Touch ID មានប្រយោជន៍លើ Tweaks ៥ សំខាន់ៗ
Touch ID ជាមុខងារស្កេនម្រាមដៃដែលប្រើសម្រាប់ដោះសោ ឬ
ជំនួសប៊ូតុង Home នៅលើ iPhone 5S។ បន្ទាប់ទៀតនេះ Sabay នឹងបង្ហាញពី
Touch ID មានប្រយោជន៍លើ Tweak ៥
សំខាន់ៗដើម្បីប្រិយមិត្តអាចសិក្សាស្វែងយល់។
១.BioLockdown គឺសម្រាប់ចាក់សោ App ទាំងឡាយដែលមាននៅក្នុង iPhone ហើយទាមទារឲ្យប្រិយមិត្តស្កេនក្រយៅដៃដើម្បីដោះសោ។
២.BioProtect គឺស្រដៀងទៅនឹង BioLockdown ដែរគឺមិនអាចប្រើប្រាស់ App បានដោយមិនបានស្កេនក្រយៅដៃ។
៣.Virtual Home គឺប្រើសម្រាប់ជំនួសប៊ូតុង Home ដោយមិនបាច់ចុចប៊ូតុង Home គ្រាន់តែយកម្រាមដៃទៅដាក់ពីលើ Touch ID ពេលនោះរាល់ការ Play មក Home Screen។
៤. Activator គឺ ចង់ឲ្យ iPhone ដំឡើងសំឡេង ឬ បញ្ជាឲ្យទៅកន្លែងចុច Call និង LockScreen ហើយក៏មានច្រើនជាងនេះផងដែរដោយគ្រាន់តែប្រើ Touch ID។
៥ iTouch Secure គឺប្រើសម្រាប់ដោះ Password លើ App ឬ Browser ដូចជាប្រិយមិត្តបំពេញ Email ដោយគ្រាន់ប្រើ Touch ID អាចបំពេញ Password លើ Email នោះផងដែរ។
Tweaks ទាំងនោះមានដូចជា ៖
បញ្ជាក់ ៖ Tweaks ខាងលើអាចទាញយកពីក្នុង Cydia ដោយតម្រូវឲ្យ iPhone របស់ប្រិយមិត្តមាន Touch ID និង Jailbreak គឺនិយាយជារួមនៅលើ iPhone 5S តែមួយប៉ុណ្ណោះ។