Showing posts with label គន្លឺះនៃជីវិត. Show all posts
Showing posts with label គន្លឺះនៃជីវិត. Show all posts

ចិត្តសាស្ត្រទាំង២០យ៉ាង របស់មនុស្សស្រី

១. មនុស្សស្រីចូលចិត្ត មនុស្សមានរបៀប មានអនាម័យរាងកាយល្អ និងមានមន្តស្នេហ៍
២. មនុស្សស្រីត្រូវការ បង្អែករឹងមាំ
៣. មនុស្សស្រីចូលចិត្តឲ្យមនុស្សប្រុស បង្ហាញពីអារម្មណ៍របស់ខ្លួន ចំពោះរូបនាង
៤. មនុស្សស្រីចូលចិត្តឲ្យគេសរសើរ និងចូលចិត្តទទួលកាដូ
៥. ពេលនៅក្បែរមនុស្សប្រុស មនុស្សស្រីយកចិត្តទុកដាក់ គ្រប់ជ្រុងជ្រោយ រាប់តាំងពីការតុបតែងខ្លួន ការស្លៀកពាក់ ជាពិសេសស្បែកជើង របស់មនុស្សប្រុស
៦. ពេលជួបបញ្ហាពិបាកចិត្ត មនុស្សស្រីត្រូវការមនុស្សយល់ចិត្តម្នាក់ស្តាប់នាង
៧. ពេលពិភាក្សាគ្នា មនុស្សស្រីត្រូវការដំបូន្មាន និងត្រូវការឲ្យគេជួយសម្រេចចិត្ត
៨. មនុស្សស្រីមិនអាចទ្រាំបានទេ ប្រសិនបើនាងមានអារម្មណ៍ ថាមនុស្សប្រុសលាក់បាំងនឹងនាង
៩. មនុស្សស្រីមិនចូលចិត្តមនុស្សប្រុស ដែលស្របតាមនាងរហូតទេ
១០. មនុស្សស្រីគិតពី ខ្លួនឯងច្រើន
១១. មនុស្សស្រីឲ្យ តម្លៃលើគ្រួសារ
១២. មនុស្សស្រីកែប្រែចិត្ត ញឹកញាប់
១៣. មនុស្សស្រីភាគច្រើនឲ្យតម្លៃ មនុស្សប្រុស ដោយផ្អែកលើទ្រព្យសម្បត្តិ និងឋានៈក្នុងសង្គម មិនមែនភាពស្អាតសង្ហារទេ
១៤. មនុស្សស្រីចូលចិត្តឲ្យគេថ្នាក់ថ្នម និងចង់បានការយកចិត្តទុកដាក់
១៥. មនុស្សស្រីចូលចិត្តឲ្យមនុស្សប្រុស សរសើរពីរាងកាយដ៏ស្អាតរបស់នាង
១៦. មនុស្សស្រីនិយាយពីរភាសា៖ ភាសាក្នុងមាត់ (និយាយនៅក្នុងចំណោម មហាជនឲ្យមើលទៅ ហាក់ថ្ងៃថ្នូរ) និងភាសាក្នុងចិត្ត (និយាយជាមួយមនុស្សទុកចិត្ត ពិសេសសមិត្តស្រីៗ)
១៧. គ្មានស្រីណាម្នាក់ស្អប់ ប្រុសតាមញ៉ែទេ
១៨. មនុស្សស្រីយកចិត្តទុកដាក់ចំពោះការ គិតរបស់មនុស្សជុំវិញណាស់ សុភមង្គលរបស់នាង ស្ថិតលើមាត់មហាជន
១៩. មនុស្សស្រីមានការ អៀនខ្មាស់ពីធម្មជាតិ
២០. មនុស្សស្រីចូលចិត្តភាពស្អាត និងរបស់របរតូចៗ ៕
