ត្បូងចរណៃ ៧ ពណ៌ ទម្ងន់ ៩ តោន តម្លៃ ៤៩ លានដុល្លារ
ថ្មីៗនេះក្នុងពិព័រណ៌មួយនៅខេត្ត ក្វាងស៊ី ប្រទេសចិន គេបានធ្វើការដាក់តាំងដុំត្បូងចរណៃ ៧ ពណ៌ ដ៏កម្រប្រទះមានទម្ងន់ ៩ តោន ។ អ្នកជំនាញការត្រួតពិនិត្យវាយតម្លៃត្បូងថ្មមានតម្លៃរបស់ចិន បានប៉ាន់ស្មានថា ដុំត្បូងចរណៃនេះមានតម្លៃប្រមាណ ៣០០ លានយ៉ន់ (ប្រមាណ ៤៩ លានដុល្លារ) ។
ប្រើកែវពង្រីកមើលខាងក្នុងនេះ វាពន្លេចចេញនូវរូបព្រាលៗផ្សេងៗជាអារិ៍ៈ ព្រះពុទ្ធ, តោ និងទិដ្ឋភាពព្រះអាទិត្យរះ ។
តាមសម្តីរបស់ម្ចាស់វា នោះគេបានរកឃើញនៅឆ្នាំ ២០០៧ ហើយត្បូងចរណៃនេះស្ថិតក្នុងស្នូលនៃផ្ទាំងសិលាទម្ងន់ជាង ២៦ តោន ។ គេបានចំណាយពេល ៨ ឆ្នាំ ដើម្បីដុះខាត់ ច្នៃវាឲ្យទៅជាដុំត្បូងដ៏ធំសម្បើម ។ ប្រសិនបើគេផ្តាច់ចេញ នោះទទួលបានដុំពេជ្រជាង ១០០ គ្រាប់ ដែលតូច ។
តាមអ្នកវិទ្យាសាស្ត្រ វាមានអាយុកាលពី ៣០០ លាន ទៅ ១ ពាន់លានឆ្នាំ ។ គេបានដាក់ឈ្មោះឲ្យដុំត្បូងចរណៃនេះថាៈ “ជីវភាពគ្រប់ពណ៌សម្បុរ” ៕ អត្ថបទដើមពី: Ksn-News.com
