័យក៏បាននាំក្មេងស្រីបងចូលទៅក្នុងព្រៃម្ត ងវិញ ហើយបានធ្វើសកម្មភាពរំលោភ តែមិនបានសម្រេចនោះទេ ដោយក្មេងទីពីរថាឈឺពេក រួចជនសង្ស័យបានដើរទៅផ្ទះរបស់គេបាត់ ។ ចំណែកក្មេងស្រីរងគ្រោះទាំងពីរក៏ទៅផ្ទះ ផងដែរ ។ ពេលទៅដល់ ពួកគេបានរៀបរ៉ាប់ប្រាប់ម្តាយតាមដំណើររឿង និងបានប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនជនសង្ស័យខាងលើបានភ្លាមៗ តែម្តង និងបញ្ជូនទៅ កាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានស្នងការនគរបាលខេត្តតាកែវបញ្ជូនខ្លួនទៅ សាលាដំបូងចាត់ការតាមនីតិវិធីច្បាប់ ៕
ប្រភពពី នគរវត្ត