គេហទំព័រសាលារៀន salarean.com

ស្នេហ៍ខុសបំណង ចង.ក សម្លាប់ខ្លួន ទាំងមានផ្ទៃពោះ

រាជធានីភ្នំពេញ ៖ ស្ត្រីវ័យក្មេង មានផ្ទៃពោះម្នាក់ បានដាច់ចិត្តចង.ក ធ្វើអត្តឃាត នៅក្នុងបន្ទប់ផ្ទះជួល ព្រោះមានវិបត្តិស្នេហា ហើយដោយសារតែ ពុំមានអ្នកណាដឹង រហូតដល់សព ជះក្លិនស្អុយ ទើបនាំគ្នាទៅ បើកទ្វារមើល ឃើញស្ត្រីរូបនេះចង.ក ស្លាប់មិនដឹង តាំងពីពេលណា បាត់ទៅហើយ ។ ហេតុការណ៍នេះ ធ្វើឱ្យមានការភ្ញាក់ផ្អើល ឡើងកាលពីវេលា ម៉ោង២រសៀល ថ្ងៃទី១១ វិច្ឆិកា នៅក្នុងបន្ទប់ជួល លេខ៣ ដីឡូត៍លេខ៥០២ តាមបណ្តោយ ផ្លូវលេខ៤៤៦ ក្នុងភូមិ៥ ក្រុមទី៣៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។
នារីវ័យក្មេង មានគណនី ហ្វេសប៊ុក Lina Kmeng Lngoung ចង-ក សម្លាប់ខ្លួន ក្នុងផ្ទះជួល
តាមប្រភពព័ត៌មាន ពីមន្ត្រីនគរបាលម្នាក់ ឱ្យដឹងថា នារីដែលធ្វើអត្តឃាតនេះ ឈ្មោះ លីនណា អាយុ២១ឆ្នាំ មានស្រុកកំណើត នៅភូមិត្រពាំងឫស្សី ឃុំតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានមកជួលបន្ទប់ ស្នាក់នៅតែម្នាក់ឯងទេ ។ ការចង.ក សម្លាប់ខ្លួននេះ ពុំមានអ្នកណាម្នាក់ ដឹងថាបានកើតឡើង នៅពេលណាឡើយ ព្រោះស្ត្រីរងគ្រោះ ស្នាក់នៅក្នុងបន្ទប់ជួល នេះតែម្នាក់ឯង ។ មន្ត្រីរូបនោះបន្តថា មុនពេលមាន ការភ្ញាក់ផ្អើលនេះ មានក្មេងៗមួយក្រុម នាំគ្នារត់លេង នៅខាងមុខបន្ទប់នោះ ក៏បានធុំក្លិនស្អុយប្លែក ភាយចេញពីក្នុងបន្ទប់ ហើយក៏បាន ទៅប្រាប់ចាស់ៗ ដែលនៅជិតនោះ ។ ក្រោយពីក្មេងៗ ប្រាប់ដូច្នោះ ក៏បាននាំគ្នាមកមើល និងយកដៃ ទៅគោះទ្វារក៏របើក និងបានប្រទះឃើញ ស្ត្រីរងគ្រោះចង.ក ជាប់នឹងចម្រឹងបង្អួច ដែលមានសភាព ហើមស្អុយទៅហើយ ។
