កញ្ញារូបស្រស់សាច់សរខ្ចីម្នាក់ ថយរថយន្តមកប៉ះម៉ូតូអនុរង ប៉ុស្តិ៍ផ្សារកណ្ដាល១
ភ្នំពេញ ៖ រថយន្តមួយគ្រឿងបើកបរដោយកញ្ញារូបស្រស់ម្នាក់ក្នុងបំណងចតរថយន្ត តែពេលដែលរៀបនិងចត មិនបានមើលក៏ជ្រុល
ទៅប៉ះនិងម៉ូតូអនុរងប៉ុស្តិ៍ផ្សារកណ្តាលទី១ បណ្ដាលឲ្យដួល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់
ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៤ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ
កែងនិងផ្លូវ១៣៦ សង្កាត់ផ្សារកណ្តាលទីមួយ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានអោយដឹងថា នៅពេលដែលពួកគាត់ចុះយាមល្បាតនៅចំនុចកើតហេតុខាងលើនេះ រូបគាត់បានចតម៉ូតូរបស់គាត់នៅលើចិញ្ចើមផ្លូវស្រាប់តែមានរថយន្តកូ រូឡា ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2M-5405 ដែលបើកបរដោយកញ្ញារូបស្រស់សាច់សខ្ចីម្នាក់ក៏ថយរថយន្តមកប៉ះនិង ម៉ូតូ ម៉ាកស្មាស់រីវូ ពណ៌ខ្មៅ ពាក់ស្លាកលេខ នគបាល 1.5217 ដែលចតទុកស្ងៀមអោយដួល បន្ទាប់មកលោកអនុរងប៉ុស្តិ៍ខាងលើក៏បានទៅ សួរថាហេតុអ្វីបានថយរថយន្តមកប៉ះម៉ូតូគាត់ បន្ទាប់មកកញ្ញារូបស្រស់ខាងលើបានចុះមកពីរថយន្តហើយបាននិយាយថា អោយអនុរងប៉ុស្តិ៍នោះថា ចតម៉ូតូមិនចេះមើលអញ្ចឹង តែគាត់បានប្រាប់ទៅវិញថាម៉ូតូគាត់ចតនៅទីនោះមុនយូរមកហើយ បន្ទាប់មកកញ្ញាម្នាក់នេះថាឃើញហើយមិចមិនមកគោះគូទរថយន្តប្រាប់ គាត់ផង ហើយបានបន្តទៀតថាមិចចងរករឿងញុមមែន បើចង់រករឿងញុមនេះយកលុយ ២០ដុល្លារហើយដើរចេញពីមុខខ្ញុំទៅ ដោយប្រើសំដីគំរោះគំរើយនិងអាងខ្លូនមានលុយដើរប្រម៉ាថគេ បានធ្វើអោយអនុរងប៉ុស្តិ៍ខឹងសម្បាយ៉ាងខ្លាំង ក៏បានឃាត់រថយន្តនោះទុកនៅកន្លែងកើតហេតុ ចំណែកកញ្ញារូបស្រស់នេះបានទូរស័ព្ទហៅបុរសឹ២នាក់មកជួយសំរួល បន្ទាប់មកបុរស២នាក់នោះបានមកដល់ហើយបានចុះទៅសំរបសំរួលនិងប្រើ ពាក្យសុំទោស ដល់លោកអនុរងប៉ុស្តិ៍ និង បានអោយកញ្ញារូបស្រស់ដែលបង្កហេតុនេះមកសុំទោសដល់លោកអនុរង ប៉ុស្តិ៍ បន្ទាប់មកគាត់ក៏អោយកញ្ញារូបនោះបើករថយន្តចេញទៅ។
ហេតុកាណ៍ខាងលើនេះបានបញ្ចប់នៅកន្លែងកើតហេតុដោយកញ្ញារូបស្រស់នេះប្រើពាក្យសុំទោសទៅលោកអនុរងប៉ុស្តិ៍៕