នៅពេលកម្លាំងមានសមត្ថកិច្ច ចុះមកធ្វើកោសល្យវិច័យ បានពិនិត្យឃើញថា ស្ត្រីវ័យក្មេងនេះ ពិតជាបានធ្វើ អត្តឃាតចង.ក សម្លាប់ខ្លួន ប្រហែលជា៣ ទៅ៤ថ្ងៃមកហើយ ។ នៅក្នុងបន្ទប់ កើតហេតុនោះ គេបានរកឃើញ មានកូនសៀវភៅ កត់ត្រាតូចមួយ ដែលនាងបាន សរសេររៀបរាប់ថា ការធ្វើអត្តឃាតនេះ ដោយសារតែការ ស្រឡាញ់បុរសម្នាក់ ដែលតែងតែ ភូតកុហក និងបោកប្រាស់នាង និងបានសរសេរចុះ ថ្ងៃទី៩ វិច្ឆិកា ថា នាងបានយកកូន នៅក្នុងផ្ទៃរបស់នាង ទៅជាមួយផងដែរ ថែមទាំងបានផ្តាំ ទៅបុរស ជាទីស្រឡាញ់ នោះថា ឱ្យរស់នៅបាន សុខទៅចុះ ។ ក្រោយពីសមត្ថកិច្ច ធ្វើកោសល្យវិច័យ រួចហើយ សពត្រូវបានប្រគល់ ជូនដល់ក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីនៅឯ ស្រុកកំណើត ៕

















ផ្តល់សិទ្ធដោយ កោះសន្តិភាព

ចរិតបុរស៩យ៉ាង ដែលស្ត្រីគួរ ចៀសចេញឲ្យឆ្ងាយ

man 9នៅពេលសេពគប់ មើលចិត្តគំនិតគ្នាដំបូង អ្នកអាចពិបាក នឹងយល់នូវចរិតលក្ខណៈ របស់បុរស ជា ដៃគូណាស់ ប៉ុន្តែទោះជាយ៉ាងណា អ្នកគួរ សង្កេត ចរិត និងសកម្មភាព របស់បុរសនោះ ដើម្បីឲ្យអ្នក អាចសម្រេចចិត្តបានត្រឹមត្រូវ ក្នុងការប្រគល់ស្នេហា ឲ្យគេប្រើប្រាស់ជីវិតរួមគ្នា ។ ពិសេស ប្រសិនបើអ្នកឃើញនូវ ប្រការណាមួយក្នុង ចំណោម៩ប្រការ ខាងក្រោមនេះ អ្នកគួរពិចារណា ដកខ្លួន ថយប្រសើរជាង ។
១-សម្លឹងស្រីស្អាតគ្រប់គ្នាមិនដាក់ភ្នែក
នៅពេលឃើញស្រីស្អាតដើរកាត់ គេតែងសម្លឹងស្រីនោះ ពុំមែនក្នុងន័យមិត្តភាព តែសម្លឹងដោយ ខ្សែភ្នែក ត្រែកត្រអាល ប្រៀបដូច ស្ត្រីនោះជា ចំណីដ៏មានឱជារសរបស់គេ ដែលកិរិយារបស់គេ ប្រៀប ដូចខ្លាឃើញចំណី ហើយត្រៀមលក្ខណៈនឹង ដេញចាប់រួចអូសចំណី ទៅទំពាស៊ីយ៉ាង ដូច្នេះដែរ ។
២-ប្រើសព្វនាម ហៅស្ត្រីដោយមិនសុភាព
បើគ្រាន់តែហៅថា “ចែ មីង ឬអ៊ំ” ប្រៀបរូបអ្នកថា ចាស់ដល់ថ្នាក់នោះ ប្រហែលជាអាចទ្រាំបាន ប៉ុន្តែប្រសិនបើនៅចំពោះមុខអ្នក ហើយគេហៅ ស្ត្រី ម្នាក់ផ្សេងទៀត ដោយសព្វនាម ដែលមិនពីរោះ ដូចជា “មី…មីស្អីគេនោះ…” ឬហៅស្ត្រីដោយប្រើ រហស្សនា ដែលមិនផ្តល់កិត្តិយស ឬប្រៀបធៀប ស្ត្រី យ៉ាងពិបាក ស្តាប់ដូចជា “ដោះសំប៉ែតឡែត” , “ជើងវែងមើលតែឈើចាក់ធ្មេញ” , “ស្បែកខ្មៅដូចធ្យូង” ។ អ្នកគួរជៀសឲ្យឆ្ងាយ ពីបុរសមាត់ ស្អុយបែបនេះ បើមិនដូច្នេះទេ រូបអ្នកក៏នឹងក្លាយជាចំណីមាត់ ដ៏ស្អុយគគ្រុក របស់គេ នៅថ្ងៃណាមួយជាមិនខាន ។
៣-កំពុងញៀននឹងគ្រឿងស្រវឹង
គេសេពសុរា ជក់បារី ដោយមិនចាប់អារម្មណ៍ខ្វល់ខ្វាយថា គួររក្សារូបភាពល្អៗ របស់ខ្លួន នៅចំពោះ មុខស្ត្រី នឹងមិនខ្វល់ថា ក្លិនផ្សែងបារី និងសម្លេង ហ៊ោកញ្ជ្រៀវពីវង់ស្រា និងរំខានដល់ស្ត្រីយ៉ាងណា ។ នៅចំពោះមុខអ្នក គេប្រព្រឹត្តខ្លួនជាបុរសគម្រប់បែបនេះ ទៅហើយ ចុះទម្រាំនៅពីក្រោយ ខ្នងទៀត គេប្រាកដជារឹតតែ យ៉ាប់ជាងនេះទៅទៀត ។
៤-អួតអាងពីភាពមានបាន របស់ខ្លួន
ទោះជាភាពមានបានរបស់បុរស គឺជាចំណុចលេចធ្លោ ដែលស្ត្រីចង់បានក្តី ក៏បុរសមិនគួរនិយាយ ហើយនិយាយទៀត ដដែលៗពេកទេ ធ្វើឲ្យស្ត្រី មានអារម្មណ៍ថា បុរសនេះ អួតតែពីភាពមានបាន របស់ខ្លួន ឬបើនឹងទំនាក់ទំនង ជាមួយស្ត្រីណា ក៏នឹងប្រើប្រាស់តែ យុទ្ធវិធីប្រើលុយ ធ្វើជាធ្នាក់ ។ បុរសដែលឃើញស្ត្រីរាល់រូបថា ជាស្ត្រីមុខលុយបែបនេះ ចាត់ទុកជាការមាក់ងាយស្ត្រី និងការបង្ហាញ ឲ្យគេឯង បានដឹងថា គេជាមនុស្ស ដែល សម្លឹងអ្វីៗ ដោយប្រាក់កាសទាំងអស់ រួមទាំងអារម្មណ៍និង ចិត្តគំនិត ពុំបានយកចិត្តទុកដាក់ ដល់គុណសម្បត្តិអ្វីបន្តិចឡើយ ។
៥- រងចាំទទួលការបម្រើប៉ុណ្ណោះ
ជាធម្មតាបុរសគួរបង្ហាញនូវភាពមានចិត្ត ភាពជាសុភាពបុរស របស់ខ្លួន ទោះជាស្ថិតក្នុងស្ថានភាព ណាក៏ដោយ ។ ប៉ុន្តែប្រសិនបើអ្នកឃើញបុរស ណាម្នាក់ដែលរង់ចាំតែទទួលការប្រណិប័ត បម្រើឬរង់ចាំ ឲ្យស្ត្រី ចូលមកបម្រើខ្លួននោះ និងឆ្លុះបញ្ចាំងដល់អនាគតស្នេហា របស់បុរសនោះ ប្រសិន បើស្ត្រីណា ផុងខ្លួនជាមួយនោះ ប្រាកដជាមានសភាពដូចស្ត្រីបម្រើប្រចាំខ្លួនរបស់គេ ជាមិនខាន ។
៦-បន្ទាបបន្ថោកអ្នកដទៃ
ទោះជាគេមិនបានជាន់ឈ្លី បន្ទាបបន្ថោកអ្នកក្តី ប៉ុន្តែការដែលគេបង្ហាញ ការមិនពេញចិត្ត ចំពោះអ្នក ដទៃ ដោយគ្រាន់តែតួលេខតម្លៃ វត្ថុអ្វីមួយតិច ជាងរបស់ខ្លួន ហើយសរសើរនិងអួតតែពីគ្រឿងអលង្ការ និងវត្ថុមានតម្លៃ របស់ខ្លួន បុរសប្រភេទ នេះនឹងសម្លឹងរក មើលតែស្ត្រីណាដែល មានទ្រព្យ សម្បត្តិ ជា មនុស្សវាយឫក អួតអាងអាត្មានិយម មិនគួរឲ្យសេពគប់ជាមួយទេ ។
៧-និយាយរឿងសិច ដោយឥតខ្មាសអៀន
សុភាពបុរសដែលមានសុជីវធម៌ គួររក្សារឿងក្នុងបន្ទប់គេង ជារឿងសម្ងាត់ ទោះបីជាសេចក្តីសុខ ដ៏គួរឲ្យ ចង់ចាំក្តី ក៏មិនគួរយកមកនិយាយ បែកអូរ ហូរជាស្ទឹង ឲ្យអ្នកដទៃស្តាប់នោះទេ ព្រោះអ្នកដែល ខូចខាតគឺជាស្ត្រី ។ ប្រសិនបើអ្នកជួប បុរសមាត់ដាច យករឿងលើគ្រែ របស់ខ្លួនជាមួយដៃគូ មកបើកចំហ ឲ្យអ្នក ដទៃបានដឹង ស្ត្រីណាសេពគប់ជាមួយ មានតែរឿងខាតបង់ប៉ុណ្ណោះ គួរចៀសឲ្យឆ្ងាយ ប្រសើរជាង។
៨-មើលងាយសមត្ថភាពរបស់ស្ត្រី
ទោះបីសរីរាង្គកាយស្ត្រី អាចមិនខ្លាំងដូចបុរស ស្ត្រីអាចរត់ ឬប្រកួតកីឡា ឈ្នះបុរស បានក៏ពិតមែន ប៉ុន្តែបុរសក៏មិនអាច ធ្វើឲ្យមាន ភាពស្អាត វិចិត្រ បានដូចស្ត្រីដែរ។ បុរសដែលតែងតែមើលងាយ សមត្ថភាព របស់ស្ត្រី នៅក្នុងផ្នត់គំនិត របស់ពួកគេតែងតែគិតថា ស្ត្រីគ្រាន់តែជាគ្រឿងអលង្ការលម្អ ខ្លួនរបស់គេ ឬគ្រាន់តែជាតុក្កតាលម្អនៅមុខរថយន្តប៉ុណ្ណោះ ។ ម្យ៉ាងទៀតគំនិតបែបនេះនឹងបង្កឲ្យ មានការខ្វែងគំនិតគ្នា ទៅថ្ងៃក្រោយជាមិនខាន ។
៩-បង្ហាញភាពមិនទទួលខុសត្រូវរបស់ខ្លួន
បុរសបែបនេះមួយថ្ងៃៗ ធ្វើតែរឿងឥតប្រយោជន៍របស់ខ្លួន ឬបើបានទទួល កិច្ចការងារអ្វីមួយ ក៏ធ្វើមិនទាន់ពេលវេលា ខុសពេលណាត់ ជានិច្ច ឬធ្វើ បានហើយតែប្រកប ដោយ ភាពខ្ជីខ្ជា ។ ពួកគេខ្ជិលធ្វើខ្លួននូវអ្វីដែលមានប្រយោជន៍ ដោយគិតថាធ្វើឲ្យជីវិតនឿយ ហត់ប៉ុន្តែពួក គេបែរជាស្ទុះស្ទា និងឧស្សាហ៍ព្យាយាមក្នុងរឿង ស្វែងរកភាពសប្បាយរីករាយផ្ទាល់ខ្លួន ដូចជាដើរ លេងស្រី ស្រា ល្បែង… ។ បុរសប្រភេទនេះមាន តែធ្វើឲ្យជិវិតអ្នក កាន់តែ ស្រុតចុះថែមទៀត ប្រសិនបើអ្នកផុងខ្លួនជាមួយ ៕

_________________
ផ្តល់សិទ្ទិដោយ៖looking today

របៀប​ឆែក​មើល​ Activation Lock មុន​សម្រេច​ចិត្ត​​ទិញ​ iPhone មួយ​ទឹក

Activation Lockជា​លក្ខណៈ​សម្បត្តិ​ដ៏​សំខាន់​សម្រាប់​អ្នក​ចង់​រក​ទិញ​iPhone មួយ​ទឹក​ដែល​មាន​ភ្ជាប់​មក​នូវ​កម្មវិធី​ Find My iPhone។ ​ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​គន្លឹះ​ទាំង​បី​យ៉ាង​ដើម្បី​ដឹង​ថា​ iPhone ​ណា​គួរ​ទិញ​ ណា​មិន​គួរ​ទិញ​​​ដើម្បី​កុំ​ឲ្យ​ជំពាក់​វាក់វិន​ថា ​មាន​គេ​លួច​យក​មក​លក់​ឱ្យ​យើង​បន្ត​ដោយ​មិន​បាន​ដឹង៖​
ជំហានទី១៖ ​ ចូរ​ជឿជាក់​ថា​អ្នក​បាន​មើល​ព័ត៌មាន​នៅ​លើ​​Lock Screen ​ដោយ​យក​ចិត្ត​ទុក​ដាក់​។ ​ប្រសិន​បើ​ iPhone នេះ​ត្រូវ​បាន​គេ​រើស​យក​ឬ​លួច​មក​នោះ​វា​ប្រាកដ​ជា​លោត​ផ្ទាំង​ Message ​ដែល​អាច​ប្រាប់​យើង​បាន​ថា​វា​កំពុង​ស្ថិត​នៅ​ក្នុង​ Lost Mode ឬ​ Remotely Erased ពី​ម្ចាស់​ដើម។ ពេល​នេះ​យើង​មិន​ចាំ​បាច់​ភ្ញាក់​ផ្អើល​​ទេ​ ព្រោះ​អ្នក​លក់​ក៏​អាច​កំណត់​បែប​នេះ​បាន​ដែរ ហើយ​បើ​មាន​ទាម​ទារ​ឱ្យ​វាយ​បញ្ចូល​ Passcode ​ចូរ​សុំ​ Passcode ពី​អ្នក​លក់​ភ្លាម។
ជំហានទី២៖ មាន ​ចាប់​អារម្មណ៍​ថា​តើ​អ្នក​លក់​បាន​ធ្វើ​ការ​​Reset iPhone នៅ​ចំពោះ​មុខ​អ្នក​ទេ? ប្រសិន​បើ​ iPhone នេះ​គ្មាន​​បញ្ហា​អ្វី​ពី​មុន​មក​នោះ​ទេ អ្នក​លក់​ប្រាកដ​ជា​ធ្វើ​ការ​ Reset វា​ឱ្យ​យើង​បាន​ហើយ។ ដូច​នេះ​ ​ឱ្យ​គាត់​ចូល​ទៅ​កាន់ Setting > General > Reset >Erase All Content and Setting។ ​ប្រសិន​បើ​​​ទូរសព្ទ​មួយ​ទឹក​នោះ​មាន​កម្មវិធី​ Find My iPhone ​​ច្បាស់​ហើយ​ថា​​វា​ទាមទារ​ឲ្យ​វាយ​បញ្ចូល​ Password Apple ID ដើម្បី​ធ្វើ​ការ​ Confirm មុន​ចាប់​ផ្ដើម​ Erase។​ នៅ​ក្នុង​ដំណើរ​ការ​នៃ​ Erase ​នោះ​វា​និង​លោត​ផ្ទាំង​ Logo Apple និង​មាន​បង្ហាញ​របា​មួយ​នៅ​ក្រោម​ដូច​រូប​ខាង​ក្រោម៖
​ជំហាន​ទី៣៖ បន្ទាប់​ពី​ Reset បាន​បញ្ចប់​រួច​រាល់ ពេល​នេះ​យើង​អាច​ចាប់​ផ្ដើម​ធ្វើ​ការ​កំណត់​ Language Countryនិង Wi-Fi network ហើយ​វា​ក៏​ទាមទារ​ឱ្យ​យើង​វាយ​បញ្ចូល​ Apple ID និង​ Password ដូច​នេះ​មាន​ន័យ​ថា​ទូរសព្ទ​មួយ​នេះ​យើង​អាច​ទិញ​យក​មក​ប្រើ​បាន​គ្មាន​ បញ្ហា ប៉ុន្តែ​បើ​វា​លោត​ផ្ទាំង​ Message ឱ្យ​វាយ​បញ្ចូល​ Apple ID និង​ Password របស់​ម្ចាស់​ដើម​នោះ​ ចូរ​អ្នក​ទាំង​អស់​គ្នា​កុំ​ភ្លេច​សុំ​ឱ្យ​អ្នក​លក់​វាយ​បញ្ចូល​ឱ្យ​យើង​ ហើយ​ប្រសិន​បើ​គាត់​នៅ​តែ​មិន​អាច​ដំណើរ​​ការ​ iPhone ឱ្យ​យើង​បាន ​នេះ​មាន​ន័យ​ថា​យើង​មិន​អាច​ទិញ​វា​យក​មក​ប្រើប្រាស់​បាន​ទេ។
​តើ​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​បញ្ហា​ដូច​ខាង​លើ​នេះ​ទេ?
​អត្ថបទ៖ ​​សែម​ សុធា​រិទ្ធ
ប្រភព៖ idownloadblog

តើអ្នកគួរស្លៀកបំពាក់ បែបណានៅរដូវក្តៅ?

រដូវក្តៅញើសចេញច្រើន សំលៀកបំពាក់ចាំបាច់ ត្រូវឲ្យមានខ្យល់ចេញ ចូលបានទូលំទូលាយ ។
នៅផ្ទះអ្នកអាចស្លៀកពាក់ ខោអាវដេរ ដោយក្រណាត់ស្តើង ដូជជាក្រណាត់ត្បាញ ដោយសរសៃអំបោះ ព្រោះវាសមស្រប ហើយខ្យល់អាចចេញចូល បានងាយទៀតផង ។
ខោអាវពណ៌ស ឬ ពណ៌ខ្ចីសមស្របបំផុត ទៅនឹងរដូវក្តៅព្រោះវា ត្រជាក់ងាយសង្កេតឃើញ ស្នាមកខ្វក់ដែលប្រឡាក់ ពុំសូវស្រូប ដោយអ្នកគួរតែបែងចែក សំលៀកបំពាក់ ប្រើជាប្រភេទៗ:
- សំលៀកបំពាក់សម្រាប់រដូវក្តៅ
- សំលៀកបំពាក់សម្រាប់រដូវរងា
- សំលៀកបំពាក់ក្នុង
- សំលៀកបំពាក់សម្រាប់ដេក
- សំលៀកបំពាក់សម្រាប់បុណ្យទាន និងប្រជុំផ្សេងៗ
- សំលៀកបំពាក់សម្រាប់ពលកម្ម
មុនពេលពិភាក្សាដល់ប្រភេទ សំលៀកបំពាក់នីមួយៗ
យើងគប្បីយកចិត្តទុកដាក់ ដល់ការកាត់ដេរស្អាត និងពណ៌សម្បុរដែលធ្វើឲ្យ សំលៀកបំពាក់នោះស្អាត ។
ប្រសិនបើអ្នកមានសម្បុរស អ្នកស្លៀកពាក់អ្វីក៏ស្អាតដែរ ពណ៌ស្រស់ក៏ស្អាតឯពណ៌ចាស់ ក៏រឹតតែស្អាតទៅទៀត ព្រោះវាធ្វើឲ្យសម្បុរស្បែក របស់អ្នកកាន់តែស្រស់ ។
ប្រសិនបើអ្នកមានសម្បុរខ្មៅ គួរស្លៀកពាក់ពណ៌ចាស់ៗ បើអ្នកស្លៀកពាក់ ពណ៌ភ្លឺពេកគឺធ្វើឲ្យ ស្បែកអ្នកកាន់តែខ្មៅ ថែមទៀត ។ ហើយប្រសិនបើអ្នកមាន កមូលហើយធាត់ ពាក់អាវកវៀលធំ មើលទៅកាន់តែធាត់ ។ ហើយនៅពេលចេញដើរ ទៅខាងក្រៅអ្នកគួរ ពាក់អាវដៃវែង ដើម្បីចៀសវាងក្តៅខ្លាំងពេក ធ្វើឲ្យរបកស្បែកដៃ ។ មិនត្រូវប្រើក្រណាត់ស្តើងពេកទេ គួរប្រើក្រណាត់ដែលជា ប្រភេទអំបោះកប្បាស ឬលាយអំបោះ ដើម្បីឲ្យត្រជាក់ងាយ ជក់ទឹកមិនសូវហាប់ ៕

Touch ID មាន​ប្រយោជន៍​លើ​ Tweaks ៥ សំខាន់ៗ

Touch ID ជា​មុខងារ​ស្កេន​ម្រាមដៃ​​ដែល​ប្រើ​​សម្រាប់​ដោះ​សោ​ ឬ ជំនួស​ប៊ូតុង​ Home នៅលើ​​ iPhone 5S។ បន្ទាប់​ទៀត​នេះ Sabay នឹង​បង្ហាញ​ពី Touch ID មាន​ប្រយោជន៍​លើ Tweak ៥ សំខាន់ៗ​ដើម្បី​​ប្រិយមិត្ត​អាច​សិក្សា​ស្វែង​យល់។
Tweaks ទាំង​នោះ​មាន​ដូច​ជា​ ៖
១.BioLockdown គឺ​សម្រាប់​ចាក់​សោ​ App ទាំង​ឡាយ​ដែល​មាន​នៅ​ក្នុង​ iPhone ហើយ​ទាម​ទារ​ឲ្យ​ប្រិយមិត្ត​ស្កេន​ក្រយៅ​ដៃ​ដើម្បី​ដោះ​សោ។ ២.BioProtect គឺ​ស្រ​ដៀង​ទៅ​នឹង BioLockdown ដែរ​គឺ​មិន​អាច​ប្រើ​ប្រាស់​ App បាន​ដោយ​មិន​បាន​ស្កេន​ក្រយៅ​ដៃ។ ៣.Virtual Home គឺ​ប្រើ​សម្រាប់​ជំនួស​ប៊ូតុង​ Home ដោយ​មិន​បាច់​ចុច​ប៊ូតុង​ Home គ្រាន់​តែ​យក​ម្រាម​ដៃ​ទៅ​ដាក់​ពី​លើ​ Touch ID ពេល​នោះ​រាល់​ការ​ Play មក​ Home Screen។ ៤. Activator គឺ​ ចង់​ឲ្យ iPhone ដំឡើង​សំឡេង​ ឬ បញ្ជា​ឲ្យ​ទៅ​កន្លែង​ចុច​ Call និង LockScreen ហើយ​ក៏​មាន​ច្រើន​ជាង​នេះ​ផង​ដែរ​ដោយ​គ្រាន់​តែ​ប្រើ Touch ID។​​ ៥ iTouch Secure គឺ​ប្រើ​សម្រាប់​ដោះ​ Password លើ​ App ឬ Browser ដូច​ជា​ប្រិយមិត្ត​បំពេញ​ Email ដោយ​គ្រាន់​ប្រើ​ Touch ID អាច​បំពេញ​ Password លើ​ Email នោះ​ផង​ដែរ។
បញ្ជាក់​ ៖ Tweaks ខាង​លើ​អាច​ទាញ​យក​ពី​ក្នុង​ Cydia ដោយ​តម្រូវ​ឲ្យ​ iPhone របស់​ប្រិយមិត្ត​មាន​ Touch ID និង Jailbreak គឺ​និយាយ​ជា​រួម​នៅ​លើ​ iPhone 5S តែ​មួយ​ប៉ុណ្ណោះ។